ទិស​ដៅ​ការ​ងារ​និស្សិត៖ កុំ​ភ័យ​ថា​គ្មាន​ការ​ងារ​

នៅ​ថ្ងៃ​ទី ១៧ វិច្ឆិកា និស្សិត​ជាង ៥០០នាក់​បាន​ចូល​រួម​កម្មវិធី​សំ​ណះ​សំណាល​ទិស​ដៅ​ការ​ងារ​​ជា​មួយ​​លោក បណ្ឌិត ឡេ វ៉ាន់ ទឺ ដែល​ជា​ទី​ប្រឹក្សា​នៃ​ក្រុម​ហ៊ុនទទួល​ខុស​ត្រូវ​​មាន​កម្រិត​វិនិយោគ​ ហ្វា សិន តឹង។ កម្មវិធី​ប្រព្រឹត្តឡើង​នៅ​ទី​ស្នាក់ការ​កណ្តាល​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ ដោយ​មជ្ឈមណ្ឌល​បម្រើ​សេវា​ការ​ងារ​សហការ​ជាមួយ​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​​មាន​កម្រិត​វិនិយោគ​ ហ្វា សិន តឹង​ រៀប​ចំ​ឡើង។

sinh vien tim viec 02

នៅ​កិច្ចសំ​ណេះ​សំ​ណាល​ លោក​វាគ្មិន​បាន​ណែ​នាំ​​និង​ផ្តល់​តម្រុយ​អោយ​និស្សិត​ចេះ​លត់​ដំ​បំ​ណិន​ដោយ​ស្វ័យ​ភាព​ កំ​ណត់​ចំ​ណង់​ចំ​ណូល​ចិត្ត​ អោយ​មាន​ជំ​នឿ​ទំ​នុក​ចិត្ត​​កាន់​តែ​ខ្ពស់​ ក៏​ដូច​ចែក​រំឡែក​បទ​ពិសោធ​ផ្តើម​​ធុរ​កិច្ច​​ លើក​ឡើង​កត្តា​ឧបសគ្គ​​មួយ​ចំ​នួន​អាច​ប្រទះ​ជួប​និង​ដំ​ណោះ​ស្រាយ​​ដើម្បី​​ពួក​គេ​មាន​សញ្ញាណ​ចាប់​យក​វិជ្ជា​ជីវៈ​ដោយ​សម​ស្រប​ឆ្ពោះ​ទៅ​អនាគត។

លោក​បណ្ឌិត ឡេ វ៉ាន់ ទឺ បញ្ជូន​សារ​ថា៖ ជោគ​វាសនា​អាច​ផ្លាស់​ប្តូរ​បាន​សំ​ខាន់​យើង​ខិត​ខំ​ប្រឹង​ប្រែង​ មាន​ទំ​នុក​ចិត្ត​​និង​ពេញ​​ចិត្តចំ​ពោះ​ការ​ងារ​ ចូរ​ខំ​សង្វាត​អស់​ពីសមត្ថភាព​ ជោគ​ជ័យ​នឹង​វិល​មក​រកអ្នក​ជា​មិន​ខាន។​

បណ្តា​វាគ្មិន​ទាំង​ឡាយ​នៃ​កម្មវិធី​នេះ​ ក៏​បាន​កំណត់​នូវ​បរិការណ៍​​ទូទៅ​នៃ​ឥរិយាបថ​វិជ្ជាជីវៈ​ចំ​ពោះ​និស្សិត​បច្ចុប្បន្ន​ ភាគ​ច្រើន​កត្តា​ចំ​ណេះ​ដឹង​ឯកទេស បំណិន​ទន់ ចិត្ត​សាស្ត្រ​ ឥទ្ធិពល​ពី​គ្រួ​សារ​ ក៏​ដូច​បទ​ពិសោធ​ជាក់​ស្តែង​របស់​ពួក​គេ​​​ស្តើង​នៅ​ឡើយ។ល។​ វា​ជះ​ឥទ្ធិពល​ដល់​លទ្ធផល​សម្ភាស​សុំ​ការ​ងារ​ ក៏​ដូច​មិន​ទាន់​ឆ្លើយ​តប​តម្រូវ​ការនៃ​សហគ្រាស។ល។

ហេតុ​ដូច្នោះ​យោបល់​រួម​នៃ​និយោជកទាំង​ឡាយ​​តែង​លើក​ទឹក​ចិត្ត​ដល់​និស្សិត​អោយ​ហ៊ាន​គិត​ ហ៊ាន​អនុវត្ត​ សកម្ម​ក្នុង​ការ​ងារ​​នូវ​អ្វី​ដែល​គេ​ពុំ​អាច​ធ្វើ​បាន​ដើម្បី​បង្ហាញ​នូវ​សមត្ថភាព​របស់​ខ្លួន​ ជាពិសេស​ទៅ​ទៀត​គឺ​លះ​ចេញ​នូវ​គំនិត​ថា​ពេល​បញ្ចប់​ការ​សិក្សា​ភ័យ​រកការ​ងារ​ពុំ​បាន។

sinh vien tim viec 03

sinh vien tim viec 01

ហ្វិញ សាង