សាកល​វិទ្យាល័យ​ត្រាវិញ៖​ ឆ្ពោះ​ទៅ​​ការ​អប់រំ​និស្សិត​ប្រ​កប​ដោយ​បរិយាប័ន្ន​​​និង​បើក​ទូ​លាយ​

យក​និស្សិត​ជា​ស្នូល​ក្នុង​ការ​អប់រំ​ប្រកប​ដោយ​បរិយាប័ន្ន​

សាកល​វិទ្យាល័យ​ត្រា​វិញ​មាន​ដើម​កំ​ណើត​ជា​មហាវិទ្យាល័យ​រង​សហគមន៍​ត្រាវិញ ស្ថាបនា​នៅ​ថ្ងៃ​ទី ០៣ ខែ​សីហា​ ឆ្នាំ​២០០១។ នៅ​ថ្ងៃ​ទី ១៩ ​ខែ​មិថុនា​ឆ្នាំ​២០០៦​ នាយក​រដ្ឋ​មន្ត្រី​បាន​ចុះ​ហត្ថលេខា​លើ​សេច​ក្តី​សម្រេច​លេខ ១៤១/QĐ-TTgទទួល​ស្គាល់​មហាវិទ្យាល័យ​រង​សហគមន៍​ត្រាវិញ​ក្លាយ​ជា​សាកលវិទ្យាល័យ​ត្រាវិញ។ ឆ្លង​កាត់​ស្ថាបនា​និង​អភិវឌ្ឍ​អស់​រយៈ​ពេល ១៨ ឆ្នាំ​(ដំ​ណាក់​កាល ២០០១​-​២០០៦​-​២០១៩)​ សាកលវិទ្យា​ល័យ​ត្រាវិញ​​បាន​រក្សា​បាន​​គុណ​ភាព​​និង​​មាន​​បរិស្ថាន​សិក្សា​ប្រ​កប​ដោយភាព​សកម្ម​និង​​ទាក់​ទាញ់​អារម្មណ៍​ដល់​អតិថិជន។​

DSC8894

ថ្មីៗ​នេះ នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៨ អង្គ​ភាព​ UI GreenMetric World University Rankings បាន​ដាក់​បញ្ចូល​សាកលវិទ្យាល័យ​ត្រាវិញ​ជា​​សាកល​វិទ្យាល័យ​អភិវឌ្ឍ​និរន្ត​ភាព​និងសម​ស្រប​ទៅ​នឹង​បរិស្ថាន​​នៅ​ក្នុង​ចំ​ណោម​សាកលវិទ្យាល័យ​ទាំង​​​ ៣០០ សាកល​វិទ្យាល័យ​។ ឆ្នាំ ២០១៨ TVU ស្ថិត​ក្នុង​​សាកលវិទ្យាល័យ ១០០ ​ដែល​គួរ​សិក្សា​បំ​ផុត​នៅ​ក្នុង​ប្រ​ទេស​​ និង​ជាប់​ចំ​ណាត់​ថ្នាក់ទី​ ២២ ​ដែល​អង្គ​ភាព​​ Webometrics វាយ​តម្លៃ។

ដើម្បី​ទទួល​បាន​ទំនុក​ចិត្ត​នៃ​អង្គ​ភាព​​វាយ​តម្លៃ​គុណ​ភាព​អប់រំ​ថ្នាក់​ជាតិ​និង​អន្តរជាតិ​ ក៏​ដូច​ជា​ទំនុក​ចិត្ត​នៃ​​និស្សិត​ជ្រើស​រើស​ចូល​រៀន​ក្នុង​រយៈ​ពេល​កន្លង​មក​ សាស្រ្ត​ចារ្យ​បណ្ឌិត​ ផាម​ ទៀត ខាញ់​ - សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ថ្លែង​ឱ្យ​ដឹង​​ថា៖ TVU តែង​ចាត់​ទុក​និស្សិត​ជាអតិថិជន​​ស្នូល​នៃ​សកម្មភាព​ទាំង​ឡាយ​របស់​សាកលវិទ្យាល័យត្រា​វិញ​​។ «ដំ​ណើរ​ការ​បណ្តុះ​បណ្តាល»​ ត្រូវ​បាន​ចាត់​ទុក​ជា​​ដំ​ណើរ​ការ​ស្នូល​ និង​​ដំ​ណើរ​ផ្សេង​ៗគឺ​​ជាជំ​នួយ​ការ​លើក​កម្ពស់​តម្លៃ​សម្រាប់​«​ដំ​ណើរ​ការ​បណ្តុះ​បណ្តាល​»​នេះ។ ក្នុង​នោះ​ និស្សិត​ និង​សាស្ត្រាចារ្យ​ កង​គ្រូ​បង្រៀន​ទាំង​ឡាយ​បំ​ពេញ​កិច្ច​ការ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​​ជាចំ​ណុច​សំ​ខាន់​ក្នុង​រាល់​សកម្មភាព​ដើម្បី​រួម​ចំ​ណែក​ក្នុង​វត្ថុ​បំ​ណង​រួម​គឺ​ផ្ទេរ​«ដំ​ណើរ​ការ​បណ្តុះ​បណ្តាល​»​​អោយ​ក្លាយ​ជា​ដំ​ណើរការ​​ស្វ័យ​ប្រ​វត្តិ​ក្នុង​និស្សិត។ ជា​ពិសេស​ បំ​ពាក់​​ឱ្យ​និស្សិត​ទទួល​បាន​លទ្ធភាព​បំ​ណិន​វិជ្ជា​ជីវៈ​ជាក់​ស្តែង​។ ម្យ៉ាង​វិញ​ទៀត​បង្រៀន​និស្សិត​នូវ​របៀប​សិក្សា​ រ​រៀប​ត្រិះ​រិះ​ របៀប​រស់​នៅ​ ឆ្ពោះ​ទៅ​អប់រំ​និស្សិត​ប្រ​កប​ដោយ​បរិយាប័ន្ន​និង​សមាហរណកម្ម។

6DayHSTanQuy-3

មួយ​ជំ​ហានៗ ​អភិវឌ្ឍ​នូវ​កម្មវិធី​សិក្សា​តាម​ទំ​នោរ​ប្រ​កប​ដោយ​សកម្ម​ អន្តរវិស័យ​ តាម​តម្រូវ​ការ​បំ​ណិន​វិជ្ជា​ជីវៈ​នៃ​សង្គម កាត់​បន្ថ័យ​ទ្រឹស្តី​បង្កើន​ម៉ោង​អនុវត្ត​។ ជំ​ហាន​ទី​មួយ​គឺ​ប្តូរ​ពី​អប់រំ​លត់​ដំ​កាយ​សម្បទា​ផ្តោត​ទៅ​បំណិន​ទេពកោសល្យ​ដើម្បី​អភិវឌ្ឍ​ទាំង​កាយ​សម្បទា​និង​លទ្ធភាព​វិញាណ​។​ ជាក់​ស្តែង​គឺ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​​ប្តូរ​មុខ​វិជ្ជា​ជ្រើស​រើស​ដូច​ជា​លត់​ដំ​កាយ​សម្បទា​ សិល្បៈ​ សោភ័ណ​ភាព​ចូល​ក្នុង​កម្មវិធី​សិក្សា។

nhomnhac 001

សមា​ហរណកម្ម​និង​ផ្សារ​ភ្ជាប់​ក្នុង​ការ​​បណ្តុះ​បណ្តាល​ឆ្ពោះ​ទៅ​រក​ភាព​​ជោគ​ជ័យ​របស់​និស្សិត

ប្រ​ឈម​នឹង​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​នៃ​ការ​ជឿន​លឿន​ខាង​​វិទ្យាសាស្ត្រ​​និង​បច្ចេក​វិទ្យា​នៅ​លើ​ពិភព​លោក។ TVUត្រូវ​ការ​ធាតុ​ផ្សំ​នៃ​ការ​ធ្វើ​សមាហរណ​កម្ម​និង​ការ​ផ្សារ​ភ្ជាប់​ជា​ធាតុ​សំ​ខាន់​នៃ​កម្ម​វិធី​បណ្តុះ​បណ្តាល​។ TVUបាន​កសាង​កម្មវិធី​សិក្សា​ Coopនិង​អនុវត្ត​ចាប់​ពី​ឆ្នាំ ២០០៧​ មក​ដល់​បច្ចុប្បន្ន។ នេះ​ជា​កម្មវិធី​បណ្តុះ​បណ្តាល​​មួយ​ដែល​មាន​ការ​ទំ​នាក់​ទំ​នង​ជា​មួយ​អាជីវកម្ម​​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ ហើយ​និស្សិត​ទទួល​បាន​​បទ​ពិសោធន៍​​ការ​ងារ​ជាក់​ស្តែង​ រៀន​បណ្តើរ​ធ្វើ​ការ​បណ្តើរ​និង​ទទួល​បាន​បា្រក់​ខែ។

picture-2

កម្មវិធី​ Coop នេះ​បាន​ចាប់​ផ្តើម​ពីវិស័យ​កសិកម្ម​និង​ជល​ផល​រួម​ជា​មួយ​អាជីវកម្ម​នៅ​តាម​តំ​បន់​ក្នុង​ប្រ​ទេស​រហូត​សហការ​ជា​មួយ​ប្រ​ទេស​អ៊ីស្រាអែល​។ បន្ទាប់​មក​បើក​ទូ​លាយ​ដល់​វិស័យ​ថែ​ទាំ​ជំ​ងឺ​(សហការ​ជា​មួយ​ប្រ​ទេស​ជប៉ុន​) បច្ចេកទេស បច្ចេក​វិទ្យា​ សេដ្ឋកិច្ច ច្បាប់​ វិទ្យាសាស្ត្រ​សុខាភិបាល។ល។​ នៅពេលនោះ​កម្មវិធី​បណ្តុះ​បណ្តាលរបស់សាលា​នីមួយៗ​ត្រូវបានបង្កើតឡើងនិង ធ្វើបច្ចុប្បន្នភាពជាទៀងទាត់តាមរយៈក្រុមប្រឹក្សាពិគ្រោះយោបល់នៃកម្មវិធី រួមទាំងអ្នកតំណាងពេញលេញនៃសមាសភាគដូចជា៖ អាជីវកម្ម អ្នកឯកទេស​ អ្នក​ជំនាញ អ្នកវិទ្យាសាស្រ្ត វិស្វករ អ្នកបច្ចេកទេស។

ទន្ទឹម​នឹង​កិច្ច​ការ​រៀប​ចំ​ត្រួត​ពិនិត្យ​គុណ​ភាព​អប់រំ​និង​បណ្តុះ​បណ្តាល​របស់​សាកលវិទ្យាល័យ​ដោយ​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​បញ្ញត្តិ​។ TVU ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​កម្រិត​អន្តរជាតិ​ដូច​ជា​៖ FIBBA (Foundation for International Business Administration Accreditation –ជា​អង្គ​ភាព​​ធានា​និង​អភិវឌ្ឍ​គុណ​ភាព​អប់រំ​របស់​​អឺរុប) សម្រាប់​មុខ​ជំ​នាញ​គណនេយ្យ គ្រប់​គ្រង​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច ហិរញ្ញវត្ថុ​និង​ធនាគារ។ ក្នុង​រយៈ​ពេល​ខាង​មុខ​​គឺ​បន្ត​ពង្រីក​ត្រួត​ពិនិត្យ​គុណ​ភាព​តាម​ស្តង់​ដា​​ AUN (ប្រ​ព័ន្ធ​នៃ​សាកលវិទ្យាល័យ​អាស៊ី​អាគ្នេស៍) សម្រាប់​មុខ​ជំ​នាញ​ពេទ្យ​សត្វ វារី​វប្បកម្ម។ ស្តង់​ដា ABET (អង្គ​ភាព​ទទួល​ស្គាល​គុណ​ភាព​របស់​​អាមេរិក​​)នៃ​​បណ្តា​កម្មវិធី​សិក្សា​ផ្នែក​បច្ចេក​វិទ្យាដូច​ជា៖ មុខ​ជំ​នាញព័ត៌មាន​វិទ្យា អគ្គីសនី​ អេឡិច​​ត្រូ​និក។ល។​

ម្យ៉ាង​វិញ​ទៀត​ កម្មវិធី​ផ្លាស់​ប្តូរ​វប្បធម៌​ សិក្សា​អប់រំ​ ឧបត្ថម្ភ​គាំ​ទ្រ​ការ​បង្កើត​គំ​និត​ផ្តើម​អាជីវកម្មថ្មី​​ លើក​កម្ពស់​លទ្ធភាព​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​អនុវត្ត។ល។​ បាន​លើក​ស្ទួយ​ដល់​និស្សិត​បង្កើត​សមត្ថភាព​​ស្រាវ​ជ្រាវ​​ក្នុង​​ការ​សិក្សា​ ធ្វើ​អាជីវកម្ម និង​ក្នុង​ការ​​រស់​នៅ ​នៃ​​សម័យ​សមាហរណកម្ម​​​នេះ។

IMG 2271