សាកលវិទ្យាល័យត្រាវិញក្លាយជាសមាជិក​ ស៊ីឌីអាយអូ

(TVU) - នាថ្ងៃទី៧ ខែ​សីហា ឆ្នាំ​២០១៩ អង្គ​ការ ​CDIO បានប្រកាសសាកលវិទ្យាល័យត្រាវិញក្លាយជាសមាជិកពេញ​ទីនៃ CDIO។ ​សាកលវិទ្យាល័យត្រាវិញគឺជាសមាជិកថ្មីមួយក្នុងចំណោមសមាជិកទី ៤ ក្នុងតំបន់អាស៊ីដែលត្រូវបានទទួលស្គាល់ដោយក្រុមប្រឹក្សា CDIO ។

cdio tvu

លោកបណ្ឌិត ង្វៀន មិញ ហ្វា សាកលវិទ្យាធិការរងនៃសាកល​វិទ្យាល័យ​ត្រាវិញ​មានប្រសាសន៍ថា៖ សាកលវិទ្យាល័យត្រាវិញតែងតែខិតខំអភិវឌ្ឍគុណភាពនៃការបណ្តុះបណ្តាលស្របតាមនិន្នាការសមាហរណកម្ម។ ក្នុងរយៈពេលកន្លងមកសាកល​​​​វិទ្យាល័យបានអនុវត្តវិធីសាស្រ្តនៃការបង្កើតកម្មវិធីក្រុម​​បច្ចេទេសក្រោមគំនិតផ្តួចផ្តើម CDIO និងការលើកកម្ពស់គុណភាពអប់រំដើម្បីក្លាយជាសមាជិកនៃអង្គការ CDIO ពិភពលោក។

នាពេលខាងមុខសាកលវិទ្យាល័យត្រាវិញនឹងបន្តកែលម្អកម្មវិធីបណ្តុះបណ្តាល CDIO ថែម​ទៀត​ដើម្បីអោយ​អ្នកសិក្សាទទួលបានវិធីបណ្តុះបណ្តាលស្របតាមនិន្នាការថ្មីនៃពិភពលោកឆ្ពោះទៅការបណ្តុះបណ្តាលនិស្សិតឱ្យមានការអភិវឌ្ឍចំណេះដឹងជំនាញ ឥរិយាបថ សមត្ថភាពអនុវត្តជាក់ស្តែង និងស្មារតីទទួលខុសត្រូវចំពោះសង្គម។

CDIO ជាកន្សោម​ពាក្យ​សរសេរ​កាត់នៃ​​ភាសាអង់គ្លេស Conceive – Design – Implement – Operate មានន័យថា៖ ការបង្កើតគំនិត រចនាគំនិត អនុវត្ត និងប្រតិបត្តិការ​នៃ​គំនិត​នោះ​។

CDIO គឺជាគំនិតផ្តួចផ្តើមរបស់ផ្នែកវិស្វកម្មនៃសាកលវិទ្យាល័យបច្ចេកទេស Massachusetts សហរដ្ឋអាមេរិកដោយសហការជាមួយសាកលវិទ្យាល័យស៊ុយអ៊ែត។ នេះគឺជាដំណោះស្រាយដើម្បីបង្កើនគុណភាពនៃការបណ្តុះបណ្តាលដើម្បីឆ្លើយតបនឹងតម្រូវការសង្គមដោយផ្អែកលើមូលដ្ឋាននៃការកំណត់ស្តង់ដារទិន្នផល ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាល និងវិធីសាស្រ្តស្របតាមដំណើរការវិទ្យាសាស្ត្រ។ ការរួមបញ្ចូលជំនាញអាជីពដូចជាការងារជាក្រុម និងការប្រាស្រ័យទាក់ទង។ លើកកម្ពស់ការរៀនសូត្រ​និងបទពិសោធន៍សកម្ម ការកែលំអជាបន្តបន្ទាប់តាមរយៈដំណើរការធានាគុណភាពខ្ពស់ បង្កើនវគ្គសិក្សាជាមួយគំរោងដែលនិស្សិតស្វ័យ​រចនា​ - បង្កើត​ឡើង​ និងពិសោធ​អនុវត្ត​។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញក្លាយជាសមាជិក​ ស៊ីឌីអាយអូ