សាកលវិទ្យាល័យ​ត្រាវិញ៖ កម្មវិធី​​សិក្សា​​ពីរ​ទៀត​​ទទួល​ស្គាល់​គុណភាព​អន្តរជាតិ​​ AUN-QA

(TVU) - នាថ្ងៃទី ៩ ខែ​ធ្នូ សាកលវិទ្យាល័យត្រាវិញ មាន​កម្មវិធី​សិក្សា​ពីរ​ទៀត​បាន​​ទទួល​​ស្គាល់ ​​​គុណ​ភាពកម្រិត​​អន្តរជាតិ​ AUN - QA លើ​មុខ​ជំ​នាញ​វារី​វប្បកម្ម​​និង​បសុពេទ្យ។ ដូច្នោះ​ក្នុង​ឆ្នាំ​ ២០១៩ សាកលវិទ្យាល័យត្រាវិញ​មានកម្មវិធី​សិក្សា​ចំនួន ៦ ដែលទទួលបាននូវ​ការទទួលស្គាល់គុណភាពអន្តរជាតិ។

DJI 0027

កន្លងមកក្នុងខែវិច្ឆិកាឆ្នាំ ២០១៩ សាកលវិទ្យាល័យត្រាវិញជាសាកលវិទ្យាល័យទី ៩ ក្នុងប្រទេសដែលទទួលបានប័ណ្ណ​បញ្ជាក់​ទទួលស្គាល់គុណភាពអប់រំស្របតាមលក្ខណៈវិនិច្ឆ័យថ្មីដែលកំណត់ដោយក្រសួងអប់រំនិងបណ្តុះបណ្តាល។

នេះគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សក្នុងការលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលស្រាវជ្រាវ ជាពិសេសក្នុងសកម្មភាពធានានូវគុណភាពអប់រំថ្នាក់តំបន់និងអន្តរជាតិសម្រាប់​នៅ​បណ្តា​គ្រឹះ​ស្ថាន​អប់រំ និងកម្រិតកម្មវិធីបណ្តុះបណ្តាល។

AUN - QA (Asean University Network – Quality Assurance - បណ្តាញ​សាកលវិទ្យាល័យនានា​នៅ​អាស៊ីអាគ្នេយ៍)

ស្តង់ដារ AUN - QA មាន ១១ មាត្រា ដែលមានលក្ខណៈវិនិច្ឆ័យ ៥០ ចំណុច។ ពិន្ទុសរុបគឺជាពិន្ទុមធ្យមនៃលក្ខណៈវិនិច្ឆ័យទាំងអស់ដែលត្រូវបានវាយតម្លៃលើ ៧ កម្រិត៖ ១ = មិនពេញលេញដែលទាមទារការកែលម្អជាបន្ទាន់។ ២ = មិនគ្រប់គ្រាន់និងត្រូវការកែលម្អ។ ៣ = មិនពេញលេញតែត្រូវការកែលម្អតិចតួចប៉ុណ្ណោះ។ ៤ = គ្រប់គ្រាន់ដូចការរំពឹងទុក (តម្រូវការបំពេញតាមបទដ្ឋាន AUN-QA); ៥ = ល្អប្រសើរជាងការរំពឹងទុក (លើសពីតម្រូវការនៃស្តង់ដារ AUN - QA); ៦ = គំរូនៃគុណភាពល្អ; ៧ = ឧត្តមភាព (ឈានមុខគេលំដាប់ពិភពលោក) ។ ពិន្ទុសរុបនៃកម្មវិធីគឺជាមធ្យមនៃលក្ខណៈវិនិច្ឆ័យទាំង ៥០ ចំណុច។ ពិន្ទុ​ ៤.០ គឺជាកំរិតដែលត្រូវនឹងស្តង់ដារទទួលស្គាល់គុណភាពរបស់ AUN - QA ។

FIBAA (Foundation for International Business Administration Accreditation - ជាអង្គការក្រៅ​រដ្ឋាភិបាលសម្រាប់ធានានិងអភិវឌ្ឍគុណភាពនៃការអប់រំឧត្តមសិក្សានៅអឺរ៉ុប) សាកលវិទ្យាល័យត្រាវិញមាន​កម្មវិធី​សិក្សា​៤​គឺ​៖ បរិញ្ញាបត្រគណនេយ្យ បរិញ្ញាបត្រ​ពាណិជ្ជកម្ម បរិញ្ញាបត្រសេដ្ឋកិច្ច និង​បរិញ្ញាបត្រហិរញ្ញវត្ថុ - ធនាគារទទួលបានកម្រិត​ស្តង់​ដារអន្តរជាតិ FIBAA នេះ។

ការទទួលស្គាល់គុណភាពអប់រំរបស់គ្រឹះ​ស្ថាន​អប់រំដោយកំណត់លក្ខណៈវិនិច្ឆ័យថ្មីរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល

ស្តង់​ដារ​ដែលបានកំណត់រួមមាន ២៥ មាត្រា លក្ខណៈវិនិច្ឆ័យមាន ១១១ ចំណុចនៅ​ក្នុង​វិស័យចំ​នួន​៤ គឺ​៖ ការធានាគុណភាពអំពី​យុទ្ធសាស្ត្រ ធានាគុណភាពអំពី​ប្រព័ន្ធ ធានាគុណភាពអំពី​តួនាទី (បណ្តុះបណ្តាល ស្រាវជ្រាវវិទ្យាសាស្រ្ត និង​បម្រើសហគមន៍) និងលទ្ធផលនៃការអនុវត្ត។

នាពេលខាងមុខសាកល​វិទ្យាល័យ​ត្រាវិញ​នឹងអនុវត្តការទទួលស្គាល់គុណភាពស្តង់​ដារ ABET សម្រាប់ក្រុមវិស្វកម្មបច្ចេកវិទ្យានិងក្រុមកម្មវិធីដែលនៅសេសសល់។ បន្តខិតខំដើម្បីលើកកម្ពស់តម្លៃនៃដំណើរការបណ្តុះបណ្តាល ក្លាយ​ទៅការបណ្តុះបណ្តាលដោយ​ស្វ័យ​ភាព​និងផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាព TVU គឺជាសាកលវិទ្យាល័យបៃ​តង​ដែលសម្រប​នឹង​ធម្មជាតិ​និង​សមាហរណកម្ម។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ត្រាវិញ៖ កម្មវិធី​​សិក្សា​​ពីរ​ទៀត​​ទទួល​ស្គាល់​គុណភាព​អន្តរជាតិ​​ AUN-QA