នៅថ្ងៃទី ៦ កញ្ញា ២០១៨ តំណាងអង្គការដើម្បីសំឡេងនិងសិទ្ធិសេរីភាពស្ត្រី (WEAV) បានប្រគល់ជូនអាហារូបករណ៍ចំនួន ២០ចំណែកដល់និស្សិតស្រីនៃសាកលវិទ្យាល័យត្រាវិញនាឆ្នាំសិក្សា ២០១៨ - ២០១៩ ។
នេះជាឆ្នាំទី ៤ ហើយដែលអង្គការ WEAV ប្រគល់ជូនអាហារូបករណ៍ដល់និស្សិតសាកលវិទ្យាល័យត្រាវិញ ដោយក្នុងមួយចំណែកមានទឹកប្រាក់ ២,៥ លានដុង ។
នៅអង្គជំនួប អ្នកស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការរងបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់មូលនិធិ WEAV ។ អ្នកស្រីថ្លែងថា កម្មវិធីនេះមានសារប្រយោជន៍ជាមនុស្សធម៌ធំធេងណាស់ អាហារូបករណ៍នីមួយៗ មិនត្រឹមតែជាកាដូមានតម្លៃ ថែមទាំងជាកម្លាំងចលករលើកទឹកចិត្តដល់និស្សិតក្នុងការសិក្សា ។
តំណាងស្ថាបនិកនៃអង្គការ WEAV សាស្ត្រាចារ្យ បណ្ឌិត Lois Vietri ឧទ្ទេសនាមបន្ថែមអំពីកម្មវិធីអាហារូបករណ៍សម្រាប់និស្សិត ។ គាត់ថ្លែងថា ៖ «យើងខ្ញុំបានរួមដំណើរជាមួយសាកលវិទ្យាល័យត្រាវិញអស់រយៈពេល ៤ ឆ្នាំកន្លង ខ្ញុំនឹងបន្តអភិវឌ្ឍកម្មវិធីនេះនិងផ្សារភ្ជាប់ទំនាក់ទំនងថែមទៀតក្នុងការទំនុកបំរុងដល់និស្សិតស្រី ។ ម្យ៉ាងវិញទៀត WEAV នឹងបើកទូលាយនូវកម្មវិធីអាហារូបករណ៍នេះដើម្បីបង្កឱកាសសម្រាប់និស្សិតស្ត្រីជាច្រើនទៀត ។»
ប្អូន ង្វៀន ធី ង៉ុក យីវ ដែលជានិស្សិតឆ្នាំទី ៣ មុខជំនាញភាសាអង់គ្លេសតំណាងឱ្យនិស្សិតទាំងឡាយដែលទទួលបានអាហារូបករណ៍ ថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅជាទីបំផុតចំពោះអង្គការ WEAV បានឧបត្ថម្ភនូវអាហារូបករណ៍ដ៏មានតម្លៃ និងអាហារូបករណ៍នោះបានរួមចំណែកកាត់បន្ថ័យមួយភាគធំអំពីកម្រៃសិក្សាក៏ដូចជីវភាពប្រចាំថ្ងៃ ៕
ហ្វិញ សាង