ថ្ងៃទី ១៧ កញ្ញា ២០១៨ នៅថ្នាលសហគ្រាសខេត្តត្រាវិញ សាកលវិទ្យាល័យត្រាវិញបានរៀបចំសម័យប្រឡងជុំផ្តាច់ព្រ័ត្រស្តីអំពី «សហគ្រិនភាពផ្លាស់ប្តូរនវានុវត្តខេត្តត្រាវិញឆ្នាំ២០១៨» ដែលមាននិស្សិតជាច្រើនរូបចាប់អារម្មណ៍អញ្ជើញចូលរួម។
អស់រយះពេលបីខែក្នុងគោលបំណងជ្រើសរើសគម្រោងសហគ្រិនភាពមានប្រសិទ្ធភាពគណកម្មការបានធ្វើការវាយតម្លៃ និងជ្រើសបានគម្រោង ៦ ក្នុងចំណោមគម្រោងទាំង ៥០ ដើម្បីឈានចូលវគ្គផ្តាច់ព្រ័ត្រ។
ទីបំផុតគម្រោងអាជីវកម្ម «ផលិតនិងប្រើប្រាស់ផលិតផលពីផ្លែខ្វិត» របស់ម្ចាស់គម្រោង ង្វៀន ថាញ់ ហ្សា និង យីប ភឿក ទ្រុង ជាបេក្ខជនមកពីវិទ្យាល័យអនុវត្តគរុកោសល្យ។
លេខពីរបានទៅលោក លឿង មាញ់ យឿង អតីតនិស្សិតនីតិសាស្ត្រ មានគម្រោងអាជីវកម្ម «ប្រេងដូចសុទ្ធអាញ់យឿង» លេខបីបានទៅសមូហភាពកសិកម្មឃុំឡុងហេប មានគម្រោងអាជីវកម្ម «ផលិតអង្ករស្អាត TVrice»និងរង្វាន់លើកទឹកចិត្តបីផ្សេងទៀត។
ម្ចាស់ជ័យលាភីឱ្យដឹងថា «យើងខ្ញុំប្រើបច្ចេកវិទ្យាក្នុងការកែច្នៃផលិតផលនូវវត្ថុធាតុដើមដែលមានស្រាប់នៅទីនេះដើម្បីបង្កឱកាសធ្វើអាជីវកម្មសម្រាប់ប្រជាជន ជាពិសេសគឺជនជាតិខ្មែរ ម្យ៉ាងវិញទៀតវាក៏ជាកាលានុវត្តសម្រាប់យើងខ្ញុំបញ្ចេញគំនិតអាជីវកម្ម។»
មានប្រសាសន៍បើកកម្មវិធីលោក ង្វៀន ក្វិញ ធៀន អនុប្រធានក្រុមប្រឹក្សាសហគ្រិនភាពនិងអភិវឌ្ឍសហគ្រាសខេត្តត្រាវិញថ្លែងថា គណកម្មការមានជំនឿជឿជាក់នូវគំនិតច្នៃប្រឌិតទាំងនេះ និងស្វែងរកបានម្ចាស់គំនិតនវានុវត្តឆ្នើមក្នុងកម្មវិធីប្រឡងលើកនេះ៕
ហ្វិញ សាង