ចែករំលែកបទ​ពិសោធន៍​នៃ​បច្ចេកទេសវាយតម្លៃសិស្សក្នុង​ថ្នាក់

(TVU) - នៅថ្ងៃទី ១៦ ខែធ្នូ មជ្ឈមណ្ឌលជំ​នួយ​អភិវឌ្ឍន៍ការបង្រៀននិងសិក្សា (សរសេរ​កាត់ TLC )មានប្រសាសន៍ថា៖ ​​ប្រធានបទ «ការប្រើប្រាស់បច្ចេកទេសវាយតម្លៃ​លើ​ថ្នាក់រៀនដើម្បីបង្កើនប្រសិទ្ធភាពការ​សិក្សា»​​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​នៃ​សំ​ណាក់​​គ្រូ​បង្រៀន​​សាកលវិទ្យាល័យ​ត្រាវិញ​ដោយ​លោកបណ្ឌិត Denis Alonzo នៃសាកលវិទ្យាល័យ New South Wales (អូស្ត្រាលី)​ចែក​រំ​លែក​ផ្ទាល់។

IMG 9301

អ្នក​ចូល​រួម​មានការពិភាក្សាបើកចំហរជាមួយលោកបណ្ឌិត Denis Alonzo លើខ្លឹមសារទាក់ទងនឹងការវាយតម្លៃរបស់សិស្ស​-និស្សិតក្នុងថ្នាក់តាមរយៈវិធីសាស្ត្រផ្សេងៗដើម្បីនាំមកនូវប្រសិទ្ធភាពនៃការរៀនសូត្រ។

លោកបណ្ឌិត ទី ថាញ់ ទ្វី នាយិកា​នៃ​មជ្ឈមណ្ឌលជំ​នួយ​អភិវឌ្ឍន៍ការបង្រៀននិងសិក្សា (សាកលវិទ្យាល័យត្រាវិញ) មានប្រសាសន៍ថាគោលបំណងនៃវគ្គចែករំលែក​បទពិសោធន៍គឺដើម្បីជួយសាស្ត្រាចារ្យស្វែងយល់បន្ថែម​អំពី​វិធីសាស្រ្តវាយតម្លៃសិស្ស​លើ​ថ្នាក់ ធ្វើអោយ​មាន​ប្រសើរឡើងនូវការបង្រៀននិង។ តាមរយៈការវាយតម្លៃថ្នាក់រៀនអ្នកសិក្សាពង្រឹងបាន​ខ្លឹមសារនៃការសិក្សា និងបំ​ណិន​វាយ​តម្លៃ​ដោយ​ខ្លួនឯង ហើយគ្រូ​ផ្តោត​អារម្មណ៍​កាន់​តែ​ខ្លាំង​នៃការបង្ហាត់​បង្រៀន។

IMG 9353

តាមរយៈការចែករំលែកនេះ​លោក​គ្រូ​អ្នក​គ្រូ​បំ​ពេញ​បន្ថែមនូវ​បំណិន​នៃ​គោលការណ៍វាយតម្លៃថ្នាក់រៀននិងបច្ចេកទេសបង្កើតការសាកល្បងសម្រាប់គ្រូ​។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ចែករំលែកបទ​ពិសោធន៍​នៃ​បច្ចេកទេសវាយតម្លៃសិស្សក្នុង​ថ្នាក់