កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យត្រាវិញនិងវិទ្យាស្ថានប៉ាស្ទ័រនៅទីក្រុងហូជីមិញ

(TVU) - នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៩ សាកលវិទ្យាល័យត្រាវិញមានកិច្ចប្រជុំ និងពិភាក្សាការងារជាមួយវិទ្យាស្ថានប៉ាស្ទ័រនៅទីក្រុងហូជីមិញ។

DSC 5819

នៅអង្គប្រជុំ តំណាងភាគីទាំងពីរបានសំណេះសំណាលលើខ្លឹមសារទាក់ទងដល់សកម្មភាពបណ្តុះបណ្តាល អនុវត្ត ស្រាវជ្រាវវិទ្យាសាស្ត្រ ដោះដូរសាស្ត្រាចារ្យ និងអ្នកជំនាញផ្នែកសុខាភិបាល។

លោក វ៉ ហ្វាង ខាយ សាកលវិទ្យាធិការរងអោយដឹងថា៖ បច្ចុប្បន្នភាពនេះ សាកលវិទ្យាល័យត្រាវិញបាន និងកំពុងវិនិយោគនិងអភិវឌ្ឍមហាវិទ្យាល័យវេជ្ជសាស្ត្រ-ឱសថ មន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សផ្នែកសុខាភិបាលតាមតម្រូវការសង្គម។ ចំពោះកិច្ចការថែទាំសុខភាពប្រជាជន សាកលវិទ្យាល័យតែងយកចិត្តទុកដាក់​ទាំងធនធានមនុស្ស និងសម្ភារៈ។ ដោយភាគីទាំងពីរមានសក្តានុពល និងតម្រូវការដូចគ្នា លោកសង្ឃឹមមានការជជែកគ្នាលំអិតនិងឈានទៅចុះកិច្ចព្រមព្រៀងរួមនាពេលខាងមុខ។

បណ្ឌិត ហ្វាង ក្វួក កឿងនាយករងនៃមជ្ឈមណ្ឌលបណ្តុះបណ្តាល នៃវិទ្យាស្ថានប៉ាស្ទ័រថ្លែង​ថា៖ ទ្យាស្ថានប៉ាស្ទ័រមាន​ជំ​នាញ​លេច​ធ្លោ​ក្នុងកិច្ចការបណ្តុះបណ្តាលស្រាវជ្រាវអំពីជីវសាស្ត្រ អតិសុខុមប្រាណ ជំងឺរាតត្បាត ឱសថបង្ការ។ល។ លើមូលដ្ឋាននោះវិទ្យាស្ថានប៉ាស្ទ័រអាចសហការបណ្តុះបណ្តាលជាមួយសាកលវិទ្យាល័យត្រាវិញនៅមុខជំនាញមួយចំនួនដូចជា៖​ សុខាភិបាលសាធារណៈ ឱសថ និងបច្ចេកទេសធ្វើតេស្ត។

សាស្ត្រាចារ្យ បណ្ឌិត ផាម ថេ ហៀន នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សសុខាភិបាលតាមតម្រូវការសង្គមនៃសាកលវិទ្យាល័យត្រាវិញថ្លែងថា៖ ការបណ្តុះបណ្តាលធនធានមនុស្សសុខាភិបាលសម្រាប់ខេត្តត្រាវិញនិយាយដោយឡែកនិងតំបន់វាលរាបទន្លេគឺវឡុងនិយាយរួមជាតម្រូវការចាំបាច់។ កិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរក្នុងការបើកវគ្គសិក្សាខ្លីគឺមានសារៈសំខាន់និងឆ្លើយតបតម្រូវការនៃអ្នកសិក្សានៅ​ទី​នេះ​ក្នុង​តំ​បន់​។

DSC 5836

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យត្រាវិញនិងវិទ្យាស្ថានប៉ាស្ទ័រនៅទីក្រុងហូជីមិញ