សហគ្រាសតម្រូវ​ការ​​ជ្រើសរើសបុគ្គលិកចំនួន ១៤០០ នាក់នៅទិវាការងារ ២០១៩

(TVU) - មជ្ឈមណ្ឌលបម្រើ​សេវាការងារនៃ​សាកល​វិទ្យាល័យ​ត្រាវិញបានឱ្យដឹងថានៅថ្ងៃទី ១៩​ ខែ​កក្កដា​ មានសហគ្រាសចំ​នួន ១៧ ចូលរួមទិវា​ការងារ និងជ្រើសរើសបុគ្គលិកនៅសាកលវិទ្យាល័យត្រាវិញដែលមានតម្រូវ​ការ​ពលកម្ម​ចំ​នួន​ ១៤០០ នាក់។

DSC 0027

ទិវា​ឆ្នាំ​នេះ​ បានទាក់ទាញបណ្តាសហគ្រាសដែលមានភាពល្បីល្បាញរួមមាន: ប្រៃសណីយ៍ខេត្តត្រាវិញ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ក្រុមហ៊ុនភាគហ៊ុន​ចិញ្ចឹមសត្វ C.Pវៀត​ណាម​ ក្រុមហ៊ុន Vinamilk មជ្ឈមណ្ឌល​ភាសា​បរទេស​ Aloha SaiGonវិទ្យាស្ថាន ICO ភាសា។ល។​រួម​ទាំង​សហគ្រាស​មួយ​ចំ​នួន​ទៀត​មក​ពី​ប្រ​ទេស​ជប៉ុនដោយ​មាន​តម្រូវ​ការ​ពលកម្ម​​នៅ​គ្រប់​វិស័យ​ជាច្រើន។

អ្នក​ស្រី ង្វៀន ធី ម៉ាយ ខា នាយិកា​រងនៃមជ្ឈមណ្ឌលសេវាកម្មការងារបានឱ្យដឹងថា៖​ ក្នុងឆ្នាំសិក្សា ២០១៨ - ២០១៩ សាលាមាននិស្សិត​បញ្ចប់​ការ​សិក្សា​ចំ​នួន​ ២០០០ នាក់នៅគ្រប់​ជំ​នាញ​។ ទិវា​ការ​ងារ​ឆ្នាំ​នេះ​មាន​និស្សិតមក​ទស្សនា​ និងដាក់​ពាក្យ​សម្ភាស​ការ​ងារ​ជាង​ ១០០០លើក​។ គណកម្មការ​យើង​ខ្ញុំ​ទទួល​បាន​ពាក្យ​ចំ​នួន ៥០០ ស្នើ​សុំការងារដោយផ្ទាល់នៅតាមតង់​​ជ្រើស​រើសបុគ្គលិក។

DSC 0059

DSC 0075

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សហគ្រាសតម្រូវ​ការ​​ជ្រើសរើសបុគ្គលិកចំនួន ១៤០០ នាក់នៅទិវាការងារ ២០១៩