សម័យ​ប្រកួតប្រជែងឈ្វេង​យល់​អំពីច្បាប់ឆ្នាំ ២០១៩

(TVU) - នាថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ ២០១៩ និស្សិតច្បាប់ជាង ៤០០ នាក់បានចូលរួមសម័យ​ប្រ​កួត​ប្រ​ជែង​ឈ្វេង​យល់​​«យុវជនសាកលវិទ្យាល័យត្រាវិញជាមួយច្បាប់លើក​ទី ៦»​ ដែលប្រព្រឹត្តទៅនៅទី​ស្នាក់​ការ​កណ្តាល​នៃសាកលវិទ្យាល័យ។

pl 6

ការប្រលងនេះគឺជាផ្នែកមួយនៃសកម្មភាពដើម្បីអបអរសាទរទិវានៃច្បាប់វៀតណាម (៩ វិច្ឆិកា) ដែលរៀបចំឡើងដោយដេប៉ាតឺម៉ង់​ច្បាប់សហការ​ជា​មួយ​ការិយាល័យ​អធិការកិច្ច-ច្បាប់។ អ្នក​ស្រី ថាច់ ធី យ៉ឹន​ សាកលវិទ្យាធិការរង​នៃសាកល​វិទ្យាល័យ​ត្រាវិញ​អញ្ជើញ​ចូល​រួមនិងថ្លែងសុន្ទរកថាបើក។

សម័យ​ប្រលងនេះ​ បានទាក់ទាញក្រុមនិស្សិតចំនួន ១២ ក្រុមមកពីមហាវិទ្យាល័យសេដ្ឋកិច្ចនិងច្បាប់។ ក្រុម​នីមួយៗ បាន​ឆ្លង​កាត់វិញ្ញាសា​ចំ​ណេះ​​ដឹង​ឯក​ទេស និង​ទេព​កោសល្យ​​ឈុត​ឆាក​​សម្តែង​ប្រ​កប​ដោយ​ខ្លឹម​សារ​លើ​វិស័យ​ច្បាប់​​ដែល​ក្រុម​​រៀប​ចំ​និង​សម្តែងផ្ទាល់។

អ្នក​ស្រី​ ថាច់ ធី​ យ៉ឹន បានមានប្រសាសន៍ថា៖ សម័យ​ប្រ​កួត​ប្រ​ជែង​នេះ​គឺជាវេទិកា​មួយ​ដែលមានប្រយោជន៍និងមានអត្ថន័យពីព្រោះ​និស្សិតទទួលបានជំនាញវិជ្ជាជីវៈផ្នែកច្បាប់ ​និង​អនុវត្តផ្ទាល់នូវ​ជំ​នាញ​ដែល​បាន​សិក្សា។ ទន្ទឹម​នឹង​នោះ​ នេះ​ក៏​ជា​បរិយាកាសនិងកាលានុវត្ត​សម្រាប់និស្សិតបញ្ចេញ​ទេពកោសល្យ​និងសមត្ថភាពរបស់ពួកគេផងដែរ។

PL 6-1

មិត្ត ង្វៀន កាវ ចាញ់ ជា​និស្សិត​ជំ​នាញ​នីតិសាស្ត្ររដ្ឋប្បវេណី​ឆ្នាំ ២០១៨ ទទួលបាន​​​ចំណាត់​ថ្នាក់​ជា​អ្នក​សម្តែងឆ្នើម​ លោក​មាន​ទឹក​ចិត្ត​រំភើបឱ្យ​ដឹង​ថា​៖ «ការប្រលងដូច​នេះ​ គឺ​ជា​ទីលាន​មួយ​សម្រាប់​និស្សិត​ច្បាប់​មាន​ឱកាស​ផ្លាស់ប្តូរ សិក្សា​រៀនសូត្រ​ និង​ចែករំលែកមិន​ត្រឹម​តែចំណេះដឹងផ្នែកច្បាប់ប៉ុណ្ណោះទេថែមទាំងជា​ឱកាសដើម្បីបង្ហាញទេពកោសល្យរបស់ពួក​គេ»។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សម័យ​ប្រកួតប្រជែងឈ្វេង​យល់​អំពីច្បាប់ឆ្នាំ ២០១៩