ថ្ងៃទី ១៩ ខែតុលា សហជីពមូលដ្ឋាននៃសាកលវិទ្យាល័យត្រាវិញបានរៀបចំកម្មវិធីអបអរសាទរទិវាសិទ្ធិនារីវៀតណាម ២០ តុលា ដល់បុគ្គលិកនិងសាស្ត្រាចារ្យជាស្ត្រីភេទទាំងឡាយដែលកំពុងប្រកបការងារនៅសាកលវិទ្យាល័យត្រាវិញ។
ក្នុងបរិយាកាសសប្បាយរីករាយនិងកក់ក្តៅនេះ អ្នកស្រី គ្វាច ធី វ៉ូ ហ្វែ ប្រធានសហជីពមូលដ្ឋាននៃសាកលវិទ្យាល័យត្រាវិញបានថ្លែងសុន្ទរកថារំលឹកឡើងវិញនូវប្រពៃណីតស៊ូរបស់នារីវៀតណាម។
ចូលរួមក្នុងកម្មវិធីនេះដែរមាន អ្នកស្រី ថាច់ ធី យ៉ឹន ជាសាកលវិទ្យាធិការរងបានជូនពរនិង ស្ងើចសរសើរសាស្ត្រាចារ្យនិងបុគ្គលិកស្ត្រីទាំងឡាយបានរួមចំណែកគ្រប់សកម្មភាពរបស់សាកលវិទ្យាល័យត្រាវិញ។ គាត់ថ្លែងថា សមាជិកម្នាក់ៗសុទ្ធសឹងទទួលតួនាទីសំខាន់ក្នុងការស្ថាបនានិងអភិវឌ្ឍសាកលវិទ្យាល័យត្រាវិញ ក្នុងបច្ចុប្បន្នភាពនេះ ស្ត្រីមានតួនាទីសំខាន់ក្នុងសង្គមផង និងជាឆ្នឹងខ្នងកសាងសុភមង្គលគ្រួសារផង។
កម្មវិធីនូវមានឈុតសម្តែងសិល្បៈនិងកម្មវិធីណែនាំតុបតែងមុខនិងថែទាំសុខភាពសម្ផស្សនារី។