សាកល​វិទ្យាល័យ​ត្រាវិញ​ចុះ​​សហប្រ​តិបត្តិការ​ជា​មួយ​សាកលវិទ្យាល័យ​បច្ចេក​វិទ្យា Gyeonggi ប្រ​ទេស​កូរ៉េ

(TVU) – ថ្ងៃ​ទី ១៧ ខែ​កក្កដា​ ឆ្នាំ​២០១៩ លោក​សាស្ត្រាចារ្យបណ្ឌិត ផាម​ ទៀត ខាញ់ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ជួប​និង​ពិភាក្សា​ការ​ងារ​ជា​មួយ​សាកលវិទ្យាល័យ​បច្ចេក​វិទ្យា​ Gyeonggi ប្រ​ទេស​កូរ៉េ (GTEC)។

IMG 9110

វត្ថុ​បំណង​នៃ​កិច្ច​ជំ​នួប​នេះ​គឺ​ដើម្បី​ស្វែង​យល់​និង​ផ្លាស់​​ដូរ​នូវ​សាក្តានុពល​ភាពលើ​​វិស័យ​នានា​ដែល​អាច​សហការបាន​ និង​ឈាន​ទៅ​​​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​អនុស្សារណៈ​រួមគ្នា​​។​

ខ្លឹម​សារ​សំខាន់ៗ គឺ​ផ្តោត​លើ​​វិស័យ​បច្ចេកវិទ្យា ផ្លាស់​ប្តូរ​វប្បធម៌ ភាសា កិច្ច​ការ​សិក្សា​​ស្រាវជ្រាវ​ និង​មាន​បំណង​បង្កើត​មជ្ឈមណ្ឌល​ភាសា​កូរ៉េ​នៅ​សាកល​វិទ្យាល័យ​ត្រាវិញ។

លោកសាស្ត្រាចារ្យ Kim Dukhyun សាកលវិទ្យាធិការ​នៃ GTEC មាន​បំណង​ចង់​ឱ្យ​សាកលវិទ្យាល័យ​ត្រាវិញ​បង្ក​ភាព​ងាយ​ស្រួល​ និង​ជំរុញ​​កិច្ច​ការ​បង្កើត​មជ្ឈមណ្ដល​ភាសា​កូរ៉េ​ ហើយ​​ឱ្យ​បាន​ដំណើរ​​ការនៅ​ពេល​​ឆាប់ៗ​ខាង​មុខនេះ​។

សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ លោក​សាស្ត្រាចារ្យបណ្ឌិត​ ផាម ទៀត​ ខាញ់ បាន​វាយ​តម្លៃ​ខ្ពស់​នូវ​លទ្ធផល​នៃ​ដំណើរ​ទស្សន​កិច្ច​​នៃ​គណៈ​ប្រតិភូ​ និង​សង្ឃឹម​ខ្លឹម​សារ​ដែល​បាន​ឯក​ភាព​ក្នុង​កិច្ច​ព្រម​ព្រៀង​បាន​អនុវត្ត​ ជា​ពិសេសគឺ​ជូន​សាស្ត្រាចារ្យ​​ដែល​ជា​ជន​ជាតិ​ដើម​មក​ជំ​នួយការ​បង្ហាត់​បង្រៀន​នៅ​​សាកលវិទ្យាល័យ​ត្រាវិញ។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកល​វិទ្យាល័យ​ត្រាវិញ​ចុះ​​សហប្រ​តិបត្តិការ​ជា​មួយ​សាកលវិទ្យាល័យ​បច្ចេក​វិទ្យា Gyeonggi ប្រ​ទេស​កូរ៉េ