សាកលវិទ្យាល័យ​ត្រាវិញ​អបអរ​​ទិវាគ្រូ​បង្រៀនវៀត​ណាម ២០ វិច្ឆិកា

នៅ​ល្ងាច​ថ្ងៃ​ទី ២០ វិច្ឆិកា ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ប្រារព្ធ​ពិធី​ជួប​ជុំ​ខួប​អនុស្សាវរីយ៍​ ៣៦ ឆ្នាំ​នៃ​​ទិវាគ្រូ​បង្រៀន​​វៀត​ណាម​ (២០/១១/១៩៨២-២០/១១/២០១៨)។

IMG 3515

ក្នុង​បរិយាកាសដ៏​​ស្និទ្ធស្នាល​​និង​យ៉ាង​កក់​ក្តៅ​ លោក​សាស្ត្រាចារ្យ​ បណ្ឌិត ផាម​ ទៀត ខាញ់ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ បាន​ថ្លែង​សារ​ជូន​ពរ​​ ​ស្វាគមន៍​ភ្ញៀវ​កិត្តិយស​ជិត​ឆ្ងាយ​ និងមាន​​បាឋកថា​​គូស​បញ្ជាក់​នូវ​​សមិទ្ធផល​សម្រេច​បាន​​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ក្នុង​ឆ្នាំ​កន្លង។

លោក​ថ្លែង​ថា៖ សាកលវិទ្យាល័យ​ត្រាវិញ​បច្ចុប្បន្ន​ភាព​នេះ​មិន​ត្រឹមតែ​​ជា​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល ស្រាវ​ជ្រាវ​តែ​ប៉ុណ្ណោះ​​ទេ ​ថែម​ទាំង​​ជា​បរិស្ថាន​​​វិនិយោគ​​សហការ​ផ្សារ​ភ្ជាប់​​រវាង​សហគ្រាស​ ជា​មជ្ឈមណ្ឌល​ផ្លាស់​​ប្តូរ​​នវានុវត្ត​ ជំ​រុញ​ស្មារតី​សហគ្រិនភាព​ក្នុង​និស្សិត​​ឆ្ពោះ​ទៅ​គោល​ដៅ​បណ្តុះ​បណ្តាល​ធន​ធាន​ពលកម្ម​ឆ្លើយ​តប​តម្រូវ​ការ​​​អភិវឌ្ឍ​សង្គម​ជាតិ។

ក្នុង​បរិស្ថាន​វិទ្យាសាស្ត្រា​បច្ចេកវិទ្យា​ទំ​នើប​ និស្សិត​មាន​ភាព​ជឿន​លឿន ​សកម្ម​ ស្វែង​រកចំ​ណេះ​ដឹង​​ថ្មី​។ល។ ហេតុ​ដូច្នោះ​សាកលវិទ្យាធិការ​ស្នើ​អោយ​សាស្ត្រាចារ្យ​ទាំង​ឡាយ​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​​គ្រប់​គ្រាន់​ លត់​ដំ​​បំ​ណិន​ សមត្ថភាព​ជំ​នាញ​ឯក​ទេស វិក្រឹតការ​ ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ លើក​កម្ពស់​សមត្ថភាព​ភាសា​អង់​គ្លេស​ ដើម្បី​ក្រេប​យក​ចំណេះ​វិជ្ជាអោយ​​ទូលំ​ទូលាយ​និង​ស៊ី​ជម្រៅ​ជា​ពិសេស​មាន​វិធានការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ក្នុង​ការ​បង្ហាត់​បង្រៀន​។ល។

ក្នុង​ឱកាស​នេះដែរ​ សមូហភាពសាស្ត្រាចារ្យ​​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​មាន​កិត្តិយស​ទទួល​​បាន​ប័ណ្ណ​សរសើរ​​ពី​​នាយក​រដ្ឋ​មន្ត្រី​ និង​សមាជិក​ ៦នាក់ទៀត​។ ទន្ទឹម​នឹង​នោះ​សាកលវិទ្យាល័យ​ត្រាវិញ​ប្រ​គល់​សេចក្តី​សម្រេច​ទទួល​ស្គាល់លោក​​បណ្ឌិត ផាម ថេ ហៀន ជា​​សាស្ត្រាចារ្យ​រង​ និង​អញ្ជើញ​បណ្ឌិត វូ ង៉ុក កូង​ បណ្ឌិត​ ទ្រឿង ទ្រី វូ ជា​សាស្ត្រាចារ្យ​បង្រៀនប្រ​ចាំ​​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។

​ក្នុង​គោល​ជំ​ហរ​រក្សា​​ប្រ​ពៃណី​គោរព​ឧបការគុណ​​ចំ​ពោះ​គ្រូ​​និង​តម្លៃ​សីលធម៌ នៅ​ព្រឹក​ថ្ងៃ​ទី ២០វិច្ឆិកា​ ថ្នាក់​ដឹក​នាំ​និង​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ទៅ​គោរព​និង​ជូន​​​បាច់​ផ្កា​​ចំពោះ​អាស្រម ​​ទៀន​ វ៉ាង ដែល​ជា​បេតិកភណ្ឌ​ប្រ​វត្តិសាស្ត្រ​​ស្ថិត​នៅ​សាលា​បឋម​សិក្សា​ ឡេ​ វ៉ាន់ តាម ​ទីក្រុង​ត្រាវិញ​ ខេត្ត​ត្រាវិញ។

នៅ​ក្នុង​រដូវ​ទិវា​គ្រូ​បង្រៀន​វៀត​ណាម​ សិស្ស​-​និស្សិតនិង​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​​មាន​សកម្មភាពជា​ច្រើន​ បង្កើត​បាន​នូវ​បរិយកាស​សប្បាយ​រីក​រាយ​ បង្ហាញ​នូវ​ស្មារតី​សាមគ្គី​ភាព​​ប្តេជ្ញាចិត្ត​​លើក​កម្ពស់​ប្រពៃណី​ដ៏​ល្អ​ប្រ​ពៃ​ក្នុង​ការ​ប្រ​កួត​ប្រ​ណាំងក្នុង​ការ​ងារ​​បង្រៀន​ប្រ​ពៃ​សិក្សា​ប្រ​ពៃ​ ព្យាយាមនិង​ប្តេជ្ញា​ចិត្ត​​សម្រេច​​ភារកិច្ច​ឆ្នាំ​សិក្សា​ ២០១៨-២០១៩ កសាង​សាកល​វិទ្យាល័យ​ត្រាវិញ​ក្លាយ​ជា​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​មាន​កិត្តិសព្ទ​ក្នុង​តំ​បន់​និង​លើ​ឆាក​អន្តរជាតិ។

IMG 3572

IMG 3404-1068x712

សិស្ស-និស្សិត​និង​​សាស្ត្រាចារ្យ​​នៃ​សាកលវិទ្យាល័យ​ត្រាវិញអញ្ជើញ​ទៅ​​គោរព​និង​ជូន​កម្រង​ផ្កា​ដល់អាស្រម ​ទៀន វ៉ាង ដែល​ជា​បេតិកភណ្ឌ​​ប្រ​វត្តិសាស្ត្រ​​

IMG 3550

សមូហភាព​សាកលវិទ្យាល័យ​ត្រាវិញ​មាន​កិត្តិយស​ទទួល​ប័ណ្ណ​សរសើរ​ពី​ថ្នាក់​នាយករដ្ឋមន្ត្រី​

DSC 0923

សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ទាំង​ ៦ នាក់​ទទួល​ប័ណ្ណ​សរសើរ​រពី​​នាយករដ្ឋមន្ត្រី​

DSC 0297

លោក​បណ្ឌិត ផាម ថេ ហៀន ទទួល​សេចក្តី​សម្រេច​​មាន​ងារ​​ជា​សាស្ត្រាចារ្យ​រង​

DSC 0838

IMG 3559

និស្សិត​គោរព​ជូន​បាច់​ផ្កា​ដល់​លោក​គ្រូ​អ្នក​គ្រូ

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ត្រាវិញ​អបអរ​​ទិវាគ្រូ​បង្រៀនវៀត​ណាម ២០ វិច្ឆិកា