សម័យ​ប្រ​ឡង​ចំ​ណេះ​ដឹង​ទេសចរណ៍​​

ថ្ងៃ​ទី ២១ ខែ​តុលា​ ឆ្នាំ២០១៨ សាកលវិទ្យាល័យ​ត្រាវិញ​សហការ​ជា​មួយ​សាកលវិទ្យាល័យ​គឺវ​ឡុង​រៀប​ចំ​កម្មវិធី​ប្រ​ឡង​ «ចំ​ណេះ​ដឹង​ទេសចរណ៍​លើក​ទី ៨ ឆ្នាំ២០១៨» បាន​ទាក់​ ទាញ​និស្សិត​ជា​ច្រើន​ក្រុម​​ចូល​រួម។​

du lich

លោក បណ្ឌិ​ត ង្វៀន តឹន ថាញ់ ប្រ​ធាន​ដេ​ប៉ាតឺម៉ង់​ទេសចរណ៍​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​និង​អ្នក​ស្រី​ ឌីញ ធី ប៊ិច ចូវ សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​គឺវ​ឡុង​រួម​ជា​មួយ​និស្សិត​ជាង​ ១០០នាក់​អញ្ជើញ​ចូល​រួម។

ក្នុង​វត្ថុ​បំ​ណង​គឺ​ជំ​រុញស្មារតី​ស្នេហា​មាតុភូមិ​ មោទកភាព​​អំពី​ប្រវត្តិសាស្ត្រ​ជាតិ​ ខឿន​វប្បធម៌​ជាតិ​ និង​ដើម្បី​ទាក់​ទាញ​និស្សិត​ស្រ​ឡាញ់​មុខ​ជំ​នាញ​ទេសចរណ៍​និង​ស្មារតី​ពេញ​ចិត្ត​ស្វែង​យល់​ចំ​ណេះ​ដឹង​ទេសចរណ៍​វៀត​ណាម។ ជា​ពិសេស​គឺ​បង្កើត​ទី​លាន​ដ៏​មាន​ប្រ​យោជន៍​ដើម្បី​និស្សិត​សិក្សា​ឈ្វេង​យល់​និង​ផ្សារភ្ជាប់​​សាមគ្គី​ភាព​រវាង​និស្សិត​នៃ​សាកលវិទ្យាល័យ​ទាំង​ពីរ។

សម័យ​ប្រ​ឡង​រួមមាន​​ពីរ​ដំ​ណាក់​កាល​ ដំ​ណាក់​កាល​ទី​១ និស្សិត​ត្រូវ​ឆ្លង​កាត់​នូវ​ការ​ឧទ្ទេសនាម​ បញ្ចេញ​លទ្ធភាព​​ចំ​ណេះ​ដឹង​​ជំ​នាញក្រោម​ប្រធាន​បទ​ «ប្រជុំ​នៃ​ភាព​អាច្ឆរិយ» ឆ្លើយ​សំ​ណួរ​និង​បើក​​បន្ទះ​រូប​ដើម្បី​ស្វែង​រក​ពាក្យ​គន្លឹះ​​បង្កប់​នៅ​ក្នុង​រូប​ភាព។

ទី​បញ្ចប់​សាកលវិទ្យាល័យ​ត្រាវិញ​មាន​និស្សិត​​៤​ក្រុម​ និង​សាកលវិទ្យាល័យ​គឺវ​ឡុងមាន​និស្សិត​ ២ក្រុម​បាន​បន្ត​ឈាន​ចូល​វគ្គ​ផ្តាច់​ព្រ័​ត្រ​។ វគ្គ​ផ្តាច់​ព្រ័ត្រ​នឹងតម្រូវ​​រៀប​ចំ​ប្រ​កួត​នៅ​សាកលវិទ្យាល័យ​គឺ​វ​ឡុង​នា​ថ្ងៃ​ទី ៣១ ខែតុលា​ខាង​មុខ។