សាកលវិទ្យាល័យត្រាវិញស្វាគមន៍សិស្សានុសិស្សជាង១២០០នាក់ចូលរួមទិវាប្រឹក្សាទិសដៅអាជីពឆ្នាំ ២០១៩

 (TVU) – នៅព្រឹកថ្ងៃទី ៣១ ខែមីនា សិស្សានុសិស្សជាង១២០០នាក់នៅបណ្តាខេត្តតំបន់វាលរាបទន្លេគឺវឡុង បានអញ្ជើញចូលរួមទិវាប្រឹក្សាជម្រើសនិស្សិតនិងទិសដៅអាជីពឆ្នាំ២០១៩ នៅសាកលវិទ្យាល័យត្រាវិញ។

IMG 8143bbbb

ក្រុមសិស្សានុសិស្សនៃវិទ្យាល័យទាំងឡាយ បានទស្សនាផ្ទាល់និងស្វែងយល់ព័ត៌មានជម្រើសនិស្សិតឆ្នាំនេះនៅតាមស្តង់នៃបណ្តាមហាវិទ្យាល័យ និងចូលរួមសកម្មភាពជាមួយនិស្សិតរៀមច្បងដូចជាលេងល្បែងប្រជាប្រិយច្រៀងរាំកម្សាន្ត ទស្សនាមជ្ឈដ្ឋានសិក្សា បន្ទប់ពិសោធន៍ អន្តេវាសិកដ្ឋាន បណ្ណាល័យ។ល។ ដែលជាក្តីសុបិនបានមកសិក្សានៅ​ថ្ងៃអនាគត។

លោក ង្វៀន ដុង ខើយ ប្រធានការិយាល័យទំនាក់ទំនងនិងផ្សព្វផ្សាយ​ថ្លែងអោយដឹងថា៖ ទិវាប្រឹក្សាទិសដៅអាជីពជាស្ពានចម្លងមួយរវាងសាកលវិទ្យាល័យត្រាវិញនិងសិស្សានុសិស្សនៅបណ្តាវិទ្យាល័យនានា។ នេះជាកាលានុវត្តបង្កលក្ខណៈងាយស្រួលសម្រាប់ប្អូនៗ សិស្សានុសិស្សសិក្សាស្វែងយល់នូវព័ត៌មាន មុខជំនាញសិក្សា វិធីជ្រើសរើសចូលរៀនកម្រិតបរិញ្ញាបត្រ ក៏ដូចជាលក្ខខណ្ឌតម្រូវទៅតាមគោលការណ៍រួមរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល ព្រមទាំងបានស្តាប់ពិគ្រោះយោបល់ជាមួយអ្នកជំនាញអំពីគោលដៅសិក្សានិងឱកាសការងារនៅថ្ងៃអនាគត។

ព័ត៌មានដែលប្អូនៗចាប់អារម្មណ៍ច្រើននោះគឺ៖ ការជ្រើសក្រុមវិញ្ញាសាប្រឡង របៀបដាក់ពាក្យទៅតាមចំណូលចិត្ត ជ្រើសមុខជំនាញ លក្ខខណ្ឌជ្រើសចូលចំពោះមុខជំនាញមួយចំនួន តម្រូវការការងារក្រោយពេលសិក្សា ចំនួនបេក្ខសិស្សជ្រើសចូលឆ្នាំនេះ គោលនយោបាយអាទិភាពចំពោះបេក្ខសិស្សតាមតំបន់ផ្សេងគ្នាកម្មវិធីផ្តល់អាហារូបករណ៍សម្រាប់និស្សិត ប្រាក់ឧបត្ថម្ភសង្គម អត់គិតថ្លៃសិក្សា និងទីស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពេលសិក្សានៅសាកលវិទ្យាល័យត្រាវិញ។

លោក បណ្ឌិត ផាន ក្វួក ងៀ ប្រធានការិយាល័យគ្រប់គ្រងការប្រឡងថ្លែងអោយដឹងថា៖ កិច្ចការពិគ្រោះយោបល់អំពីការជ្រើសរើសនិស្សិតនិងតម្រង់ទិសដៅអាជីពបានថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យត្រាវិញយកចិត្តទុកដាក់និងអនុវត្តយ៉ាងសកម្ម។ ដើម្បីរៀបចំកិច្ចការនេះអោយមានភាពរលូន សាកលវិទ្យាល័យបានប្រមូលកម្លាំងនៃបុគ្គលិកជំនាញចូលរួមប្រឹក្សានិងផ្តល់ព័ត៌មានដល់សិស្សានុសិស្សទាន់ពេលវេលាអំពីព័ត៌មាននៃគោលការណ៍ថ្មីរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាលក្នុងសម័យប្រឡងទុតិយភូមិថ្នាក់ជាតិ និងជ្រើសរើសនិស្សិតសិក្សានៅកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររងនាពេលខាងមុខ។

THPT-TIEU-CAN-TAP-NGAI

 

IMG 8274

DSC 0051

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញស្វាគមន៍សិស្សានុសិស្សជាង១២០០នាក់ចូលរួមទិវាប្រឹក្សាទិសដៅអាជីពឆ្នាំ ២០១៩