ឧបនាយក​រដ្ឋ​មន្ត្រី​​ ទ្រឿង ហ្វា បិញ​ អញ្ជើញ​​មក​សួរ​សុខ​ទុក្ខ​និង​ជូន​ពរ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ខ្មែរ​នៅ​សាកលវិទ្យាល័យត្រាវិញ

(TVU) – ​នៅ​រសៀល​​ថ្ងៃ​ទី ៧ ខែ​មេសា​ ​សមាជិក​ការិយាល័យ​នយោបាយ និង​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី​អចិន្ត្រៃយ៍​​ លោក​ ទ្រឿង ហ្វា បិញ បាន​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​និង​ជូន​ពរ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ​ឆ្នាំ​ ២០១៩​ នៅ​សាកលវិទ្យាល័យ​ត្រាវិញ។

IMG 8651

ក្នុង​បរិយាកាស​​យ៉ាង​កក់​ក្តៅ​​​​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ប្រ​ពៃ​ណី​ខ្មែរ​ជិត​មក​ដល់​​ ឧប​នាយក​រដ្ឋ​មន្ត្រី​ ទ្រឿង​ ហ្វា​ បិញ​ បាន​​ជូន​ពរ​និង​កោត​សរ​សើរ​​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែងរួម​ចំ​ណែក​រ​បស់​សាស្ត្រាចារ្យ​​ទាំង​ឡាយ​​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ ជា​ពិសេស​គឺ​សាស្ត្រាចារ្យ​ សិស្ស​និស្សិត​ជា​ជន​ជាតិ​ខ្មែរ​ណាម​បូ។​

ឧបនាយក​រដ្ឋ​មន្ត្រី​​​មាន​សេចក្តី​រីក​រាយ​និង​ចាប់​អារម្មណ៍​ចំពោះ​ការ​ស្ថាបនា​​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​​ក្នុង​អំ​ឡុង​ជាង​១០​ឆ្នាំ​មក​។ ក្នុង​នោះ​មាន​សិស្ស​និស្សិត​ជា​ជន​ជាតិ​ខ្មែរ​ប្រ​មាណ​ជាង ៣០​% ក្នុង​ចំ​ណោម​​សិស្ស​និស្សិត​សរុប​ ២០ ម៉ឺន​នាក់។ សាកលវិទ្យាល័យ​ត្រាវិញ​មាន​ភារកិច្ច​ពិសេស​​គឺ​ជា​គ្រឹះ​ស្ថាន​​បណ្តុះ​បណ្តាល​​ចម្បង​គេ​​លើ​វិស័យ​ភាសា​-​វប្បធម៌​-​វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ។ ក្នុង​រយៈ​ពេល​កន្លង​ សាកលវិទ្យាល័យ​ត្រាវិញ​បាន​អនុវត្ត​ល្អ​នូវ​ភារកិច្ច​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​មាន​គុណ​ភាព​ បម្រើ​សង្គម និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​​​ខេត្ត​​ត្រាវិញ​និយាយ​ដោយ​ឡែក​ និង​ក្នុង​​តំ​បន់​​​និយាយ​រួម​។

ឧបនាយក​រដ្ឋមន្រ្តី​បាន​រំលឹក​ដល់សាស្ត្រាចារ្យ​ និង​ក្មួយ​ៗ​​ជា​សិស្ស​និស្សិត​ អោយ​បន្ត​ស្ថាបនា​ និង​អភិវឌ្ឍ​ជីវភាព​គ្រួ​សារ សេដ្ឋ​កិច្ច​ វប្បធម៌​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ អោយ​បាន​​រុង​រឿង​ សប្បូរ​សប្បាយ​។ ដើម្បី​អនុវត្ត​ជោគ​ជ័យ​​​នូវ​ភារកិច្ច​នោះ​ គឺ​ត្រូវ​ការ​កម្លាំង​​បញ្ញវន្ត​ សិស្ស​និស្សិត​​ទាំង​ឡាយ​ចូល​រួម​។ ​ឧប​នាយក​រដ្ឋ​មន្ត្រី​​ថ្លែង​ថា​៖ ខាង​មុខ​នេះ​ សាកលវិទ្យាល័យ​ត្រាវិញ​​បន្ត​លើក​កម្ពស់​សក្តានុពល​​ភាព​​របស់​ខ្លួន​ ក្មួយៗ​និស្សិត​បន្ត​​រក្សា​​ទម្លាប់​ល្អនៃ​ការ​​សិក្សា​ ឱហាត​បំពេញ​ចំ​ណេះ​វិជ្ជា​ មាន​​លក្ខណៈ​ល្អ​ប្រ​សើរ​សម្រាប់​ការ​​ចាប់​ផ្តើម​ធ្វើ​ធុរកិច្ច​ថ្មី​​ បង្កើន​សមត្ថភាព​ផ្ទាល់​​ បន្ទាប់​មក​ជួយ​​សង្គម​គ្រួសារ​ និង​រួម​ចំ​ណែក​កសាង​មាតុភូមិ​រីក​ស្រស់​បំព្រងឡើង​។​

Pho-thu-tuong-Truong-Hoa-Binh-phat-bieu-tai-DHTV

IMG 8677

Pho-Thu-tuong-Truong-Hoa-Binh Tap-the

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ឧបនាយក​រដ្ឋ​មន្ត្រី​​ ទ្រឿង ហ្វា បិញ​ អញ្ជើញ​​មក​សួរ​សុខ​ទុក្ខ​និង​ជូន​ពរ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ខ្មែរ​នៅ​សាកលវិទ្យាល័យត្រាវិញ