កម្មវិធី​ឧទ្ទេស​នាម​អំពី «បច្ចេក​ទេស​​ថត​ឆ្លុះដោយ​ប្រើ​ដែន​​ម៉ាញេទិច​​​ MRI»

(TVU) – ​ថ្ងៃ​ទី ៨ ខែ​មេសា​ នៅ​សាកលវិទ្យាល័យ​ត្រាវិញ​​មាន​កម្មវិធី​ឧទ្ទេស​នាម​ស្តី​អំពី «បច្ចេក​ទេស​ថត​​​ឆ្លុះ​​ដោយ​ប្រើ​ដែន​ម៉ា​ញេ​ទិច​ MRI – Magnetic resonance imaging» ​ក្នុង​គោល​បំ​ណង​ឆ្ពោះ​ទៅ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី បង្កើត​​រូប​ភាព​ថ្មី​ពី​បច្ចេក​វិទ្យា​​ម៉ាញេទិច​។

IMG 8721

កម្មវិធី​រៀប​ចំ​ឡើង​ដោយ​មហាវិទ្យាល័យ​​វិស្វកម្ម​និង​បច្ចេក​វិទ្យា ​សហការ​ជា​មួយ​អ្នក​ឯក​ទេស​មក​ពី​សហរដ្ឋ​អាមេរិក​ ព្រម​ទាំង​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​មន្ទីរ​ពេទ្យ​សាកលវិទ្យាល័យ​ត្រាវិញ​ ​និស្សិត​ចំ​ណុះ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​-​ឱសថ​​ និង​មហាវិទ្យាល័យ​វិស្វកម្ម​-​បច្ចេក​វិទ្យា។

នៅ​​ក្នុង​កម្មវិធី​សំ​ណេះ​សំ​ណាលនេះ​​​ អ្នក​ជំនាញ​បាន​បញ្ជាក់​អំ​ពី​បច្ចេកវិទ្យា​ក៏​ដូច​ជាការ​ប្រើ​ម៉ាស៊ីនថត​​ឆ្លុះ​​​ MRI ដើម្បី​វិនិច្ឆ័យ​រោគ​​​និង​ប្រៀប​ធៀប​វឌ្ឍនភាព​នៃ​ម៉ាស៊ីនថត​​ឆ្លុះ​​ MRI សម័យ​ទំនើប​និង​បុរាណ។

លោក​បណ្ឌិត John Thomas Vaughan, ព្រឹទ្ធ​បុរស​​នៃ​ដេ​ប៉ាតឺ​ម៉ង់​បច្ចេក​ទេស​​ជីវសាស្ត្រ​-​រលក​វិទ្យុ​​​ X និង​ក៏​ជា​នាយក​នៃ​មជ្ឈមណ្ឌលត្រួត​ពិនិត្យ​រូប​ភាព​​អនុវរភាព​ម៉ាញេទិច​​​ចំ​ណុះ​សាកលវិទ្យាល័យ​កូ​ឡុំ​ប៊ី, ញូវ​យ៉ក​ សហរដ្ឋអាមេរិក​ បក​ស្រាយ​ពិស្តារ​អំពី «ម៉ា​ស៊ីន​​ថត​ឆ្លុះ​ដោយ​ប្រើ​ដែនម៉ាញេទិច​​សម្រាប់​ពិភព​លោក» នេះ​ជា​បច្ចេក​ទេស​ថត​ឆ្លុះ​ដោយ​ប្រើ​ដែន​ម៉ា​ញេ​ទិច​ទំ​នើប​បំ​ផុត​លើ​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន។​ លោក​អោយ​ដឹង​បន្ថែម​៖ ម៉ា​ស៊ីន​ថត​​នេះ​មាន​កម្មវិធី​​អនុវត្ត​ចម្បង​ ៣៖ ​ប្រើ​តេស្ត​និង​មើល​ឃើញ​រចនា​សម្ព័ន្ធ​ខាង​ក្នុង​រាង​កាយ, ការ​វាស់​ស្ទង់​តួលេខ​, ការ​ឃ្លាំ​មើល​ផ្នែក​ចិត្ត​សាស្ត្រ​និង​របៀប​​ដំណើរ​ការ​នៃការរីកលូត​លាស់​ខួរក្បាល។ មុខ​ងារ​សំខាន់​របស់​ម៉ាស៊ីន​នេះ​ បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​អំពី​កោសិកា​​ឈាម​ ដែល​មាន​កំរិត​ពន្លឺ​រហូត​ដល់ ៥០​ មីក្រូម៉ែត្រ។ ដូច្នេះ​​ជា​មួយ​ម៉ាស៊ីន​ថត CT, ម៉ាស៊ីនឆ្លុះ​ MRI មាន​សុវត្ថិភាព​ជាង, អាច​ប្រើ​ច្រើន​ដង​​, ពេញ​និយម​​នៅ​លើ​ពិភព​លោក, មិន​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ជំងឺ។ បច្ចេក​វិទ្យា​ថត​ដោយ​ម្រើ​ដែន​​ម៉ាញេ​ទិចថ្មី​​នេះ​ ក៏​ប្រើ​វិធី​រក្សា​ទិន្នន័យ​នៅ​លើ​ពពក​ជួយ​ធ្វើ​ការ​វិភាគ​ពីចម្ងាយ​ទូទាំងពិភពលោក។

លោក​បណ្ឌិត David Nghiêm, ស្ថាបនិក​ និង​ជា​នាយក​វិទ្យាស្ថាន​​បច្ចេក​វិទ្យា​​ប្រ​ព័ន្ធ​ឥត​ខ្សែ​ពិភព​លោក​នៅ​ ​Minnesota​(អាមេរិក)​ មាន​ការ​បក​ស្រាយ​ពិស្តារ​អំពី​បញ្ហា​នេះ «​រចនា​ម៉ា​ស៊ីន​ជំ​នួយ​បេះ​ដួង​មិន​បង្ក​គ្រោះ​ថ្នាក់​ពេល​​ថត​​ឆ្លុះ​ MRI​»។ លោក​បញ្ជាក់​ថា ៖ ពេល​និស្សិត​អនុវត្ត​​ដំ​ឡើង​ឧបករណ៍​គប្បី​​ចេះ​បន្លាស់​​អោយ​មាន​ភាព​​ងាយ​ស្រួល​ កាន់​ងាយ​ស្រួល​កាន់​តែ​​ល្អ​ដើម្បី​ជៀស​វាង​​បញ្ហា​កើត​មាន​ពេល​​ផលិត។

លោក​បណ្ឌិត ង្វៀន មិញ ហ្វា ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​វិស្វកម្ម​-​បច្ចេក​វិទ្យា​ថ្លែង​ថា៖ «បច្ចេក​វិទ្យា​ MRIគឺ​ជា​កត្តា​សំ​ខាន់​មួយ​ក្នុងការ​​ព្យាបាល​ជំ​ងឺ។ តាម​របាយការណ៍​លើ​ពិភព​លោក​មាន​អត្រា​ដល់​ទៅ ៩០% ប្រ​ជាជន​មិន​មាន​លទ្ធភាព​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​​ថត​ឆ្លុះ​ដោយ​ប្រើ​​ដែន​ម៉ាញេទិច។ ក្នុង​ឱកាស​នេះ​លោក​បាន​ថ្លែង​អំ​ណរ​គុណ​ដល់​អ្នក​ឯក​ទេស​មក​ពី​សហរដ្ឋ​អាមេរិក​បាន​ឧទ្ទេសនាម​​ព័ត៌មាន​បច្ចេក​វិទ្យា​ថ្មី​លើ​វិស័យ​សុខាភិបាល​ដល់​និស្សិត​ និង​សាស្ត្រាចារ្យ​ ប្រ​កប​ដោយ​អត្ថន័យ​យ៉ាង​ជ្រាវ​ជ្រៅ​​ សម្រាប់​ឯក​ទេស​កំពុង​សិក្សា​ស្រាវ​ជ្រាវ។​​​​​»

IMG 8742

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន កម្មវិធី​ឧទ្ទេស​នាម​អំពី «បច្ចេក​ទេស​​ថត​ឆ្លុះដោយ​ប្រើ​ដែន​​ម៉ាញេទិច​​​ MRI»