នាព្រឹកថ្ងៃទី ៩ ខែកញ្ញាឆ្នាំ ១០១៩ សាកលវិទ្យាល័យត្រាវិញបានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ និងទទួលគ្រឿងឥស្សរិយយសពលកម្មលេខពីរ។
មានប្រសាសន៍បើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ លោក សាស្ត្រាចារ្យបណ្ឌិត ផាម ទៀត ខាញ់សមាជិកគណៈកម្មាធិការបក្សខេត្ត លេខាធិការគណៈកម្មាធិការបក្សនិងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញបានគូសបញ្ជាក់ឡើងវិញនូវព្រឹត្តិការណ៍លេចធ្លោមួយចំនួនរបស់សាកលវិទ្យាល័យក្នុងឆ្នាំសិក្សាកន្លង។
ព្រឹត្តិការណ៍លេចធ្លោមួយចំនួនរួមមាន៖ ពិធីសម្ពោធមន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ សាលាបានរៀបចំសន្និសីទអន្តរជាតិលើកទី ៤ ស្តីពី «ពពែទឹកដោះអាស៊ី - អូស្ត្រាលី លើកទី៤ ឆ្នាំ ២០១៨» ដោយទាក់ទាញអ្នកវិទ្យាសាស្ត្រនិងអ្នកឯកទេសជាង ២០០ នាក់មកពីបណ្តាប្រទេសទាំង១៨ និងរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌វៀតណាម - ជប៉ុនដោយជោគជ័យ។ សាកលវិទ្យាល័យត្រាវិញស្ថិតនៅក្នុងចំណោមសាកលវិទ្យាល័យ ១០០ នៅប្រទេសវៀតណាមដែលគួរជ្រើសសិក្សាបំផុត និងជាប់ចំណាត់ថ្នាក់ ២២ យោងតាមចំណាត់ថ្នាក់ Webometrics ជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យពីរនៅប្រទេសវៀតណាមដែលស្ថិតក្នុងចំណោមសាកលវិទ្យាល័យ៣០០មាននិរន្តរភាព និងបរិស្ថានមានលក្ខណៈធម្មជាតិលើពិភពលោក។
នៅខែសីហាឆ្នាំ ២០១៩ សាកលវិទ្យាល័យត្រាវិញបានទទួលក្រុមវាយតម្លៃខាងក្រៅដើម្បីធ្វើការស្ទង់មតិជាផ្លូវការនូវគុណភាពអប់រំនិងបណ្តុះបណ្តាលស្របតាមស្តង់ដាររបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល។ លទ្ធផលនៃការស្ទង់មតិរបស់សាកលវិទ្យាល័យត្រាវិញសម្រេចបាននូវគុណភាពស្របតាមស្តង់ដារថ្មីរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាលឆ្ពោះទៅរកស្តង់ដារ AUN។ ទន្ទឹមនឹងនេះសាកលវិទ្យាល័យចុះឈ្មោះការទទួលស្គាល់គុណភាពអប់រំនៃកម្មវិធីស្តង់ដារអឺរ៉ុបចំនួន ៤ (FIBAA) និងបន្តចូលរួមក្នុងកម្មវិធីនានាស្របតាមស្តង់ដារAUN, ABET ។
នៅខែសីហានេះដែរ សាកលវិទ្យាល័យត្រាវិញបានចូលជាសមាជិកពេញទីនៃអង្គការ CDIO ដែលជាក្របខ័ណ្ឌនៃការអប់រំក្នុងបណ្តាសាកលវិទ្យាល័យសម្រាប់វិស័យបច្ចេកទេសលើពិភពលោក។
សកម្មភាពបណ្តុះបណ្តាល ស្រាវជ្រាវវិទ្យាសាស្ត្រក្នុងចំណោមសាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យក្នុងឆ្នាំសិក្សាកន្លងក៏ទទួលបានលទ្ធផលជាវិជ្ជមានផងដែរ។
ជាមួយនឹងលទ្ធផលដែលទទួលបានរួមជាមួយការខិតខំរបស់កងជួរសាស្រ្តាចារ្យនិស្សិត អ្នកជំនាញ អ្នកស្ម័គ្រចិត្តនៅក្នុងនិងក្រៅប្រទេស ព្រមទាំងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ការជួយជ្រោមជ្រែងគាំទ្រពីអាជីវកម្មនិងដៃគូក្នុងស្រុកនិងបរទេស សាកលវិទ្យាល័យត្រាវិញមានកិត្តិយសទទួលបានគ្រឿងឥស្សរិយយសពលកម្មលេខពីររបស់លោកប្រធានរដ្ឋនាទិវាបើកបវេសនកាលឆ្នាំសិក្សាថ្មី។
លោកសាស្ត្រាចារ្យបណ្ឌិត ផាម ទៀត ខាញ់ មានសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះការចូលរួមរបស់សមាជិកម្នាក់ៗនៃសាកលវិទ្យាល័យ។ ក្នុងឱកាសនេះសាកលវិទ្យាធិការបានអំពាវនាវដល់ការប្រមូលផ្តុំសាស្ត្រាចារ្យនិងនិស្សិតបន្តរួបរួមគ្នាខិតខំបន្ថែមទៀតជំនះការលំបាកដើម្បីបំពេញភារកិច្ចដោយជោគជ័យខិតខំអភិវឌ្ឍន៍អាជីពក្នុងដំណើរថ្មីលើគ្រប់វិស័យ និងទូលស្គរជាផ្លូវការនៃការចាប់ផ្តើមឆ្នាំសិក្សា ២០១៩ - ២០២០ ជាមួយនឹងក្តីសង្ឃឹមថ្មីជោគជ័យថ្មី។
ក្នុងទិវាបើកបវេសនកាលនេះដែរ អ្នកឧបត្ថម្ភក្នុងស្រុកនិងក្រៅស្រុកបានអញ្ជើញចូលរួមនិងផ្តល់អាហារូបករណ៍ជាង ៩០ ចំណែកដែលមានទឹកប្រាក់រាប់រយលានដុងដល់និស្សិតដែលឆ្លងកាត់ការលំបាកក្នុងការសិក្សា។ ទន្ទឹមនឹងនេះសាលាបានប្រគល់វិញ្ញាបនប័ត្រសរសើរនិងរង្វាន់លើកទឹកចិត្តដល់បេក្ខជននិស្សិតដែលជាប់ចំណាត់ថ្នាក់លេខ១ និងលេខ២ នៃលទ្ធផលជ្រើសរើសនិស្សិតនាឆ្នាំ ២០១៩ ។
ក្រៅពីនេះមហាវិទ្យាល័យទាំងឡាយដែលចំណុះសាកលវិទ្យាល័យត្រាវិញបានរៀបចំកម្មវិធីជួបជុំសំណេះសំណាលជាមួយនិស្សិត និងល្បែងកំសាន្តផ្សេងៗ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ដោះដូរបទពិសោធន៍រវាងនិស្សិតចាស់និងនិស្សិតថ្មី។