សាកលវិទ្យាល័យត្រាវិញទទួលគណៈប្រតិភូមកពីសាកលវិទ្យាល័យពហុបច្ចេកទេសសាកាឆេវ៉ាន់ប្រទេសកាណាដា

(TVU) - នាថ្ងៃទី ១០ ខែតុលា លោកសាស្ត្រាចារ្យ​បណ្ឌិតផាមទៀត​ខាញ់ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ និង​ជា​ប្រធានសមាគមន៍មហាវិទ្យាល័យសហគមន៍វៀតណាម (VACC) បានស្វាគមន៍និងធ្វើការជាមួយលោក​បណ្ឌិត Larry Rosie សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពហុបច្ចេកវិទ្យាសាកាឆេវ៉ាន់ប្រទេសកាណាដា។

 IMG 8414

ក្នុងដំណើរទស្សនកិច្ចនិងធ្វើការនៅសាកលវិទ្យាល័យត្រាវិញភាគីទាំងពីរបានពិចារណាជំរុញការអនុវត្តខ្លឹមសារនៃអនុស្សរណៈដែលបានចុះហត្ថលេខាកាលពីខែមីនាកន្លង​។

លោកបណ្ឌិតAngela តំណាងសាកលវិទ្យាល័យ​ពហុបច្ចេកវិទ្យាសាកាឆេវ៉ាន់​បានមានប្រសាសន៍ថា៖ សាកលវិទ្យាល័យពហុបច្ចេកទេសសាកាឆេវ៉ា​ន់​គឺជាសមាជិកនៃសាកលវិទ្យាល័យពហុបច្ចេកទេសកាណាដា។ បច្ចុប្បន្នមាននិស្សិតវៀតណាមប្រមាណ ២០ នាក់កំពុងសិក្សានៅសាលានេះ។ គុណប្រយោជន៍របស់សាលាគឺមានកម្មវិធីបណ្តុះបណ្តាលជាច្រើន គំរូសិក្សា​ផ្សារ​ភ្ជាប់​នឹង​ការអនុវត្តជាក់ស្តែងនៅក្នុងសហគ្រាស។ សាកល​វិទ្យាល័យ​​ពហុបច្ចេកវិទ្យាសាកាឆេវ៉ាន់មានទំ​នាក់​ទំ​នង​ល្អ​ ជាដៃគូរឹងមាំជាមួយប្រទេសវៀតណាមតាមរយៈគម្រោងគាំទ្រសេដ្ឋកិច្ច។ ឥឡូវសាលានេះជាសមាជិកកិត្តិយសនៃសមាគមមហាវិទ្យាល័យសហគមន៍វៀតណាម។

ក្នុងឱកាសនេះភាគីទាំងពីរបានបន្តឯកភាពគ្នាធ្វើកិច្ចសហប្រតិបត្តិការលើបញ្ហាសំខាន់ចំនួន ៣ រួមមានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្លាស់ប្តូរសាស្ត្រាចារ្យនិងនិស្សិត។ អនុវត្តគម្រោងសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រសកម្មភាពសហគមន៍មួយចំនួនពាក់ព័ន្ធនឹងនិស្សិតនិងសាស្រ្តាចារ្យនៃសាកលវិទ្យាល័យទាំងពីរ។ និងការតំរង់ទិសនាពេលខាងមុខភាគីទាំងពីរធ្វើការជាមួយគ្នាដើម្បីបង្កើតកម្មវិធីបណ្តុះបណ្តាលរួមគ្នាមួយសម្រាប់វិទ្យាសាស្ត្រសុខាភិបាលជាពិសេសមុខ​ជំ​នាញ​ថែ​ទាំ​ជំ​ងឺ។

គណៈប្រតិភូក៏បានពិភាក្សានិងធ្វើការដោយផ្ទាល់ជាមួយនាយកនៃមហាវិទ្យាល័យសហគមន៍ជាសមាជិកដូចជា៖ ដាក់​ណុង ភូអៀន សុខត្រាំង​ មហាវិទ្យាល័យរង​វិជ្ជាជីវៈត្រាវិញ។ល។ ដើម្បីបន្តស្វែងរកឱកាសសហប្រតិបត្តិការនាពេលអនាគត។

ក្នុងនាមជាប្រធានសមាគម VACC លោកសាស្ត្រាចារ្យ​បណ្ឌិតផាម​ទៀត​ខាញ់​និងលោក​បណ្ឌិត Larry Rosie បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាល ការផ្លាស់ប្តូរសាស្រ្តាចារ្យ និស្សិត និងការស្រាវជ្រាវវិទ្យាសាស្ត្ររវាងសាកលវិទ្យាល័យចំ​ណុះ VACC និងសាកលវិទ្យាល័យពហុបច្ចេកវិទ្យាសាកាឆេវ៉ាន់​ក្រោមការធ្វើជាសាក្សីរបស់ថ្នាក់ដឹកនាំនៃបណ្តាសមាជិក VACC។

IMG 8165IMG 8219IMG 8401

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញទទួលគណៈប្រតិភូមកពីសាកលវិទ្យាល័យពហុបច្ចេកទេសសាកាឆេវ៉ាន់ប្រទេសកាណាដា