សាកល​វិទ្យាល័យ​ត្រាវិញ៖ កម្ម​វិធី​សិក្សា​វិស័យ​សេដ្ឋកិច្ច​បួន​បាន​ចុះ​បញ្ជី​ត្រួត​ពិនិត្យ​តាម​បទ​ដ្ឋាន​អន្តរជាតិ

(TVU) – លោក​បណ្ឌិត យីប ថាញ់ ទុង ជា​ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​សេដ្ឋកិច្ច​និង​ច្បាប់ នៃ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​អោយ​ដឹង​ថា ៖ មហាវិទ្យាល័យ​សេដ្ឋកិច្ច​និង​ច្បាប់​ទើប​ទទួល​គណៈ​ប្រតិភូ​ FIBAA នៅ​ថ្ងៃ​ទី ៣០ និង​៣១ ខែ​ឧសភា។ នេះ​គឺ​ជា​ ដំណើរ​ការ​ទទួល​ស្គាល់​ដោយ​ឯករាជ្យ​មួយ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​សាកល​វិទ្យាល័យ​ត្រាវិញ​ដោយ​មាន​អ្នក​ឯក​ទេស​ជំនាញ​ FIBAA ចូល​រួម​ដោយ​ផ្អែក​លើ​របាយការណ៍​វាយ​តម្លៃ​របស់សាកល​វិទ្យា​ល័យ​ត្រាវិញ។

DSC 0204

យោង​តាម​ថ្នាក់​ដឹក​នាំ​នៃ​មហាវិទ្យាល័យ​សេដ្ឋកិច្ច​និង​ច្បាប់​បាន​ឱ្យ​ដឹង​ថា​កម្មវិធីសិក្សា​ថ្នាក់​សញ្ញាបត្រ​ចំ​នួន​បួន​​បាន​ចុះ​បញ្ជី​សម្រាប់​ការ​ទទួល​ស្គាល់ FIBAA នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ចរួម​មាន៖​ គ្រប់​គ្រងពាណិជ្ជកម្ម គណនេយ្យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​ធនាគារ។ ដោយ​សារ​វិស័យ​ទាំង​បួន​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​នៅ​ក្នុង​ដំណើរ​ការ​បណ្តុះ​បណ្តាល​ រចនា​សម្ព័ន្ធ​និង​បរិមាណ​នៃកម្មវិធីសិក្សា​ មានលក្ខណៈប្រហាក់ប្រហែលគ្នាដែលត្រូវបានបែងចែកនៅក្នុង​ឆមាសទាំង​៨។

ដើម្បី​ដាក់​កម្មវិធី​សិក្សា​នេះ​ឆ្លើយ​តប​នូវ​លក្ខណៈ​វិនិច្ឆ័យ​របស់ FIBAA មហាវិទ្យាល័យ​បាន​សហការ​ជា​មួយ​អង្គ​ភាព​ពាក់​ព័ន្ធ​កសាង​កម្មវិធី​ វត្ថុបំ​ណង​គុណ​ភាព ធន​ធាន​មនុស្ស​សម្រាប់​ការ​សិក្សា​និង​ស្រាវ​ជ្រាវ​ រៀប​ចំ​ឯកសារ​ភស្តុតាង​ និង​ទិន្នន័យ​ពិស្តារ​ដើម្បី​ធានា​សម្រាប់​ការ​វាយ​តម្លៃ​ផ្ទៃ​ក្នុង​នៃ​បណ្តា​កម្មវិធី​សិក្សា​ដែល​ឆ្លើយ​តប​តម្រូវ​ការ។ ដើម្បី​បញ្ចប់​ដំណើរ​ការទទួល​ស្គាល់​គុណភាពត្រួត​ពិនិត្យ​​ គឺ​កម្មវិធីទាំងបួន​របស់​សកលវិទ្យាល័យ​ត្រាវិញ​ត្រូវ​តែ​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​របស់ FIBAA ជាពិ​សេស​​គឺ​ហួស​ពីស្តង់​ដារ​អន្តរ​ជាតិ​របស់​អង្គ​ការ FIBAA ​។

ការ​វាយ​តម្លៃ​នេះ​បាន​អនុវត្ត​នៅ​ថ្ងៃ​ទី ៣០ និង​ ៣១ ខែ​ឧសភា សមាជិក​ក្រុម​បាន​រៀប​ចំ​ពិនិត្យ​ពិច័យ​ឯកសារ​ សម្ភាសផ្ទាល់​ភាគី​ពាក់​ព័ន្ធ​ ប្រ​មូល​​ភស្តុតាង​ជាក់លាក់​និងពិនិត្យ​មើល​បន្ទប់​សិក្សា​ បន្ទប់អនុវត្ត​។ល។​

ក្រុម​វាយ​តម្លៃ​បាន​សរុប​សេចក្តី​និង​ស្នើ​អោយ​សាកលវិទ្យាល័យ​បំ​ពេញ​បន្ថែម​ឯកសារ​ បក​ស្រាយ​តាម​របាយការណ៍​ដែល​បាន​ផ្តល់​ជូន។ ក្រោយ​នោះ​នៅ​ចុង​ខែ​កក្កដា​ឆ្នាំ ២០១៩ FIBAA នឹង​ផ្តល់​លទ្ធផល​ផ្លូវ​ការ​មក​សាកលវិទ្យាល័យ។ ប្រ​ការ​នេះ​គឺ​ជំ​ហាន​មួយ​សំ​ខាន់​​លើ​មាគ៌ា​សមាហរណកម្ម​ លើក​កម្ពស់​គុណ​ភាព​សិក្សា​អន្តរជាតិ​របស់​សាកលវិទ្យាល័យ​ត្រាវិញ។

DSC 0221 001