ក្រសួង​អប់រំនិង​បណ្តុះ​បណ្តាល​វាយ​តម្លៃ​បញ្ចប់​នៃ​គម្រោង​វិទ្យាសាស្ត្រ​ស្តីអំពី​៖ ការ​អភិរក្ស​និង​លើក​កម្ពស់​គុណ​តម្ល​តន្ត្រី​ប្រ​ជា​ប្រិយ​ខ្មែរ​ណាម​បូ

(TVU) - នៅថ្ងៃទី ២៣ ខែវិច្ឆិកាក្រសួងអប់រំនិងបណ្តុះបណ្តាលបានបើកកិច្ចប្រជុំក្រុមប្រឹក្សាវិទ្យាសាស្ត្រដើម្បីវាយតម្លៃនិងទទួលស្គាល់​គម្រោងខ្នាត់​ក្រសួងស្តី​អំពី​៖ ការ​អភិរក្សនិងលើកកម្ពស់គុណតម្លៃតន្រ្តីប្រជាប្រិយខ្មែរណាម​បូ ដោយ​លោកសាស្ត្រាចារ្យ ​បណ្ឌិត ផាម​ ទៀត ខាញ់ សាកលវិទ្យាធិការនៃ​សាកលវិទ្យាល័យត្រាវិញ​ជា​ប្រ​ធាន​នៃ​គម្រោងនេះ​។

image002

សាស្ត្រាចារ្យ​ បណ្ឌិត ផាម ទៀត ខាញ់ ថ្លែង​ឱ្យ​ដឹង​ថា៖ គម្រោង​ស្រាវជ្រាវ​នេះ​មាន​គោល​បំណង​កំណត់​បញ្ហា​អវិជ្ជមានកើត​មាន​បច្ចុប្បន្ន​​ និង​ស្វែង​រក​ដំណោះ​ស្រាយ​ដើម្បី​អភិរក្ស​និង​លើក​កម្ពស់​គុណ​តម្លៃ​វប្បធម៌​តន្ត្រី​ប្រ​ជា​ប្រិយ​ខ្មែរ​ណាម​បូ។

គម្រោង​បាន​អនុវត្ត​ចាប់​ពី​ខែ​មីនា​ឆ្នាំ​២០១៨ មក​ដល់​ឥឡូវ​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​​ប្រ​មូល​ឯកសារ​អំពី​បទ​ភ្លេង​​ និង​ចំរៀង​ប្រ​ជា​ប្រិយខ្មែរ​ណាម​បូ។ វណ្ណកម្ម​ទាំង​ឡាយ​បាន​ប្រ​មូល​នៅ​បណ្តា​ខេត្ត​ក្រុង​ណាម​បូ ប្រ​ទេស​វៀត​ណាម។ នេះ​ជា​សំណុំ​ឯកសារ​សំខាន់​ប្រ​មូល​ចង​ក្រង​គ្រប់​​​ប្រ​ភេទ​រួម​មាន​បទភ្លេង ទំ​នុក​ច្រៀង​​​ និង​ចំរៀង​ប្រ​ជាប្រិយ​ខ្មែរ​ណាម​បូ។ ទន្ទឹម​នឹង​នោះ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ក៏​បាន​ទទួល​នូវ​មរតក​នៃ​បណ្តា​សមិទ្ធផល​មុនៗ​ដែល​បាន​បន្សល់​ទុក​មក។

ជា​មួយ​នឹង​សកម្មភាពប្រមូលចង​ក្រង​ឯកសារ​ ក្រុមអ្នក​ស្រាវជ្រាវបានសហការជាមួយអ្នក​និពន្ធ​ ​សិល្បករ ​រៀបចំថ្នាក់បង្រៀន​​ដើម្បី​បំប៉ន​បំណិន​សម្រាប់និស្សិតចំនួន ៣០ នាក់នៅបណ្តា​ក្រុមសិល្បៈ សាលាសិល្បៈនិងវប្បធម៌នៅណាម​បូ ​រួម​មាន​ថ្នាក់បង្រៀនទេពកោសល្យ​ចាប៉ី​ដង​វែង​ រៀបចំស្ដារឡើងវិញនូវគំរូនៃការប្រគំ​បទ​ភ្លេង​អារក្ស​ គំរូលេង​ល្បែងប្រ​ជា​ប្រិយ​ចាប់​កូន​ខ្លែង​ បោះ​ឈូង ​​និង​លក់​កន្សែង។

លទ្ធផលនៃគម្រោងនេះចូលរួមចំណែកក្នុងការអភិរក្សនិងផ្សព្វផ្សាយតម្លៃតន្ត្រីនិងវប្បធម៌ប្រជាប្រិយខ្មែរនៅភាគខាងត្បូង។ លើកកំពស់ការយល់ដឹងរបស់សហគមន៍ខ្មែរក្នុងការងារអភិរក្សនិងលើកកម្ពស់គុណតម្លៃតន្រ្តីប្រជាប្រិយនិងមរតកវប្បធម៌ជាពិសេសសម្រាប់ប្រភេទដែលប្រឈមនឹងការបាត់បង់។

image006

ប្រធានបទនេះក៏ចូលរួមចំណែកផ្សព្វផ្សាយសេចក្តីស្រឡាញ់និងមោទនភាពសម្រាប់បេតិកភណ្ឌតន្រ្តីប្រជាប្រិយខ្មែរនៅភាគខាងត្បូងផងដែរ។ ចាប់តាំងពីពេលនោះមកគ្រប់អង្គការនិងបុគ្គលទាំងអស់បានយល់ដឹងកាន់តែច្បាស់ក្នុងការថែរក្សានិងលើកស្ទួយតម្លៃតន្រ្តីនិងវប្បធម៌ប្រជាប្រិយខ្មែរនៅភាគខាងត្បូងនាំមកនូវតន្ត្រីប្រជាប្រិយខ្មែរណាម​បូ​ដល់ប្រជាជនទូទៅនៅវៀតណាមនិងបរទេសថែមទៀត។

លទ្ធផលនៃគម្រោងនេះត្រូវបានសមាជិកក្រុមប្រឹក្សាយកចិត្តទុកដាក់យ៉ាងខ្លាំង។ សាស្ត្រាចារ្យ​ បណ្ឌិត ង្វៀន ធី មីលៀន​ប្រធានក្រុមប្រឹក្សាបានមានប្រសាសន៍ថាសមិទ្ធផលនៃប្រធានបទមានខ្លឹមសារល្អប្រសើរនិងលេចធ្លោ។ សូមកោតសរសើរចំពោះ​កំណត់​បាន​ស្ថានភាព​បច្ចុប្បន្ន និងស្នើឱ្យមានដំណោះស្រាយជាក់ស្តែងដើម្បីការពារនិងលើកកម្ពស់គុណតម្លៃតន្រ្តីនិងវប្បធម៌ប្រជាប្រិយខ្មែរ។ ដូច្នេះសមិទ្ធផលរបស់គម្រោងអាចអនុវត្តភ្លាម​និង​​ដាក់​ចូល​ក្នុង​បរិបទ​សង្គម​ជាក់​ស្តែង។