ព្រឹកថ្ងៃទី ៨ កញ្ញា ២០១៨ នៅសាលសហសិក្សា D5 សាកលវិទ្យាល័យត្រាវិញបានរៀបចំកម្មវិធីបិទវគ្គសិក្សានិងប្រគល់សញ្ញាបត្រដល់សិក្ខាកាមចំនួន ៧៧២ នាក់ ដែលបណ្តុះបណ្តាលតាមបែបធ្វើការបណ្តើរសិក្សាបណ្តើរ និងតាមបែបសិក្សាពីចម្ងាយនាឆ្នាំ ២០១៤, ២០១៥ និង២០១៦ ។
លោក ផាម ទ្រុង អៀន ប្រធាននៃការិយាល័យសិក្សាឱ្យដឹងថា ៖ កម្មវិធីបិទវគ្គសិក្សានេះមានសិក្ខាកាមចំនួន ៧៧២ នាក់ រួមមានមុខជំនាញ ៦ គឺ នីតិសាស្ត្រ គណនេយ្យ ព័ត៌មានវិទ្យា ពាណិជ្ជកម្ម សំណង់ និងបសុពេទ្យ ។
អត្រានិស្សិតទទួលបានកំរិតឆ្នើមនិងពូកែមានចំនួនខ្ពស់ ចំណុចនោះគូសបង្ហាញបានថាគុណភាពសិក្សានៃសាកលវិទ្យាល័យត្រាវិញកាន់តែប្រសើរឡើង ។ សិក្ខាកាមមានចំណាត់ថ្នាក់ឆ្នើម ពួកគេនឹងទទួលបាននូវវត្ថុអនុស្សាវរីយ៍និងលិខិតសរសើរផងដែរ ។
អញ្ជើញចូលរួមនិងប្រគល់ជូនសញ្ញាបត្រ លោក វ៉ ហ្វាង ខាយ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ ថ្លែងសារជូនពរនិងកោតសរសើរនូវសមិទ្ធសិក្សានៃសិក្ខាកាមទាំងឡាយ ក៏ដូចការខំប្រឹងប្រែងរបស់សាស្ត្រាចារ្យនៃសាកលវិទ្យាល័យត្រាវិញ ។ ម្យ៉ាងវិញទៀត លោកអរគុណយ៉ាងជ្រាវជ្រៅចំពោះអង្គភាពជាដៃគូដែលសហការរៀបចំបណ្តុះបណ្តាលរហូតទទួលបានជោគជ័យជាស្ថាពរដូចថ្ងៃនេះ ។
ហ្វិញ សាង