សាស្ត្រាចារ្យ​និង​និស្សិត​មហាវិទ្យាល័យ​បច្ចេកទេស​និង​បច្ចេកវិទ្យា​ចូល​រួម​សន្និសីទ​អន្តរជាតិ​ស្តី​អំពី​«មនុស្ស​យន្ត​​និង​បញ្ញា​សិប្បនិម្មិត»

នៅ​ថ្ងៃ​ទី ១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ តាម​ការ​​អញ្ជើញ​របស់​គណៈ​កម្មការរៀប​ចំ​អង្គ​សន្និសីទអន្តរជាតិ​​​ លោក​បណ្ឌិត​ ​ង្វៀន ​មីញ ហ្វា ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​បច្ចេកទេស​និង​បច្ចេកវិទ្យា​ចំណុះ​សាកលវិទ្យាល័យ​ត្រាវិញ​ ព្រម​ទាំង​​លោក​បណ្ឌិត​ ង្វៀន​ ថាយ សឺន ព្រឹទ្ធបុរស​រង​និង​សាស្ត្រាចារ្យ​និស្សិត​ទាំង​ឡាយបាន​ចូល​រួម​អង្គ​សន្និសីទ​អន្តរជាតិ​ប្រ​ចាំ​ឆ្នាំ​នៅ​តំ​បន់​ឧស្សហកម្ម​ខ្ពស់​លើក​ទី ៥ ឆ្នាំ២០១៨​ ។

hoi-nghi tvu

អង្គ​សន្និសីទ​ឆ្នាំ​នេះ​មាន​​​សហគ្រាស​ ​អ្នក​ស្រាវ​ជ្រាវ​ ​អ្នក​ឯកទេស​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេសជាង​ ២0ចូល​រួម ​មាន​ផលិត​ផល​អនុវត្ត​ផ្សារ​ភ្ជាប់​នឹង​​​​មនុស្ស​យន្ត​និង​បញ្ញា​សិប្បនិម្មិត​​ បណ្ណា​ផលិតផលនៅ​គ្រប់​វិស័យ​​រួម​មាន​៖ ប្រ​ព័ន្ធ​ផលិត ល្បែង កីឡា សុខាភិបាល ។ល។

អង្គ​សន្និសីទ​ជាព្រឹត្តិការណ៍ដើម្បី​ផ្សារ​ភ្ជាព​ សហការ​ទ្វេ​ភាគី​ ចម្រុះ​រវាង​អ្នក​វិទ្យាសាស្ត្រ​ អ្នក​ឯកទេស​ និង​សហគ្រាស​នៅក្នុង​និង​ក្រៅ​ប្រ​ទេស។ អង្គ​សន្និសីទ​ឆ្ពោះ​ទៅ​ពង្រឹង​សហការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ ផ្ទេរ​បច្ចេកវិទ្យា​និង​ពាណិជ្ជកម្ម​នូវ​ផលិតផល​មាន​តម្លៃ​​ លើក​កម្ពស់​តម្លៃ​ផលិតផល​។

លោក​ ង្វៀន​ មីញ ហ្វា ថ្លែង​ថា ក្នុង​​សម័យ​​បច្ចេកវិទ្យា​ទំ​នើប​ មនុស្ស​យន្ត​ជា​វិធានការ​ជួយ​កាត់​បន្ថយ​ប្រាក់​ចំណាយ និង​ធន​ធាន​មនុស្ស​ក្នុង​ដំ​ណើរ​ការ​ផលិត​។ ប៉ុន្តែ​ដើម្បី​មនុស្ស​យន្ត​អាច​ដំ​ណើរ​ការ​ល្អ​គឺ​ការ​រីក​ចំ​រើន​និង​​ផ្សំ​ផ្គុំ​នូវ​បច្ចេកវិទ្យា​វិភាគ​ទិន្នន័យ​ បណ្តា​ទម្រង់​​ ​គណនា ក្នុង​វិស័យ​បញ្ញា​សិប្បនិម្មិត​ដើរ​តួនាទី​សំ​ខាន់បំ​ផុត។ មនុស្ស​យន្ត​និង​បញ្ញាសិប្បនិម្មិត​​នឹង​ជា​ទំ​នោរអភិវឌ្ឍ​​ក្នុង​អនាគត​រួម​ចំ​ណែក​ជំ​រុញ​អភិវឌ្ឍ​សេដ្ឋកិច្ច​។

លោក​អោយ​ដឹង​ទៀត​ថា បច្ចុប្បន្ន​សាកលវិទ្យាល័យ​ត្រាវិញ​បាន​និង​កំពុង​ឆ្ពោះ​ទៅ​អភិវឌ្ឍ​ក្លាយ​ជា​សាកលវិទ្យាល័យ​ឈ្លាស​វៃ​។ ហេតុ​ដូច្នោះ​ការ​ចូល​រួម​សន្និសីទ​លើក​នេះ​មាន​សារប្រយោជន៍​ចំពោះ​សាស្រ្តាចារ្យ​និង​និស្សិត​នៃ​មហាវិទ្យាល័យ​បច្ចេកទេស​និង​បច្ចេកវិទ្យា ដើម្បី​ពួក​គេ​មាន​ឱកាស​សិក្សា​និង​ស្វែង​យល់​នូវ​បច្ចេកវិទ្យា​ទំ​នើប​ មាន​គំនិត​នវានុវត្ត​ រួម​ចំ​ណែក​បង្កើត​បាន​ដំ​ណោះ​ស្រាយ​ថ្មី​​អាច​អនុវត្ត​បាន​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។

anh-luu-niem-tai-hoi-nghi tvu

san-pham-trien-lam tvu

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាស្ត្រាចារ្យ​និង​និស្សិត​មហាវិទ្យាល័យ​បច្ចេកទេស​និង​បច្ចេកវិទ្យា​ចូល​រួម​សន្និសីទ​អន្តរជាតិ​ស្តី​អំពី​«មនុស្ស​យន្ត​​និង​បញ្ញា​សិប្បនិម្មិត»