វាទិកាពិភាក្សា​ស្តី​ពី​ការ​តម្រង់​ទិស​បំ​ណិន​ទន់​សម្រាប់​និស្សិត

(TVU) - នៅថ្ងៃទី ៧.១១.២០១៩ មហាវិទ្យាល័យសេដ្ឋកិច្ចនិង​ច្បាប់បានរៀបចំកម្មវិធី "វេទិកាពិគ្រោះយោបល់ស្តីពីការតម្រង់​ទិសបំណិន​ទន់សម្រាប់និស្សិត" ដែលបានប្រព្រឹត្តទៅនៅសាល D៥ ។ កម្មវិធីនេះបានទាក់ទាញនិស្សិតជាង ៣០០ នាក់ចូលរួម។

IMG 6241

វាគ្មិនចូល​រួម​មានលោកង្វៀនវ៉ាន់ហួងអនុប្រធានធនាគារ Agribank សាខា​ត្រាវិញ លោកដាងវ៉ាន់ជុងប្រធានគណៈមេធាវីខេត្តត្រាវិញ លោកង្វៀនហុងហ៊ុយ អនុប្រធានមូលនិធិវិនិយោគត្រាវិញ។

លោកដាងវ៉ាន់ជុងបានចែករំលែកថា៖ “បំណិនទន់នឹងជួយពង្រឹង​សមត្ថភាព​​និស្សិត​ក្នុង​ការ​ទំនាក់​ទំ​នង​ការ​ងារ​ ការ​សិក្សា​ជា​ក្រុម ចែក​រំ​លែក​ចំ​ណេះ​ដឹង​ដោយ​មាន​ប្រសិទ្ធភាព​។ ផ្តោតលើការកែលំអបំណិន​ទន់​សម្រាប់និស្សិតគឺជាការតម្រង់​ទិសជាមូលដ្ឋានដើម្បីជួយពួកគេក្នុងការកែលំអរខ្លួនឯង ក្នុងដំណើរការនៃការសិក្សានៅសាកលវិទ្យាល័យ។”

IMG 6278

 

ឡឹម ធី ហ្វិញ ញឺ និស្សិត​ជំ​នាញ​គណនេយ្យឆ្នាំ ២០១៩ បានមានប្រសាសន៍ថា៖ វេទិកាគឺជាឱកាសល្អ​សម្រាប់និស្សិតពិភាក្សា​ជា​មួយ​និយោជក និង​ស្តាប់ការចែករំលែកដ៏​សំខាន់ៗនៃ​តម្រូវការ​ទីផ្សារ​ការ​ងារនាពេលបច្ចុប្បន្ន។វេទិកា​បានផ្តល់ព័ត៌មានមានប្រយោជន៍ជាច្រើន និស្សិតទទួល​បាន​បំណិន​សមស្រប និង​តម្រុយ​បង្កើន​សមត្ថភាព​សម្រាប់ការងារនាពេលអនាគត។ 

អ្នក​ស្រីបណ្ឌិត ឡេ ធី ធូ យេមព្រឹទ្ធ​បុរស​រង​នៃ​មហាវិទ្យាល័យសេដ្ឋកិច្ចនិងច្បាប់មានប្រសាសន៍ថា៖ ក្នុង​ដំ​ណាក់​កាល​សមាហរណកម្ម បំណិន​ទន់ជា​កត្តា​សំខាន់ និងតម្រូវ​ការ​របស់​​​សហគ្រាស​ក៏​មានការ​ប្រែ​ប្រួល​​។ មហាវិទ្យាល័យសេដ្ឋកិច្ចនិងច្បាប់​កំពុងបំពាក់អោយ​និស្សិតនូវបំ​ណិន​ទន់​ទាំង​នោះ​ដើម្បីពេល​បញ្ចប់ការសិក្សានិស្សិត​មាន​បំ​ណិន​គ្រប់​គ្រាន់​ឆ្លើយ​តប់​នូវ​តម្រូវការទីផ្សារការងារ។