(TVU) –សេចក្តីប្រកាសព័ត៌មានថ្មីៗនេះ ក្នុងគម្រោងកំពុងអនុវត្តនៅតំណាក់កាលទី ២ របស់លោកបណ្ឌិត John Thomas Vaughan នៅសាកលវិទ្យាល័យត្រាវិញត្រូវបានលោក Vaughan ដាក់ក្នុងបញ្ជីនៃការគិតពិចារណាជាអាទិភាពដើម្បីក្លាយផ្កាយរណបនៃមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាម៉ាស៊ីនស្កេន MRI -ដែលជាបច្ចេកវិទ្យាថតឆ្លុះរូបភាពទំនើបបំផុតមួយនៅសព្វថ្ងៃនេះ។ ដូច្នោះហើយ សាកលវិទ្យាល័យត្រាវិញជាសាកលវិទ្យាល័យតែមួយគត់នៅវៀតណាមក្នុងគម្រោងអនុវត្តបច្ចេកវិទ្យា MRIទំនើបបំផុតរបស់សាកលវិទ្យាល័យកូឡុំបៀ ញូវយ៉កសហរដ្ឋអាម៉េរិក។
លោកបណ្ឌិត John Thomas Vaughan ថ្លែងថា ស្ថិតិរបស់អង្គការWorld Health Organization (WHO) គឺមានតែចំនួន ១០ % ប្រជាជននៅលើពិភពលោកប្រើប្រាស់ម៉ាស៊ីនស្កេន MRI។
ទោះបីជាបានប្រើប្រាស់ទូលំទូលាយនៅក្នុងប្រទេសមួយចំនួនក៏ដោយ ក៏ MRI មិនអាចមានស្រេចស្រាប់សម្រាប់ប្រជាជនពិភពលោក ៩០%។ ខ្ញុំនិងសហសេវិកមកពីសាកលវិទ្យាល័យMinnesota, Michael Garwood បានបង្កើតប្រព័ន្ធម៉ាស៊ីនស្កេន MRI ចល័តមួយអាចជំនួយការបានពីចម្ងាយ។ នៅឆ្នាំ ២០១៤ យើងខ្ញុំទទួលបានការឧបត្ថម្ភនៃវិទ្យាស្ថានសុខាភិបាលជាតិអំពីគំនិតផ្តួចផ្តើម BRAIN ដើម្បីបង្ហាញពីលទ្ធភាពដំណើរការនៃប្រព័ន្ធនេះ។ យើងខ្ញុំបានពិនិត្យឡើងវិញនូវអ្វីគ្រប់យ៉ាងដែលយើងខ្ញុំយល់ដឹងអំពី MRI និងបានចាប់ផ្តើមបង្កើតឡើងវិញដោយបំពេញតម្រូវការថ្មី។
យោងតាមប្រសាសន៍លោកបណ្ឌិត David Nghiem – ជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាឥតខ្សែសាកល (Global Wireless Technology Corporation) ដែលជាសហសេវិក ក៏ជាស្ពានរវាង TVU និងលោកបណ្ឌិត Vaughan ផងដែរ។ លោកបណ្ឌិត Vaughan បាននិយាយថាគម្រោងនេះ នឹងបន្តអនុវត្តនៅដំណាក់កាលទី ២ ហើយវៀតណាមនឹងត្រូវបានដាក់បញ្ចូលក្នុងបញ្ជីនៃបណ្តាប្រទេសដែលទទួលផលប្រយោជន៍ពីបច្ចេកវិទ្យានេះ។ សាកលវិទ្យាល័យត្រាវិញជាអង្គភាពទទួលបានផលប្រយោជន៍ផ្ទាល់អំពីគម្រោងនេះនិងបង្កភាពងាយស្រួលដល់ប្រជាជនបានពិនិត្យសុខភាពដោយប្រើម៉ាស៊ីនថតឆ្លុះ MRI ទំនើបបំផុតនៅពេលបច្ចុប្បន្ន។