រាត្រី​សិល្បៈអំណរ​បុណ្យ​អកអំបុក​សំពះ​ព្រះ​ខែ​​និង​សកម្មភាព​ទិវាគ្រូ​បង្រៀន

នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា មហាវិទ្យាល័យ​ភាសា - វប្បធម៌ - វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​បាន​រៀប​ចំ​នូវ​កម្មវិធី​អបអរ​សាទរ​ទិវាគ្រូ​បង្រៀន​​វៀត​ណាម ២០ វិច្ឆិកា និង​សកម្មភាពសិល្បៈ​អំណរ​បុណ្យ​អក​អំ​បុក​សំពះ​ព្រះ​ខែនៃ​ជន​រួម​ជាតិ​​ខ្មែរណាម​បូ​។

images-2018-hoithao-11

បណ្តា​សកម្មភាព​​នោះ​ចាប់​ផ្តើម​ឡើង​តាំង​ពី​ព្រឹក​រហូត​ដល់​យប់​រួម​មាន​កម្មវិធី​ប្រ​ឡង «រំលឹកនូវ​​​គុណ​គ្រូ» កម្មវិធី​សិល្បៈ​ «អំណរ​ទិវាគ្រូ​បង្រៀន​និង​អំណរ​បុណ្យ​អក​អំបុក​សំពះ​ព្រះ​ខែ​ឆ្នាំ​២០១៨»។

​អ្នក​ស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការ​រង​ព្រម​ទាំង​សាស្ត្រាចារ្យ សិស្ស​-និស្សិត​ទាំង​ឡាយ​បាន​ចូល​រួម​ទស្សនា​​កម្មវិធី​សម្តែង​​សិល្បៈ​ ​និង​ទស្សនា​​ការ​ប្រា​រព្ធ​​ឡើង​វិញ​នូវ​កម្មវិធី​សែន​ព្រះ​ខែ​អបអរ​បុណ្យ​អក​អំបុក​សំពះ​ព្រះ​ខែ​នៃ​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ។

អ្នក​ស្រី​ ង្វៀន ធី ធូ ហឿង​ ព្រឹទ្ធបុរស​រង​នៃ​មហាវិទ្យាល័យ​ភាសា​ - វប្បធម៌ - វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូឱ្យ​ដឹង​ថា សម័យ​ប្រ​ឡង​រំលឹក​នូវ​គុណ​គ្រូ ​បាន​ទាក់​ទាញការ​ចាប់​អារម្មណ៍​​​និងការ​​គាំ​ទ្រ​នៃ​សំ​ណាក់​សិស្ស-​និស្សិត​ជា​ច្រើន រួម​មាន​ក្រុម​សម្ព័ន្ធ​យុវជន​ទាំង ១១ ចូល​រួម​ស្មើ​នឹង​ ១១ វណ្ណ​កម្ម​។ វណ្ណ​កម្ម​ទាំង​នោះ​ប្រៀប​បាន​ដូច​ជា​ផ្ទាំង​ទស្សនីយភាព​​​ឆ្លុះ​​បញ្ចាំង​តថភាព​​ក្នុង​ជីវិត​ដែល​ក្រុម​ចូល​រួម​ស្តែង​ចេញ​ពីទឹក​ចិត្តស្មោះ​សរ​ផ្ញើ​ជូន​លោក​គ្រូ​អ្នក​គ្រូ។

បណ្តា​ស្នាដៃ​​ទាំង​នោះ​បាន​បង្ហាញ​អោយ​ឃើញ​នូវ​ស្មារតី​មុត​មាំ​ ភាព​ច្នៃ​ប្រឌិត​ និង​សាមគ្គី​ភាពនៃ​ក្រុម​នីមួយៗ​ ហើយ​ស្នា​ដៃ​ទាំង​នោះ​ក៏​​ជា​កាដូ​ដែល​​មាន​តម្លៃ​សម្រាប់​និស្សិត​តប​ស្នង​​ចំពោះ​សាស្ត្រាចារ្យ​​​ដែល​បាន​​បង្ហាត់​បង្រៀន​ មាន​គុណូបការៈ​ធំ​ធេងបំផុត។

images-2018-hoithao-55

images-2018-hoithao-33-1068x710

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន រាត្រី​សិល្បៈអំណរ​បុណ្យ​អកអំបុក​សំពះ​ព្រះ​ខែ​​និង​សកម្មភាព​ទិវាគ្រូ​បង្រៀន