សិក្ខា​សាលា​ហ្វឹក​ហ្វឺន​បង្កើត​គំនិត​-រចនា-អនុវត្ត​និង​ដំណើរ​ការ​

នាថ្ងៃទី 0៣ ខែមេសា ឆ្នាំ២០១៩ នៅសាលបណ្ណាល័យសាកលវិទ្យាល័យត្រាវិញបានរៀបចំសិក្ខាសាលាហ្វឹក​ហ្វឺន​ស្តីពីកម្មវិធីបណ្តុះបណ្តាលធ្វើ​បូរណកម្ម​ CDIO (Conceive – Design – Implement – Operate) សម្រាប់សាស្រ្តាចារ្យទាំងអស់នៃមហាវិទ្យាល័យវិស្វកម្ម - បច្ចេកវិទ្យា និងបុគ្គលិក​ទាំង​ឡាយ​​នៅមជ្ឈមណ្ឌលជំ​នួយ​ - អភិវឌ្ឍការបង្រៀននិងរៀនចំ​ណុះ​សាកលវិទ្យាល័យ។​

CDIO TVU 005

វាគ្មិននៃ​អង្គ​សិក្ខាសាលាគឺសាស្រ្តាចារ្យបណ្ឌិត​ Sin-Moh CHEAH ដែល​ជា​សាស្ត្រាចារ្យនៅសាកលវិទ្យាល័យពហុបច្ចេកទេសសិង្ហបុរី។

សាស្រ្តាចារ្យ​ចូល​រួម​អង្គ​សិក្ខា​សាលា បានពិគ្រោះយោបល់និងណែនាំខ្លឹមសារវិជ្ជាជីវៈទាក់ទងនឹងការធ្វើបូរណកម្មវិធីតាមទិសដៅរបស់ CDIO។ ក្រៅពីនេះសិក្ខាសាលាក៏បានចែករំលែកគម្រោង​តែង​ការ​បង្រៀន​​ធ្វើ​បូរណកម្ម​​​នៃ​កម្ម​វិធី​សិក្សា​ដូចជា៖ ពិនិត្យមើលទិដ្ឋភាព​ជាក់ស្តែង​ ការស្ទង់មតិតម្រូវការរបស់ភាគីពាក់ព័ន្ធលើបំណិន​ចាំបាច់ វិភាគបំ​ណិន​ដែល​បាន​រចនា​ក្នុង​កម្មវិធីសិក្សា​បច្ចុប្បន្ន​​ និងគម្លាតពីតម្រូវ​ការរបស់ភាគី​ពាក់ព័ន្ធ វិធីកែប្រែកម្មវិធីដែលមានស្រាប់ របៀបរចនាកម្មវិធីសិក្សា​ដែល​ធ្វើ​បូរណកម្ម អនុវត្ត​ផ្ទាល់​ការបង្រៀន​និងវាយ​តម្លៃ​នៃ​កម្មវិធី​នោះ។

ទាំងអស់​នោះ​គឺជាខ្លឹមសារ​ពិស្តារ​ដែលតម្រូវ​ឱ្យគ្រូបង្រៀនទាំង​ឡាយ​សិក្សា​ឡើង​វិញ​ និង​យក​ទៅ​អនុវត្តក្នុង​ការបង្រៀនដោយផ្ទាល់​ ហើយអនុវត្តប្រកបដោយមាន​ប្រសិទ្ធភាពនិងសមស្រប​ក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាលរបស់សាស្ត្រាចារ្យ។ អ្នក​ស្រី​បណ្ឌិត ទីវ ថាញ់ ទ្វី នាយិកា​នៃ​មជ្ឈមណ្ឌលជំ​នួយ​-អភិវឌ្ឍការបង្រៀននិងរៀន បានថ្លែង​ឱ្យ​ដឹង​ដូច្នោះ។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សិក្ខា​សាលា​ហ្វឹក​ហ្វឺន​បង្កើត​គំនិត​-រចនា-អនុវត្ត​និង​ដំណើរ​ការ​