រាត្រី​សមោសរ​សិល្បៈ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ឆ្នាំ ២០១៩

(TVU) – ​នៅ​រា​ត្រី​ថ្ងៃ​ទី ១០ ខែ​មេសា កម្មវិធី​សិល្បៈ​អប​អរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ជាតិ​ឆ្នាំ ២០១៩​ បានប្រារព្ធ​ឡើង​​នៅ​​អន្តេវាសិក​ដ្ឋាន​​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​។ អ្នក​ស្រី ថាច់ ធី យ៉ឹន​ សាកល​វិទ្យាធិការ​រង​​បាន​អញ្ជើញ​ចូល​រួម​ជា​អធិបតី​។

IMG 8880

សមោសរ​សិល្បៈ​ឆ្នាំ​នេះ​ មាន​ឈុត​របាំ​ច្រៀង​រាំ​សម្បូរ​បែប​នាំ​មក​ភាព​សប្បាយ​រីក​រាយ​​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អំពី​សំ​ណាក់​​ភ្ញៀវ​កិត្តិយស​ សាស្ត្រាចារ្យ សិស្ស​និស្សិត​ជា​ច្រើនរូប​ចូល​រួម។ កម្ម​វិធីឆ្នាំ​នេះ​នៅ​មាន​ក្រុម​សិល្បៈ​សង្កាត់​ទី ៨ សិល្បៈករ តន្ត្រី​ករ​ និង​និស្សិត​កម្ពុជា​អញ្ជើញ​​ចូល​រួម​ផង​ដែរ​​។

អ្នក​គ្រូ​ ថាច់ ធី យ៉ឹន សាកលវិទ្យាធិការ​រង​ ថ្លែង​ក្នុង​សារ​ជូន​ពរ​អោយ​ដឹង​ថា៖ ជា​រៀង​រាល់​ឆ្នាំ ពេល​ដល់​រដូវ​បុណ្យ​ទាន​នៃ​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ សាកលវិទ្យាល័យ​ត្រាវិញ​តែង​មាន​កម្មវិធី​ជួប​ជុំ​អប​អរ​សា​ទរ​។​ ឆ្នាំ​នេះ​ កម្មវិធី​អំ​ណរ​ឆ្នាំ​ថ្មី​ប្រព្រឹត្ត​ទៅ​យ៉ាង​​ជោគ​ជ័យ​ទាក់​ទាញ​បាន​និស្សិត​ចូល​រួម​ច្រើន មាន​ឈុត​សម្តែង​ថ្មីៗ និង​សម្បូរ​បែប​​ ​រួម​ចំណែក​ស្តារ​វិស័យ​សិល្បៈ​និង​អភិរក្ស​ខឿន​វប្បធម៌​នៃ​ជន​រួម​ជាតិ​ខ្មែរ។

សាកលវិទ្យាធិការ​រង​បាន​​អះ​អាង​ថា​៖ គណៈ​កម្មាធិការ​បក្ស​ និង​ថ្នាក់​ដឹក​នាំ​សាកលវិទ្យាល័យ​ត្រាវិញ​តែង​យក​ចិត្ត​ទុក​ដាក់​និង​បង្កលក្ខណៈ​ងាយ​ស្រួល​សម្រាប់​សាស្ត្រាចារ្យ​ សិស្ស​និស្សិត​ខ្មែរ​មាន​អារម្មណ៍​កក់​ក្តៅ​ ស្ងប់​ចិត្ត​ក្នុង​ការ​ងារ​និង​សិក្សា​រៀន​សូត្រ​។ ការ​រៀប​ចំ​​អោយ​មាន​ទី​លាននេះ​គឺ​គោល​បំ​ណង​​​​​លត់​ដំ​បំ​ណិន​ អភិវឌ្ឍ​សមត្ថភាព​ និង​ផ្លាស់​ប្តូរ​វប្បធម៌​ជា​មួយ​និស្សិត​កម្ពុជា​ ក៏​ដូច​ជា​បង្កើត​បាន​​រូប​ភាព​​ល្អ​អំពី​សាកលវិទ្យាល័យ​ត្រាវិញ។

មិត្ត​ ថាច់ ខេមរា និស្សិត​គរុកោសល្យ​អក្សរ​សាស្ត្រ​ ឆ្នាំ ២០១៥ ថ្លែង​ថា៖ ខ្ញុំ​សែន​សប្បាយ​ចិត្ត​ដែល​បាន​ចូល​រួម​កម្មវិធី​សិល្បៈ​អំ​ណរ​ឆ្នាំ​ថ្មី​ជា​មួយ​មិត្ត​រួម​ថ្នាក់​​ក្នុង​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ជា​ពិសេស​បាន​ផ្លាស់​ប្តូរ​ជា​មួយ​និស្សិត​កម្ពុជា​ នេះ​ជា​អនុស្សាវរីយ៍​​មួយ​មិន​អាច់​បំ​ភ្លេច​បាន​ក្នុង​រយៈ​ពេល​​សិក្សា​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។

PIC 20190410 192643574

IMG 8889

IMG 8899

IMG 8921

IMG 8979

PIC 20190410 192529147

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន រាត្រី​សមោសរ​សិល្បៈ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ឆ្នាំ ២០១៩