មហិច្ឆតា​ធ្វើ​អាជីវកម្ម​ផ្តើម​ដោយ​គំនិត​សាមញ្ញ​និង​ខុសពី​​គ្នា​

ដោយមានគំនិត​ចង់ស្រាវជ្រាវនិងបំណង​ធ្វើ​អាជីវកម្មរបស់​ខ្លួន​ស្រប​នឹង​ជីវភាព​ពិត​ប្រ​ចាំ​ថ្ងៃនិស្សិតជាច្រើននៃសាកលវិទ្យាល័យត្រាវិញបានចូលរួមជាមួយកសិករ​បង្កើតផលិតផលដែលមានគុណភាព​ខ្ពស់។

khơi nghiep tvu 01

ផលិតផល​ជីវសាស្ត្រ​​ណាណូ​ ZnO

នេះ​គឺ​ជា​គម្រោង​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​ ផាម អានយឿង​ខាង ដែល​ជា​និស្សិតជំ​នាញ​ផ្នែក​បច្ចេកវិទ្យា​ជីវសាស្ត្រ​ ប្អូនង្វៀន ​វ៉ាន់​ភឿង អតីត​និស្សិត​បច្ចេកវិទ្យា​ជីវសាស្ត្រ​ និង​ប្អូន​លឿង មាញ់យឿង អតីត​និស្សិត​គ្រប់​គ្រង​ពាណិជ្ជកម្ម។

​គម្រោង​នេះ​ក្រុម​ស្រាវជ្រាវ​មាន​បំណង​ផលិត​​និង​ផ្គត់​ផ្គង់នូវ​​ផលិត​ផល​ជីវសាស្ត្រ​​​ណាណូ​ ZnO ដើម្បី​បង្ការ​​នូវ​បណ្តារោគ​​ផ្សិត​ និង​មេរោគផ្សេង​ៗ នៅ​​លើ​ដើម​ឈើ​ហូប​ផ្លែ។ ផលិតផល​មាន​ឈ្មោះ​ NOZ ត្រូវ​បាន​ដាក់​ដបដែល​មាន​ចំ​ណុះ​ ៥០០ ml។

ប្អូន ផាម អាន​យឿង​ខាង ប្រធានគម្រោង​បានមានប្រសាសន៍ថា៖ តំបន់តៃ​ណាម​បូ​គឺ​ជា​តំ​បន់​ដាំឈើ​ហូប​ផ្លែច្រើន​ ប្រជាជនតែងប្រើផលិត​ផល​ជីវសាស្ត្រ​ដើម្បីបង្ការ​រោគ​ផ្សិត​និង​មេរោគនានា​​ ប៉ុន្តែ​ត្រូវសម្រប​នឹង​បរិស្ថានផងដែរ តម្លៃសមរម្យមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

«ដើម្បីឱ្យផលិតផលមានប្រសិទ្ធិភាពបំផុត ក្នុងកំឡុងពេលអនុវត្តនិងដំណើរការសាកល្បងក្រុមស្រាវជ្រាវ​បានចុះ​​ណែនាំផ្ទាល់​នូវ​រៀប​ប្រើប្រាស់ដល់​ប្រ​ជា​ជន” លោកខាងបានឱ្យ​ដឹង​ដូច្នោះ។

ការវាយតម្លៃដំបូងរបស់កសិករ​បន្ទាប់ពីបាន​ប្រើផលិតផល​ជីវសាស្ត្រ​មាន​ផ្ទុក​ជាតិ​ណាណូ ZnO បង្ហាញឱ្យ​ឃើញ​ថាផលិតផលនេះអាចការពារនិង​បង្ការ​រោគផ្សិតនៅលើរុក្ខជាតិយ៉ាងមានប្រសិទ្ធភាពតាមរយៈសកម្មភាពប្រឆាំងអុកស៊ីតកម្មរបស់ស្លឹកនិង លក្ខណៈសម្បត្តិជាក់លាក់ (ចុណ្ណភាគ​ណាណូ) មិនគ្រោះ​ថ្នាក់​ដល់​អ្នកប្រើប្រាស់ និង​មិន​ប៉ះ​ពាល់​ដល់​បរិស្ថាន។

រួម​ដំណើរ​ជា​មួយ​កសិករ​ចិញ្ចឹម​បង្គា

ពីស្ថានភាពនៃការបើកនិងបិទកង្ហារទឹកដើម្បីបង្កើតអុកស៊ីសែនសម្រាប់បង្គា ជាទូទៅ​គឺ​ប្រើ​ដោយដៃហើយដំណើរការតំឡើងមិនត្រឹមត្រូវតាមបច្ចេកទេសដូច្នេះវាបណ្តាលឱ្យមានគ្រោះថ្នាក់អគ្គីសនីគួរឱ្យសង្វេគ អ្នកស្រាវជ្រាវ​បានបង្កើតផលិតផលបញ្ជា​និងត្រួតពិនិត្យកង្ហារដោយស្វ័យប្រវត្តិនៅ​ស្រះចិញ្ចឹម​បង្គាឧស្សាហកម្ម។

khơi nghiep tvu 02-356x220khoi nghie tvu 008-300x225

ផលិតផលត្រូវបានគេរំពឹងថានឹងបង្កើតសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់សូម្បីតែនៅក្នុងអាកាសធាតុមេឃ​ភ្លៀង​ ក្តៅ ឬពេលយប់។ ក្នុងពេលជាមួយគ្នានោះ គឺ​កាត់​បន្ថាយ​នូវ​កម្លាំងពលកម្ម ​បន្ថាយ​ចំ​ណាយ​និងអាចអនុវត្តទូ​លំ​ទូលាយ​នៃ​ប្រព័ន្ធបំពេញ​តម្រូវការស្វ័យប្រវត្តិនៅក្នុងតំបន់ផ្សេងទៀត។

ចែករំលែកប្រសិទ្ធភាពនៃគម្រោង លោកត្រឹងភឿកដាតនិស្សិតសាកលវិទ្យាល័យគ្រប់គ្រងនិងស្វ័យប្រវត្តិកម្មឆ្នាំ ២០១៥ បានថ្លែងថា៖ វត្ថុធាតុដើមប្រើប្រាស់ក្នុងគម្រោងនេះ​គឺ​មាន​តម្លៃថោក សម្បូរ​ច្រើន​​ និងមាន​ស្រាប់​នៅ​ទី​កន្លែង​។ លើសពីនេះទៅទៀត គម្រោងទទួលបានការគាំទ្រពីបងៗ​រៀម​ច្បងក្នុងផ្នែកបច្ចេកទេស ហើយ​​ទទួល​បាន​​បច្ចេកវិទ្យាថ្មី បំពេញ​លក្ខណៈ​​ស្តង់​ដា​រ​នៃ​ក្រប​ខ័ណ្ឌ​ត្រួត​ពិនិត្យ​គុណភាព។

លោកង្វៀន វ៉ាន់ វ៉ូអាន អនុលេខាធិការនៃ​សម្ព័ន្ធ​យុវជន​សាកលវិទ្យាល័យត្រាវិញមានប្រសាសន៍ថា៖ ប្រធានបទទាំងពីរគឺផលិតផលជីវសាស្រ្តណាណូ ZnO ព្រម​ទាំង​​ឧបករណ៍​​បញ្ជា​និងត្រួតពិនិត្យដោយស្វ័យប្រវត្តិនូវកង្ហារស្រះទឹកបង្គាឧស្សាហកម្ម គឺ​ត្រូវ​បាន​ជាប់​ទៅ​វគ្គ​ប្រកួតប្រជែងបញ្ចប់​នៃ​សម័យ​ប្រ​ឡង​ផ្តើម​គំនិតធ្វើ​អាជីវកម្ម​សម្រាប់​និស្សិត។ ទាំងនេះគឺជាផលិតផលចំនួន ០២ ក្នុងចំណោម ៥០ ផលិតផលនៅទូទាំងប្រទេសក្នុងជុំចុងក្រោយនៃការប្រកួតប្រជែង SV.STARTUP ឆ្នាំ ២០១៩ ដែលរៀបចំឡើងដោយក្រសួងអប់រំនិងបណ្តុះបណ្តាលនៅដើមខែតុលាឆ្នាំ ២០១៩ ។ ជាពិសេសផលិតផលដែលមានសារធាតុណាណូ ZnO ឈ្នះរង្វាន់លេខ​៣ នៃសម័យ​ប្រ​ឡង​ស្វែង​រក​ទេព​កោសល្យ​ផ្តើម​ធ្វើ​អាជីវកម្ម ផ្លាស់​ប្តូរ​នវានុវត្ត​នៅ​តំបន់ដីសណ្តទន្លេគឺវ​ឡុងនៅថ្ងៃទី ២២ ខែតុលាឆ្នាំ ២០១៩ និងបង្ហាញផលិតផលរបស់ពួកគេនៅក្នុងមហោស្រព Techfesh ទីក្រុងក្វាងនិញចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែធ្នូ​ឆ្នាំ ២០១៩ ខាង​មុខ។

សម្បូរ​បែ​នៃ​​ផលិតផលរបស់​និស្សិត

khoi nghie tvu 005

ផលិតផលតែរុក្ខជាតិ​ Lam Yến ORGANIC ដោយលោកង្វៀនហៀនដាក់ អតីតនិស្សិតផ្នែកព័ត៌មានវិទ្យាផលិតតែមួយ​ប្រ​ភេទ​ផ្សំពីផ្កាពារាំង ព្រម​ទាំង​តែ​ធម្មជាតិ​ និង​សំបុក​សត្វ​ត្រ​ចៀកកាំមួយចំនួនទៀត​។

khoi nghie tvu 004

ផលិតផលស្រាដូង NgọcTửu និង​ផលិតផលពីប្រេងដូង លោកលឿង​ ម៉ាញ យឿង អតីតនិស្សិតគ្រប់គ្រងពាណិជ្ជកម្ម។

khoi nghie tvu 006

ផលិតផល​តែ​ស្លឹក​ក្រខុប​ របស់​លោកហូរ ង្វៀន​អាញ់​ត្រៃ ជា​និស្សិត​បច្ចេកវិទ្យា​គីមី​សាស្ត្រ​ ២០១៥ បាន​ស្រាវជ្រាវរក​ឃើញ​និង​ផលិត​​បាន​​​តែដ៏​​មាន​គុណ​ភាព​សម្រាប់​សុខ​ភាព​មនុស្ស​។

khoi nghie tvu 007

មាន​គំរូ​ផ្តើម​ធ្វើ​អាជីវកម្មជា​ច្រើន​ទៀត​របស់​និស្សិត​​ពេល​ដែល​កំពុង​សិក្សា​ និងទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​សាស្ត្រាចារ្យ​។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន មហិច្ឆតា​ធ្វើ​អាជីវកម្ម​ផ្តើម​ដោយ​គំនិត​សាមញ្ញ​និង​ខុសពី​​គ្នា​