កម្មវិធីឧទ្ទេសនាមអំពី «បច្ចេកទេសថតឆ្លុះដោយប្រើដែនម៉ាញេទិច MRI»
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 18 មេសា 2019
- ចុចដង៖ 606
(TVU) – ថ្ងៃទី ៨ ខែមេសា នៅសាកលវិទ្យាល័យត្រាវិញមានកម្មវិធីឧទ្ទេសនាមស្តីអំពី «បច្ចេកទេសថតឆ្លុះដោយប្រើដែនម៉ាញេទិច MRI – Magnetic resonance imaging» ក្នុងគោលបំណងឆ្ពោះទៅអភិវឌ្ឍបច្ចេកវិទ្យាថ្មី បង្កើតរូបភាពថ្មីពីបច្ចេកវិទ្យាម៉ាញេទិច។
កម្មវិធីរៀបចំឡើងដោយមហាវិទ្យាល័យវិស្វកម្មនិងបច្ចេកវិទ្យា សហការជាមួយអ្នកឯកទេសមកពីសហរដ្ឋអាមេរិក ព្រមទាំងការចូលរួមពីថ្នាក់ដឹកនាំមន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញ និស្សិតចំណុះមហាវិទ្យាល័យវេជ្ជសាស្ត្រ-ឱសថ និងមហាវិទ្យាល័យវិស្វកម្ម-បច្ចេកវិទ្យា។
នៅក្នុងកម្មវិធីសំណេះសំណាលនេះ អ្នកជំនាញបានបញ្ជាក់អំពីបច្ចេកវិទ្យាក៏ដូចជាការប្រើម៉ាស៊ីនថតឆ្លុះ MRI ដើម្បីវិនិច្ឆ័យរោគនិងប្រៀបធៀបវឌ្ឍនភាពនៃម៉ាស៊ីនថតឆ្លុះ MRI សម័យទំនើបនិងបុរាណ។
លោកបណ្ឌិត John Thomas Vaughan, ព្រឹទ្ធបុរសនៃដេប៉ាតឺម៉ង់បច្ចេកទេសជីវសាស្ត្រ-រលកវិទ្យុ X និងក៏ជានាយកនៃមជ្ឈមណ្ឌលត្រួតពិនិត្យរូបភាពអនុវរភាពម៉ាញេទិចចំណុះសាកលវិទ្យាល័យកូឡុំប៊ី, ញូវយ៉ក សហរដ្ឋអាមេរិក បកស្រាយពិស្តារអំពី «ម៉ាស៊ីនថតឆ្លុះដោយប្រើដែនម៉ាញេទិចសម្រាប់ពិភពលោក» នេះជាបច្ចេកទេសថតឆ្លុះដោយប្រើដែនម៉ាញេទិចទំនើបបំផុតលើពិភពលោកនាពេលបច្ចុប្បន្ន។ លោកអោយដឹងបន្ថែម៖ ម៉ាស៊ីនថតនេះមានកម្មវិធីអនុវត្តចម្បង ៣៖ ប្រើតេស្តនិងមើលឃើញរចនាសម្ព័ន្ធខាងក្នុងរាងកាយ, ការវាស់ស្ទង់តួលេខ, ការឃ្លាំមើលផ្នែកចិត្តសាស្ត្រនិងរបៀបដំណើរការនៃការរីកលូតលាស់ខួរក្បាល។ មុខងារសំខាន់របស់ម៉ាស៊ីននេះ បង្ហាញឱ្យឃើញច្បាស់អំពីកោសិកាឈាម ដែលមានកំរិតពន្លឺរហូតដល់ ៥០ មីក្រូម៉ែត្រ។ ដូច្នេះជាមួយម៉ាស៊ីនថត CT, ម៉ាស៊ីនឆ្លុះ MRI មានសុវត្ថិភាពជាង, អាចប្រើច្រើនដង, ពេញនិយមនៅលើពិភពលោក, មិនប៉ះពាល់ដល់សុខភាពរបស់អ្នកជំងឺ។ បច្ចេកវិទ្យាថតដោយម្រើដែនម៉ាញេទិចថ្មីនេះ ក៏ប្រើវិធីរក្សាទិន្នន័យនៅលើពពកជួយធ្វើការវិភាគពីចម្ងាយទូទាំងពិភពលោក។
លោកបណ្ឌិត David Nghiêm, ស្ថាបនិក និងជានាយកវិទ្យាស្ថានបច្ចេកវិទ្យាប្រព័ន្ធឥតខ្សែពិភពលោកនៅ Minnesota(អាមេរិក) មានការបកស្រាយពិស្តារអំពីបញ្ហានេះ «រចនាម៉ាស៊ីនជំនួយបេះដួងមិនបង្កគ្រោះថ្នាក់ពេលថតឆ្លុះ MRI»។ លោកបញ្ជាក់ថា ៖ ពេលនិស្សិតអនុវត្តដំឡើងឧបករណ៍គប្បីចេះបន្លាស់អោយមានភាពងាយស្រួល កាន់ងាយស្រួលកាន់តែល្អដើម្បីជៀសវាងបញ្ហាកើតមានពេលផលិត។
លោកបណ្ឌិត ង្វៀន មិញ ហ្វា ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវិស្វកម្ម-បច្ចេកវិទ្យាថ្លែងថា៖ «បច្ចេកវិទ្យា MRIគឺជាកត្តាសំខាន់មួយក្នុងការព្យាបាលជំងឺ។ តាមរបាយការណ៍លើពិភពលោកមានអត្រាដល់ទៅ ៩០% ប្រជាជនមិនមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាថតឆ្លុះដោយប្រើដែនម៉ាញេទិច។ ក្នុងឱកាសនេះលោកបានថ្លែងអំណរគុណដល់អ្នកឯកទេសមកពីសហរដ្ឋអាមេរិកបានឧទ្ទេសនាមព័ត៌មានបច្ចេកវិទ្យាថ្មីលើវិស័យសុខាភិបាលដល់និស្សិត និងសាស្ត្រាចារ្យ ប្រកបដោយអត្ថន័យយ៉ាងជ្រាវជ្រៅ សម្រាប់ឯកទេសកំពុងសិក្សាស្រាវជ្រាវ។»