កម្មវិ​ធី​សំ​ណេះ​រវាង​និស្សិតសេដ្ឋកិច្ច​-​នីតិសាស្ត្រ​​នឹង​អ្នក​ស្រី​បណ្ឌិត Cam Tu Jens Suhomen

នៅ​ថ្ងៃ​ទី ២២ ខែវិច្ឆិកា អ្នក​ស្រី​​បណ្ឌិត Cam Tu Jens Suhomen​ នាយក​ប្រតិបត្តិ​​នៃ​ក្រុម​ហ៊ុន​អប់រំ​នៅ Finland មាន​កិច្ច​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​និស្សិត​ផ្នែក​សេដ្ឋកិច្ច​និង​ច្បាប់​ប្រ​មាណ​ជាង​១០០​នាក់​នៅ​សាកល​វិទ្យាល័យ​ត្រាវិញ។

sinh vien kinh te

​កម្មវិធី​សំ​ណេះ​សំ​ណាល​នេះ​ជុំ​វិញ​ប្រ​ធាន​បទ​៖ សហគ្រិនភាព​និង​ប្រ​តិបត្តិការ​សហគ្រាស​ក្នុង​យុគ​សម័យ​បច្ចេកវិទ្យា​លើក​ទី ៤ វត្ថុ​បំណង​គឺ​ផ្តល់​តម្រុយ​អោយ​និស្សិត​យល់​បន្ថែម​អំពី​ចំ​ណេះ​ដឹង បំ​ណិន​ចាំ​បាច់​ដើម្បី​ធ្វើ​ធុរកិច្ច​និង​លទ្ធភាព​បើក​​ធុរកិច្ច​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា។ល។

អ្នក​ស្រី​​ បណ្ឌិត Cam Tu Jens Suhomen ចែក​រំ​ឡែក​អំពី​​ឧបសគ្គ​ក្លាយ​ជា​នាយក​ប្រតិបត្តិ។ គាត់​ថ្លែង​ថា៖ ខ្ញុំ​ទទួល​សញ្ញាបត្រ​ជំនាញ​បច្ចេកទេស បច្ចេកវិទ្យា​ ក្រោយ​មក​សិក្សា​អនុបណ្ឌិត​ផ្នែក Nano និង​បន្ត​យក​​បណ្ឌិត​ផ្នែក​រូប​វិទ្យា​ ប៉ុន្តែ​ពេល​ប៉ះ​ទង្គិច​ជា​មួយ​ការ​ងារ​ជាក់​ស្តែង​ឃើញ​ថាខ្លួន​ពុំ​មាន​​លទ្ធភាព​អភិវឌ្ឍ និង​​មិន​ស្រប​នឹង​ការ​ងារ​​ទេ​។ ចាប់​ពី​ពេល​នោះ​គឺ​ខ្ញុំ​បាន​ស្វែង​រក​មាគ៌ា​​​មួយ​ទៀត​សម្រាប់​​ខ្លួន។

គាត់​បន្ថែម​ថា ភាគ​ច្រើន​សហគ្រាស​ទើប​បង្កើត​ឡើង​ងាយ​នឹង​បរាជ័យ​ដោយ​មិន​ទាន់​សិក្សា​ស្រាវជ្រាវ​ស៊ី​ជម្រៅ​នូវ​តម្រូវការ​នៃ​ទី​ផ្សារ​ក៏​ដូច​ជា​មិន​ទាន់​មាន​បទ​ពិសោធ​ក្នុង​ធុរកិច្ច​។ ហេតុដូច្នោះ​ នៅ​កំពុង​សិក្សា​ ក្រៅ​ពី​សិក្សា​ជំ​នាញ​ឯក​ទេស​ និស្សិត​គប្បី​សិក្សា​បន្ថែម​បំណិន​សង្គម​ ជាក់​ស្តែង​គឺ​បំណិន​ចម្បង​ៗ​ក្នុង​សម័យ​បច្ចេកវិទ្យា​ទំ​នើប​លើក​ទី ៤ ធានា​ពេល​​បញ្ចប់​ការ​សិក្សា​ពួក​គេ​នឹង​មាន​ចំណេះ​ដឹង​ទាំង​​ជំ​នាញ​ ទាំង​​បំ​ណិនទន់​គ្រប់​គ្រាន់​ឆ្ពោះ​ទៅ​គ្រប់​គ្រង​​ធុរកិច្ច​បាន​ជោគ​ជ័យ។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន កម្មវិ​ធី​សំ​ណេះ​រវាង​និស្សិតសេដ្ឋកិច្ច​-​នីតិសាស្ត្រ​​នឹង​អ្នក​ស្រី​បណ្ឌិត Cam Tu Jens Suhomen