និស្សិតបច្ចេកវិទ្យាអាហារ​ទៅ​ទស្សនា​សិក្សា​បទពិសោធន៍នៅក្រុមហ៊ុនកែច្នៃចំណីអាហារ

(TVU) - ពីថ្ងៃទី ២ ដល់ថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០១៩ មហាវិទ្យាល័យកសិកម្ម - ជលផលចំណុះ​សាកលវិទ្យាល័យត្រាវិញបានរៀបចំឱ្យ​និស្សិត​ផ្នែក​បច្ចេក​វិទ្យា​ហាហារ​ឆ្នាំ​២០១៧ មាន​ឱកាស​ទស្សនា​និង​សិក្សា​បទពិសោធន៍​នៅ​ក្រុមហ៊ុនកែច្នៃចំណីហារ។​

nnts tvu 003

ក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅ​ទី​នោះ​ និស្សិតបានទស្សនានិងផ្លាស់ប្តូរជាមួយតំណាងក្រុមហ៊ុនអំពីគោល​ការណ៍​នៃ​ការផលិត បច្ចុប្បន្ន​ភាពនៃ​ការ​អនុវត្តអំពី​​សុវត្ថិភាពនិងអនាម័យចំណីអាហារនៅក្រុមហ៊ុន ព្រម​ទាំង​ស្វែង​យល់​អំពី​មុខ​ងារ​តួ​នាទី​​និងតម្រូវ​ការជ្រើសរើសនិស្សិតនៅ​ពេលបញ្ចប់ការសិក្សា។

មិត្ត​ ផាម ធី គីម ជីi និស្សិតនៃឯក​ទេស​ជំ​នាញ​បច្ចេកវិទ្យាអាហារឆ្នាំ ២០១៧​បានចែករំលែកថា៖​ «ដំ​ណើរ​ចុះ​កម្មសិក្សានេះពិតជាមានអត្ថន័យណាស់សំរាប់និស្សិត​ដូច​យើង​ខ្ញុំ​ គឺ​ពួក​យើង​ទទួល​បាន​ចំ​ណេះ​កាន់តែច្បាស់ពីវិជ្ជា​ជី​វៈ តម្រូវការ​នៃ​ការ​ងារ​នៅ​ក្រុមហ៊ុន ក៏​ដូច​ទាម​ទា​រ​ឱ្យ​ចម្រើន​បំណិន​ការ​ងារ​កាន់​តែ​ខ្ពស់​ ចម្រើន​កាយ​សម្បនិង​មាន​ឥរិយាបថ​ប្រ​កប​ដោយ​សិនិទ្ធភាព។»

អ្នក​ស្រីង្វៀនធីហុងថាំ នាយកមជ្ឈមណ្ឌលបច្ចេកវិទ្យាក្រោយប្រមូលផលនៃ​សាកលវិទ្យាល័យ​ត្រាវិញ​ និង​ជា​អ្នក​ដឹក​នាំ​និស្សិត​ទៅ​ទស្សនកិច្ចបាន​ថ្លែង​ថា៖ «ការ​​នាំ​និស្សិត​ទៅ​សិក្សា​បទ​ពិសោធ​នៅ​ក្រុមហ៊ុនកែច្នៃចំណីអាហារគឺជាខ្លឹមសារ​មួយ​នៅក្នុងកម្មវិធីសិក្សារួម​របស់​សាកលវិទ្យាល័យ​ គឺ​ត្រូវបានអនុវត្ត​ជា​រៀងរាល់ឆ្នាំសម្រាប់និស្សិតឆ្នាំទីពីរ​ ហើយក្រៅពីដំណើរទៅ​សិក្សាក្រៅ​ម៉ោង​និស្សិតក៏នៅ​មានកម្មវិធី​កម្ម​សិក្សា​នានា​ជាច្រើននិងការ​លត់​ដំ​នៅ​រយៈពេលវែងនៅក្រុមហ៊ុនផងដែរ។ឆ្លង​តាម​កម្មវិធី​សិក្សា​​នេះ​​និស្សិត​ទទួល​បានពុទ្ធិ​បន្ថែម​ និង​យល់កាន់​តែ​​​ជាក់​ស្តែងអំពី​តម្រូវ​ការ​ពល​កម្ម​ និង​បំ​ណិន​សម្រាប់​បុគ្គលិក​ជំ​នាញ​ដើម្បី​ជា​តម្រុយ​ឱ្យ​ប្អូនៗ​ ពង្រឹង​សមត្ថភាព​ និង​រក្សា​ឥរិយាបថវិជ្ជាជីវៈចាំបាច់ឱ្យសមស្របនឹងមុខ​ងារ​តួ​នាទី​នា​ពេល​ខា​មុខ។

nnts tvu 004

nnts tvu 005

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិតបច្ចេកវិទ្យាអាហារ​ទៅ​ទស្សនា​សិក្សា​បទពិសោធន៍នៅក្រុមហ៊ុនកែច្នៃចំណីអាហារ