កម្មវិធីសំណេះ​សំណាល​ "ការតម្រង់​ទិសវិជ្ជាជីវៈ - គំរូថៅកែតូច"

នាថ្ងៃ​ទី ៤ ខែតុលា មជ្ឈមណ្ឌលសេវាកម្មការងារបានឱ្យដឹងថា៖ មជ្ឈមណ្ឌលបានសហការ​ជាមួយក្រុមហ៊ុនភាគហ៊ុនបសុសត្វ CP វៀតណាម (CP) ដើម្បីរៀបចំកម្មវិធី​សំ​ណេះ​សំណាល​តម្រង់​ទិស​វិជ្ជាជីវៈសម្រាប់និស្សិតនៃសាកលវិទ្យាល័យត្រាវិញក្រោម​មាន​ប្រធានបទ «ការតម្រង់​ទិសវិជ្ជាជីវៈ​ - គំរូ​ថៅកែតូច» បានធ្វើឡើងកាលពីខែកញ្ញានៅសាកលវិទ្យាល័យត្រាវិញ។

IMG 6038

ក្នុងកម្មវិធី​ វាគ្មិនបានចែករំលែកបទពិសោធន៍របស់ពួកគេក្នុងការកសាងគំរូ “ហាងសាច់ជ្រូក” - ជាហាងសាច់ស្តង់ដារដែល CP ផ្តល់សាច់ជ្រូកមានគុណភាព។

សំណួររបស់និស្សិតជាង ២០ បាន​លើក​ឡើង​ដោយផ្ទាល់ទៅ​ចំពោះ​វាគ្មិនទាំង​បី​រូប​ ដែលទាក់ទងនឹងការចាប់ផ្តើមអាជីវកម្ម របៀបរៀបចំដើមទុនដើម្បីវិនិយោគលើគំរូនេះ ការកសាង​ទីផ្សារ ការផ្សាយពាណិជ្ជកម្ម ការស្វែងរកទីផ្សារសម្រាប់ផលិតផលរបស់ហាង​សាច់​ជ្រូកជា​ដើម ក៏​បាន​លោក​វាគ្មិនទាំង​បីរូប​ឆ្លើយបំ​ភ្លឺ​យ៉ាងហ្មត់ចត់និងអស់ពីចិត្ត។

អ្នក​ស្រី ង្វៀន ធី ម៉ាយ ខា នាយិការង​នៃ​មជ្ឈមណ្ឌលសេវាកម្មការងារបានមានប្រសាសន៍ថាកម្មវិធីនេះបានតម្រង់ទិសឱ្យ​និស្សិតមាន​បំណិនធ្វើ​អាជីវកម្ម​ និងម្ចាស់​ការ​ខ្លួនឯង​។ តាមរយៈកម្មវិធីនេះគឺជាឱកាសដើម្បីក្លាយជាម្ចាស់អាជីវកម្មក្រោមគំរូ “ហាង​សាច់​ជ្រូក” នាពេលអនាគត។

IMG 5992

IMG 5981

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន កម្មវិធីសំណេះ​សំណាល​ "ការតម្រង់​ទិសវិជ្ជាជីវៈ - គំរូថៅកែតូច"