របាយការណ៍បញ្ចប់​នៃគម្រោងកសិកម្មឈ្លាស​វៃ - អនុវត្ត​បច្ចេក​វិទ្យា​ក្នុងផលិតកសិកម្ម

(TVU) –​ថ្ងៃ​ទី ១៩ ខែ​សីហា ឆ្នាំ ២០១៩ គណៈកម្មការ​គ្រប់​គ្រង​គម្រោង​ការ​កិកម្ម​ឈ្លាស​វៃនៃ​សាកលវិទ្យាល័យ​ត្រាវិញ បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​​នៃ​គម្រោង​កសិកម្ម​ឈ្លាស​វៃ​សាក​ល្បង​ចំពោះ​ខេត្ត​ទាំង​បីគឺ ត្រាវិញ អាន​​យ៉ាង ទីក្រុង​កឹង​ធើ។ អ្នក​ស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការ​រង​បាន​អញ្ជើញ​ចូល​រួម។

IMG 2095

លោក​ ផាម វូ បាំង សមាជិក​នៃ​គណៈកម្មការ​គ្រប់​គ្រង​គម្រោង​ការ​មាន​បាឋកថា​ស្តី​​អំពី «សិក្សាលទ្ធភាព​ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ទឹកក្នុង​ការ​ដាំ​ស្រូវ​ឆ្លង​តាម​ប្រ​ព័ន្ធ​ស្រោចស្រពដោយ​ដាក់ពង្រាយឧបករណ៍ចាប់សញ្ញាវៃឆ្លាត។ អាស្រ័យហេតុនេះក្រុមការងារគម្រោងបានអនុវត្តបច្ចេកវិទ្យា IoT AWD - អនុវត្តបច្ចេកទេសលិច​ស្ងួត​ជំនួសគ្នា​ - លើវាលស្រែសាកល្បងក្នុងសហករណ៍កសិកម្មក្នុងខេត្តចំនួន ៣ គឺខេត្តត្រាវិញ អានយ៉ាង និងទីក្រុងកឹង​ធើ ដើម្បីកាត់បន្ថយការចំណាយថ្លៃដើមផលិត និងផ្លាស់ប្តូរផ្នត់​គំនិត​របស់គ្រួសារក្នុងការដាំដុះកសិកម្ម​ ដែល​កម្មវត្ថុ​ចម្បង​គឺស្រូវ។

លោក ផាម វូ បាំង​ និយាយ​ថា៖ «ជិតពីរ​ឆ្នាំ​ដែល​អនុវត្ត​សាក​ល្បង​គម្រោង​ការខាង​លើ ចំណុច​ខាង​ដើម​បច្ចេកវិទ្យា IoT AWD ទទួល​បាន​វត្ថុបំណង​ដូច​ជា៖ ៩៣% កសិករ​ទទួល​ស្គាល់ ​IoT AWD ជួយ​កាត់​បន្ថយ​បរិមាណ​ទឹក​ជាង​ការ​ស្រោច​ស្រព​តាម​បែប​ប្រ​ពៃណី, ៨០% នៃគ្រួសារសន្សំការចំណាយលើការបូមទឹក, ៨៦% នៃកសិករអះអាងថាដំណោះស្រាយ loT ជួយសន្សំពេលវេលាកម្លាំងពលកម្ម។ល។​ ទន្ទឹម​នឹង​នោះ អនុវត្ត​បច្ចេកវិទ្យា IoT AWD ថែម​ទាំង​បង្កើន​ទិន្នផល​នៃ​រាល់​រដូវ​​ផលិត​។ លោក​ថ្លែង​បន្ថែម​ថា បច្ចេកវិទ្យា IoT AWD​ អនុវត្ត​បច្ចេកទេស​លិច ស្ងួត ជំនួស​គ្នា​ អាច​ពង្រីក​ទូលាយ​នៅ​ខេត្ត​ដែល​ក្នុង​តំបន់​គម្រោង​ VNSAT - ​គម្រោងផ្លាស់ប្តូរកសិកម្មប្រកបដោយនិរន្តរភាពនៅប្រទេសវៀតណាម - នៅតាមបណ្តាខេត្តវាល​រាប​ទន្លេ​គឺវ​ឡុង។

លោក ឌាន់​ ង៉ុក ផាអនុប្រធាននៃ​គណៈ​កម្មការ​គ្រប់គ្រងគម្រោង VNSAT អានយ៉ាងបានស្នើអោយ​ជួយ​គាំទ្រឧបករណ៍សម្រាប់កសិករនៅតាមសហករណ៍គម្រូ​មួយចំនួននៅតាមខេត្តដើម្បីឱ្យកសិករឃើញពីប្រសិទ្ធភាពនិងមេរៀន​សេដ្ឋកិច្ច ហើយ​​អាចពង្រីក​គម្រូ​នោះ​អោយ​បាន​ទូលំ​ទូលាយ។ រួម​​​គំនិតនេះ​ដែរ តំណាងមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទទីក្រុងកឹង​ធើ​មាន​មតិ​ថា៖ ក្រុម​ការ​ងារ​ត្រូវ​បន្ត​ការ​​ស្រាវជ្រាវ និងវឌ្ឍនាការ​​បច្ចេកវិទ្យា loT កុំ​អោយ​​បញ្ឈប់នៅ​ត្រឹម​តែ​ការបូមទឹកក្នុង​វាលស្រែតែ​​ប៉ុណ្ណោះ ប៉ុន្តែត្រូវ​ផ្គួប​​ផ្សំ​លក្ខណៈ​វិនិច្ឆ័យ​​​វិភាគស្ថានភាពជំងឺ​ សត្វល្អិតបំផ្លាញ​​ដំណាំ​ស្រូវ។​

IMG 2103