ខួបអនុស្សាវរីយ៍គម្រប់​ ១០០ ឆ្នាំនៃកំណើតរបស់វីរជនពល​កម្ម​និងវេជ្ជបណ្ឌិតប្រជាជនង្វៀនធៀនថាញ់

ថ្ងៃទី ២៩ ខែកញ្ញានៅសាកលវិទ្យាល័យត្រាវិញបានប្រារព្ធ​ខួបអនុស្សាវរីយ៍​ ១០០ ឆ្នាំនៃកំណើតរបស់វីរជន​ពលកម្ម​ និង​ជា​វេជ្ជបណ្ឌិតប្រ​ជា​ជន​ លោក ង្វៀន ធៀន ថាញ់ និងគម្រប់​ ១០ ឆ្នាំនៃការបង្កើតមូលនិធិអាហារូបករណ៍របស់លោកនិងលោកស្រីសាស្រ្តាចារ្យ ង្វៀន ធៀន ថាញ់។

IMG 6674

អញ្ជើញចូលរួមមានលោកសាស្ត្រាចារ្យបណ្ឌិត ង្វៀន ធៀន ញឹន លេខាធិការ​នៃ​គណៈកម្មាធិការបក្សទីក្រុងហូជីមិញ ព្រម​ទាំង​ម្តាយនិងក្រុមគ្រួសារ។ ថ្នាក់ដឹកនាំខេត្តត្រាវិញ អតីតថ្នាក់ដឹកនាំខេត្តគីវឡុង​ និងខេត្តត្រាវិញគ្រប់​ជំ​នាន់​ ព្រម​ទាំង​សិស្សនិស្សិតនិងលោក​គ្រូ​អ្នក​គ្រូ​ជាង ១.០០០ នាក់។

សាស្ត្រាចារ្យបណ្ឌិត ង្វៀន ធៀនថាញ់ ត្រូវបានគេស្គាល់ថា៖ «វេជ្ជបណ្ឌិត Filatov» ដែលជាអ្នក​ផ្តូច​ផ្តើម​កសាង​គ្រឹះចំពោះ​ផ្នែកជំ​ងឺ​ចាស់​ទុំ​ និង​ជា​គ្រូឧទ្ទិសដ៏​ស្និទ្ធ​ស្នាល ​ជា​អ្នក​ឯកទេស​​​ផ្នែក​ជំងឺគ្រុនចាញ់…ជីវិតនិងបុព្វហេតុ​អាជីព​របស់​លោកគឺជាដំណើរនៃការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីការអភិវឌ្ឍវិស័យសុខាភិបាល​យោធានិងសុខាភិបាល​ប្រជាជន។ គាត់គឺជាកម្មាភិបាលម្នាក់នៃជំនាន់ "មាស" ដែលជាសសរទ្រូងនៃសុខាភិបាល​របស់ប្រទេសដោយបន្សល់ទុកនូវគំរូនៃក្រមសីលធម៌ដែលដ៏​ត្រចះត្រ​ចង់​សម្រាប់មនុស្សជាច្រើនជំនាន់។

លោក ឡេ វ៉ាន់ ហាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត​ត្រាវិញ​បានថ្លែងក្នុងពិធីនោះថា៖ មាតុភូមិ​ត្រាវិញមានមោទនភាពដែលមានវីរជនដ៏​ឆ្នើម​ មាន​ការ​​លះ​បង់​ច្រើន មាន​ងារ​​សក្តិសមសម្រាប់ប្រទេស​ជាតិ​​ដូច​សាស្រ្តាចារ្យបណ្ឌិត​​ ង្វៀន ធៀន ថាញ់។ គណៈកម្មាធិការបក្សនិងប្រជាជនខេត្តតែងតែគោរព​ស្រ​ឡាញ់​លោក​ ហើយវិទ្យាល័យជំ​នាញ​ត្រាវិញ ​មាន​កិត្តិយសទទួល​យក​ឈ្មោះវិទ្យាល័យជំ​នាញ​ង្វៀនធៀនថាញ់​ ហើយ​និង​សាកលវិទ្យាល័យត្រាវិញ​ក៏មានទីតាំងស្ថិតនៅលើផ្លូវដែលដាក់ឈ្មោះគាត់ដែរ ព្រម​ទាំងមូលនិធិអាហារូបករណ៍របស់លោកនិងលោកស្រីង្វៀនធៀនថាញ់​សម្រាប់កុមារដែលមានស្រុកកំណើត​នៅខេត្តត្រាវិញ។

MG 1178

ដោយនឹក​រលឹក​អំពី​គុណ​ឪពុក ដែល​បាន​​បដិសេធ​បី​ដងចំពោះ​កាលានុវត្ត​អំណោយផលសម្រាប់គាត់ សាស្ត្រាចារ្យ​បណ្ឌិត ង្វៀន ធៀន ញឹន មានប្រសាសន៍ថា៖ «លើកដំបូងគឺនៅពេលដែលគាត់ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងគាត់មិនបានទៅទេពីព្រោះគាត់មិនបានទទួលការបណ្តុះបណ្តាល​វេជ្ជបណ្ឌិត​​ដែលគាត់ចង់បាន។ លើកទី ២ ដែលគាត់ត្រូវបានសិក្សា​បន្ត​ថ្នាក់​បណ្ឌិតនៅសហភាពសូវៀត គាត់ក៏បដិសេធ ហើយ​​បង្ហាញពីបំណងចង់វិលត្រឡប់​មក​មាតុភូមិ​​នៅសមរភូមិវៀត​ណាម​ខាងត្បូង ពីព្រោះគាត់បានគិតអំពីសុខភាពរបស់ប្រជាជន។ លើកទី ៣ ដែលគាត់និយាយថាទេគឺបន្ទាប់ពីឆ្នាំ ១៩៧៥ ពេលដែលគាត់កំពុងធ្វើការនៅមន្ទីរពេទ្យថុងញ៉ឹក គាត់ត្រូវ​បានស្នើអោយ​ធ្វើជាអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលប៉ុន្តែគាត់បដិសេធ​ថា ធ្វើ​ជាវេជ្ជបណ្ឌិតក៏​ល្អ​ព្រោះអាចព្យាបាលជំ​ងឺ​អោយ​ប្រជាជនបាន​ច្រើន។»

លោកនិងលោកស្រីសាស្ត្រាចារ្យង្វៀនធៀនថាញ់បានប្រើប្រាក់ចូលនិវត្តន៍ដើម្បីផ្តល់អាហារូបករណ៍ដល់និស្សិតក្រីក្រនៅ​ខេត្តត្រាវិញ។ ដើមឡើយមូលនិធិដែលបានចូលរួមដោយជីដូនជីតារបស់គាត់​មានត្រឹមតែ ៥០០ លានដុងប៉ុណ្ណោះរហូតមកដល់ពេលនេះមូលនិធិអាហារូបករណ៍មានចំនួនទឹក​ប្រាក់​សរុបជាង ១៥ ពាន់លានដុង។ មូលនិធិអាហារូបករណ៍បានយកចិត្តទុកដាក់និងជួយដល់សិស្ស​និងនិស្សិតមាតុភូមិ​ត្រាវិញ ដែល​ប្អូនៗ​ជំនះការលំបាកនិងព្យាយាម​ក្នុង​ការសិក្សា។ ក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិអាហារូបករណ៍រួមជាមួយមន្ទីរអប់រំនិងបណ្តុះបណ្តាល សមាគមជម្រុញការសិក្សា ការិយាល័យ​អប់រំនិងបណ្តុះបណ្តាលស្រុកនិងទីក្រុងបានផ្តល់អាហារូបករណ៍ជាង ១៧០០ ចំណែក​ដល់សិស្ស​-និស្សិតនៅខេត្តត្រាវិញដែលមានទឹកប្រាក់សរុបជាង ២,៥ ពាន់លានដុង និងប្រគល់អាហារូបករណ៍ដល់ប្អូនៗ​បន្ត​ទៅ​ទៀត។

ក្នុងឱកាសគម្រប់ខួប ១០០ ឆ្នាំនៃកំណើតរបស់វីរជនពលកម្ម​ គ្រូពេទ្យប្រជាជនលោកង្វៀនធៀនថាញ់ និងគម្រប់​ ១០ ឆ្នាំនៃការកកើត​មូលនិធិអាហារូបករណ៍លោកនិងលោកស្រីសាស្រ្តាចារ្យង្វៀនធៀនថាញ់ ទទួលបានប្រាក់​ឧបត្ថម្ភ​បន្ថែម​ជាង ៥,៥ ពាន់លានដុង។ ជាពិសេសគ្រួសារលោកសាស្ត្រាចារ្យបណ្ឌិតង្វៀនធៀនថាញ់​បន្តចូលរួមវិភាគទានចំនួន ២ ពាន់លានដុង។ ក្នុងឱកាសនេះមូលនិធិអាហារូបករណ៍​របស់​លោកនិងលោកស្រីសាស្រ្តាចារ្យង្វៀនធៀនថាញ់​បានប្រគល់អាហារូបករណ៍ចំនួន ២៩៥ ដល់សិស្សនិងនិស្សិត។

IMG 6568

MG 1229

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ខួបអនុស្សាវរីយ៍គម្រប់​ ១០០ ឆ្នាំនៃកំណើតរបស់វីរជនពល​កម្ម​និងវេជ្ជបណ្ឌិតប្រជាជនង្វៀនធៀនថាញ់