អាហារូបករណ៍ Fulbright - បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យនៅសហរដ្ឋអាមេរិក

(TVU) - ថ្ងៃទី ១០ ខែ​កក្កដា ឆ្នាំ​២០១៩និស្សិតនិងសាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ត្រាវិញចូលរួមកម្មវិធី​ឧទ្ទេស​នាម​នៃ​ការសិក្សាថ្នាក់បរិញ្ញាបត្រ​ជាន់​ខ្ពស់​នៅសហរដ្ឋអាមេរិក និងអាហារូបករណ៍ Fulbright​ដោយអង្គ​ភាព​នៃ​​កម្មវិធី Fulbright ចំ​ណុះអគ្គ​កុង​ស៊ុល​សហរដ្ឋ​អាមេរិក​ប្រ​ចាំ​ការ​នៅ​ទី​ក្រុង​ហូជីមិញ​រៀប​ចំ​ឡើង។

DSC 0007

អ្នក​ស្រី ង្វៀន ធី ហាន់ ជំនួយការនៃ​កម្មវិធីអាហារូបករណ៍ Fulbright នៅប្រទេសវៀតណាមបានមានប្រសាសន៍ថា «អាហារូបករណ៍ Fulbright គឺជាកម្មវិធីអាហារូបករណ៍ដែលផ្តល់មូលនិធិដោយសភាសហរដ្ឋអាមេរិកដែលកម្មវិធីនេះរក្សា​ជារៀងរាល់ឆ្នាំ និង​ត្រូវបានអនុវត្ត​ក្នុង​គោល​ដៅ​ផ្តល់អាហារូបករណ៍ដល់​បេក្ខ​ជន​ចង់​ទៅ​សិក្សា​បរិញ្ញាបត្រ​ជាន់​ខ្ពស់។ នេះ​គឺជាកម្មវិធីផ្លាស់ប្តូរការអប់រំអន្តរជាតិឈានមុខគេរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីលើកកម្ពស់ការយល់ដឹង​ទៅវិញទៅមករវាងប្រជាជនអាមេរិកនិងប្រជាជននៃប្រជាជាតិនានា។»

ល័ក្ខខ័ណ្ឌសម្រាប់ទទួលអាហារូបករណ៍ Fulbright បេក្ខជនត្រូវមានសមត្ថភាពភាសាអង់គ្លេស (IELTS និង TOEFL) សមត្ថភាពជំនាញវិជ្ជាជីវៈលទ្ធផលសិក្សាការរួមចំណែកដល់សហគមន៍ការប្រកួតប្រជែងវោហាសាស្ត្រអង់គ្លេស សកម្មភាពស្រាវជ្រាវ ។ល។

អ្នកតំណាងរបស់កម្មវិធីអាហារូបករណ៍ Fulbright មាន​សង្ឃឹមថានិស្សិតនិងសាស្ត្រា​ចារ្យ​ដែល​ចាប់​អារម្មណ៍​​ចំពោះ​គោល​នយោបាយនិងបំពេញ​តាម​លក្ខខណ្ឌខាង​លើ​អាច​ក្លាយ​ជាបេក្ខជននៃកម្មវិធីនេះ។

និស្សិតនិងសាស្ត្រាចារ្យមាន​បំ​ណង​ចង់​ស្វែង​យល់​បន្ថែមអំពីអាហារូបករណ៍ Fulbright សូម​ទំ​ទាក់ទំនង​ដោយផ្ទាល់ជាមួយអ្នកតំណាងកម្មវិធីអាហារូបករណ៍ Fulbright នៅប្រទេសវៀតណាមដើម្បី​បាន​ពិគ្រោះយោបល់ពី​អ្នកជំនាញដែល​ទទួល​បន្ទុក​ដោយ​​ពិស្តារ។​

DSC 0010-1

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អាហារូបករណ៍ Fulbright - បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យនៅសហរដ្ឋអាមេរិក