(TVU) - នាយប់ថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០១៩ មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូបានរៀបចំកម្មវិធីសម្តែងសិល្បៈដើម្បីអបអរសាទរបុណ្យសែនដូនតា។ អ្នកស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការរងបានចូលរួមនិងថ្លែងសុន្ទរកថាស្វាគមន៍។
ចូលរួមកម្មវិធីសម្តែងសិល្បៈមានលោក ថាច់ មុនី អនុប្រធានគណៈជនជាតិខេត្តត្រាវិញ ថ្នាក់ដឹកនាំអង្គភាពចំណុះសាលាព្រមទាំងព្រះសង្ឃសាស្ត្រាចារ្យសិស្សនិស្សិតនិងនិស្សិតកម្ពុជាជាង ២០០ នាក់ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ។
បណ្តាឈុតឆាកសម្តែងសុទ្ធសឹងតែការរៀបចំនិងសម្តែងដោយនិស្សិត និងសាស្រ្តាចារ្យសាកលវិទ្យាល័យ។
ផ្តើមកម្មវិធីគឺប្រគំបទភ្លេងមហោរីប្រជាប្រិយ ជាមួយឧបករណ៍ប្រពៃណីដូចជា៖ ឧបករណ៍ភ្លេងមានប្រភេទដេញ ផ្លុំ ស្គរតូច បង្កើតបានបរិយាកាសសប្បាយរីករាយនៅរដូវបុណ្យសែនដូនតាសម្រាប់ទស្សនិកជនទស្សនាកម្សាន្ត។ បន្តទៅទៀតមានឈុតសម្តែងខ្លីបញ្ចាំងអំពីទិដ្ឋភាពកកើតពិធីបុណ្យសែនដូនតា ច្រៀនជាគូ និងរបាំប្រពៃណី... ជាពិសេសគឺការផ្លាស់ប្តូរទេពកោល្យសិល្បៈរបស់សិស្សានុសិស្សនៃវិទ្យាល័យជនជាតិខេត្តត្រាវិញបង្កើតបានបរិយាកាសរីករាយ។
អ្នកស្រី ថាច់ ធី យ៉ឹន ក្នុងនាមក្រុមប្រឹក្សាភិបាលសាលាសូមផ្ញើសារអបអរសាទរដល់សាស្ត្រាចរ្យ បុគ្គលិកនិងនិស្សិតជនជាតិខ្មែរទាំងឡាយនៅរដូវកាលបុណ្យភ្ជុំប្រកបដោយភាពសប្បាយរីករាយ កក់ក្តៅនិងសុភមង្គលជាមួយគ្រួសារ។
អ្នកស្រីមានប្រសាសន៍ថា៖ «មហាវិទ្យាល័យភាសា វប្បធម៌ និងវិចិត្រសិល្បៈខ្មែរណាមបូគឺជាគ្រឹះស្ថានចម្បងក្នុងការបណ្តុះបណ្តាល ការប្រាស្រ័យទាក់ទងនិងការថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិរបស់ប្រជាជនខ្មែរ។ សាលាតែងតែយកចិត្តទុកដាក់លើគោលនយោបាយគាំទ្រដល់និស្សិតជនជាតិភាគតិចដែលកំពុងសិក្សានៅសាលា។ ជារៀងរាល់ឆ្នាំក្នុងឱកាសឈប់សម្រាកបុណ្យទាន សាលាតែងតែរៀបចំកម្មវិធីសម្តែងសិល្បៈ លត់ដំកាយសម្បទា ដើម្បីជួបជុំបង្កើតទីលានកម្សាន្តសម្រាប់និស្សិត។»
ក្នុងឱកាសនេះដែរ មហាវិទ្យាល័យភាសា វប្បធម៌ និងវិចិត្រសិល្បៈខ្មែរណាមបូបានផ្តល់អាហារូបករណ៍ចំនួន ១៨ ចំណែកដល់និស្សិតជនជាតិភាគតិចដែលមានជីវភាពជួបការលំបាកក្នុងការសិក្សា។