ទិសដៅការងារនិស្សិត៖ កុំភ័យថាគ្មានការងារ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 11 ធ្នូ 2018
- ចុចដង៖ 397
នៅថ្ងៃទី ១៧ វិច្ឆិកា និស្សិតជាង ៥០០នាក់បានចូលរួមកម្មវិធីសំណះសំណាលទិសដៅការងារជាមួយលោក បណ្ឌិត ឡេ វ៉ាន់ ទឺ ដែលជាទីប្រឹក្សានៃក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតវិនិយោគ ហ្វា សិន តឹង។ កម្មវិធីប្រព្រឹត្តឡើងនៅទីស្នាក់ការកណ្តាលនៃសាកលវិទ្យាល័យត្រាវិញ ដោយមជ្ឈមណ្ឌលបម្រើសេវាការងារសហការជាមួយក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតវិនិយោគ ហ្វា សិន តឹង រៀបចំឡើង។
នៅកិច្ចសំណេះសំណាល លោកវាគ្មិនបានណែនាំនិងផ្តល់តម្រុយអោយនិស្សិតចេះលត់ដំបំណិនដោយស្វ័យភាព កំណត់ចំណង់ចំណូលចិត្ត អោយមានជំនឿទំនុកចិត្តកាន់តែខ្ពស់ ក៏ដូចចែករំឡែកបទពិសោធផ្តើមធុរកិច្ច លើកឡើងកត្តាឧបសគ្គមួយចំនួនអាចប្រទះជួបនិងដំណោះស្រាយដើម្បីពួកគេមានសញ្ញាណចាប់យកវិជ្ជាជីវៈដោយសមស្របឆ្ពោះទៅអនាគត។
លោកបណ្ឌិត ឡេ វ៉ាន់ ទឺ បញ្ជូនសារថា៖ ជោគវាសនាអាចផ្លាស់ប្តូរបានសំខាន់យើងខិតខំប្រឹងប្រែង មានទំនុកចិត្តនិងពេញចិត្តចំពោះការងារ ចូរខំសង្វាតអស់ពីសមត្ថភាព ជោគជ័យនឹងវិលមករកអ្នកជាមិនខាន។
បណ្តាវាគ្មិនទាំងឡាយនៃកម្មវិធីនេះ ក៏បានកំណត់នូវបរិការណ៍ទូទៅនៃឥរិយាបថវិជ្ជាជីវៈចំពោះនិស្សិតបច្ចុប្បន្ន ភាគច្រើនកត្តាចំណេះដឹងឯកទេស បំណិនទន់ ចិត្តសាស្ត្រ ឥទ្ធិពលពីគ្រួសារ ក៏ដូចបទពិសោធជាក់ស្តែងរបស់ពួកគេស្តើងនៅឡើយ។ល។ វាជះឥទ្ធិពលដល់លទ្ធផលសម្ភាសសុំការងារ ក៏ដូចមិនទាន់ឆ្លើយតបតម្រូវការនៃសហគ្រាស។ល។
ហេតុដូច្នោះយោបល់រួមនៃនិយោជកទាំងឡាយតែងលើកទឹកចិត្តដល់និស្សិតអោយហ៊ានគិត ហ៊ានអនុវត្ត សកម្មក្នុងការងារនូវអ្វីដែលគេពុំអាចធ្វើបានដើម្បីបង្ហាញនូវសមត្ថភាពរបស់ខ្លួន ជាពិសេសទៅទៀតគឺលះចេញនូវគំនិតថាពេលបញ្ចប់ការសិក្សាភ័យរកការងារពុំបាន។
ហ្វិញ សាង