សាកលវិទ្យាល័យត្រាវិញចុះកិច្ចព្រមព្រៀងសហការជាមួយប្រៃសណីយ៍​ខេត្ត​

(TVU) - នាថ្ងៃទី ១៨ ខែកក្កដា ​សាកលវិទ្យាល័យត្រាវិញ និប្រៃ​សណីយ៍​ត្រាវិញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​ដោយ​មាន​សក្ខី​នៃ​​​ថ្នាក់​ដឹក​នាំ​ និង​​អង្គភាព​ក្រោម​ឱវាទ។

IMG 9395

ខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីទាំងពីររួមមានការអនុវត្តមុខងារពាក់ព័ន្ធនឹងសកម្មភាពរបស់អង្គភាពការប្រើប្រាស់សេវារបស់ប្រៃ​សណីយ៍​ក្នុង​កិច្ច​ការជ្រើសរើសនិស្សិតនៃ​សាកលវិទ្យាល័យត្រាវិញបង្កើតឱកាសការងារសម្រាប់​និស្សិត​ អាច​ក្លាយ​ជាមជ្ឈដ្ឋាន​អនុវត្ត​ល្អសម្រាប់សិស្សនិស្សិតក្នុង​កម្មសិក្សា​ និងពង្រឹងទំនាក់ទំនងដើម្បីជំរុញការអភិវឌ្ឍរួម​គ្នា។

អ្នក​​ស្រី​ ថាច់ ធី យ៉ឹន សាកលវិទ្យាធិការរង​បានឱ្យដឹងថា៖ កិច្ចព្រមព្រៀងនេះជា​ចំណុច​ចាប់​ផ្តើម​ បើក​ចេញ​ទំព័រ​ថ្មី​ក្នុង​ចំណង​សហការ​។ អ្នក​ស្រី​មាន​ទំ​នុក​ចិត្ត​ថា អង្គ​ភាព​ក្រោម​​ឱវាទ​នឹង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ មាន​តួ​នាទីទំនាក់​ទំ​នង​ល្អ និងអនុវត្តល្អនូវខ្លឹមសារដែល​បាន​ចំណារ​​ក្នុង​កិច្ច​ព្រមព្រៀង។

លោក ហូ ថាញ់ ឡុង នាយក​រង​នៃ​ប្រៃ​សណីយ៍​ខេត្តត្រាវិញបានមានប្រសាសន៍ថា៖ ប្រៃសណីយ៍​ខេត្ត​ត្រាវិញនឹងបង្ក​ភាព​ងាយ​ស្រួល​ដល់​និស្សិត​ចង់​មក​កម្មសិក្សា​នៅ​អង្គ​ភាព​ប្រៃ​សណីយ៍​ខេត្ត​ ​ឧទ្ទេសនាម​ និង​ណែនាំ​អតិថិជនមាន​តម្រូវ​ការ​​ប្រើ​ប្រាស់​សេវា​កម្ម​ក្នុង​ការ​ជ្រើស​រើស​ចុះ​ឈ្មោះ​​​ពិនិត្យ​សុខ​ភាពលើក​ដំបូង​​នៅ​មន្ទីរ​ពេទ្យ​សាកល​វិទ្យាល័យ​ត្រាវិញ​។ ទន្ទឹម​នឹង​នោះ​ ផ្គត់​ផ្គង់​សេវាដឹក​ជញ្ជូន​ វេររហ័ស​សម្រាប់​សាកលវិទ្យាល័យត្រាវិញ នៅ​ក្នុងនិងក្រៅប្រទេសតាមស្តង់ដារធានាគុណភាពសេវាកម្ម។ ម្យ៉ាង​វិញ​ទៀត អង្គភាពទាំងពីរនឹងរួមដៃគ្នាបង្កើតការងារ ប្រាក់ចំណូលដល់សិស្សានុសិស្សតាមរយៈការសហការនិងការផ្គត់ផ្គង់ផលិតផលនិងសេវាកម្មរបស់ប្រៃសណីយ៍។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញចុះកិច្ចព្រមព្រៀងសហការជាមួយប្រៃសណីយ៍​ខេត្ត​