Smart Farming – អនុវត្ត​បច្ចេកវិទ្យាក្នុងវិស័យ​កសិកម្ម

និស្សិត​និង​គ្រូ​បឧទ្ទេស​​នៃ​សាកលវិទ្យា​ល័យ​​ត្រាវិញ​បាន​​អនុវត្ត​​គម្រោង «ការអនុវត្តបច្ចេកវិទ្យា loT ជាមួយប្រព័ន្ធសេនស័រឆ្លាតវៃនិងកម្មវិធីដែលដំណើរការលើប្រ​ព័ន្ធ​ទូរសព្ទ​​​ឆ្លាត​វៃ​ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ទឹកលើ​វិស័យ​កសិកម្ម​​នៅតំបន់វាល​រាប​ទន្លេ​គឺវ​ឡុង» ទ្រ​ទ្រង់​ដោយមូលនិធិធនាគារពិភពលោក (WB) នៅខេត្តចំនួន ៣ គឺខេត្តត្រាវិញ កើង​ធើ និងអានយ៉ាង។ គម្រោងនេះត្រូវបានអនុវត្តដោយសាកលវិទ្យាល័យត្រាវិញឈរលើមូលដ្ឋាននៃអនុវត្តន៍បច្ចេកវិទ្យា loT ដើម្បីអនុវត្ត​លើកបច្ចេកវិទ្យាផ្លាស់​ប្តូរ​សំណើម​និង​​សើម (Alternative Wetting and Drying – AWD) ក្នុងការធ្វើ​ស្រែ។

cay lua tvu

ដែនដីសណ្តរទន្លេគឺវ​ឡុង​ត្រូវបានគេស្គាល់ថាជា «ចានមាស» របស់ប្រទេសវៀតណាមដែលផ្តល់នូវអង្ករជាង ៩០% នៃ​ការ​នាំចេញ។ ទោះយ៉ាងណាក៏ដោយជាមួយនឹងការដាំដុះដីសើមតាមប្រពៃណីស្រូវត្រូវការទឹកច្រើនជាងដំណាំដទៃទៀតនិងការបំភាយឧស្ម័នមានចំនួនជិតពាក់កណ្តាលនៃការបំភាយឧស្ម័នផ្ទះកញ្ចក់កសិកម្ម។ ប្រឈមនឹងការផ្លាស់ប្តូរអាកាសធាតុនិងធនធានទឹកខ្សោះជាតិចាំបាច់ត្រូវមានវិធីសាស្ត្រធ្វើ​ស្រែថ្មីដើម្បីប្រើប្រាស់ទឹកឱ្យកាន់តែមានប្រសិទ្ធភាព។ ស្ថិតិបង្ហាញថានៅខែមីនាឆ្នាំ ២០១៦ ផ្ទៃដីធ្វើ​ស្រែចំនួន ២២៤.៥៥២ ហិកតានៃខេត្តទាំង​ ១០/១៣ គឺ​ស្ថិតក្នុងតំបន់​ត្រូវប៉ះ​ពាល់​ដោយសារជ្រាប​ទឹក​ប្រៃ​។ ប្រជាជនប្រមាណ ៨ សែននាក់ខ្វះទឹកប្រើប្រាស់សម្រាប់ប្រើប្រចាំថ្ងៃ (តួ​លេខ​នៃ​ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទឆ្នាំ ២០១៦)។

បច្ចុប្បន្ន បច្ចេកវិទ្យា​នៃ​ប្រព័ន្ធផ្លាស់​ប្តូរ​​សំណើម​និង​ស្ងួត អាចកាត់បន្ថយការប្រើប្រាស់ទឹកបានរហូតដល់ ២៨% និងការបំភាយឧស្ម័នមេតានរហូតដល់ ៤៨% ។ ទោះយ៉ាងណាក៏ដោយបច្ចេកវិទ្យា​នេះអាចបង្កការលំបាកដល់ប្រជាកសិករពីព្រោះពួកគេត្រូវការតាមដានកម្រិតទឹកឱ្យបានជិតស្និទ្ធក៏ដូចជាគ្រប់គ្រងប្រភពទឹកឱ្យបានទៀងទាត់។ ភាគច្រើននៃគ្រួសារនៅតែអនុវត្តទម្លាប់ដោយពឹងផ្អែកលើការសន្និដ្ឋានជំនួសឱ្យទិន្នន័យត្រឹមត្រូវ។

ដូច្នេះដំណោះស្រាយដែលបានស្នើឡើងគឺត្រូវប្រើបច្ចេកវិទ្យា AWD រួមជាមួយនឹងការប្រើបច្ចេកវិទ្យា loT និងប្រព័ន្ធឆ្លាត​វៃ​ស្ទង់​កម្រិត​ទឹកនិងកម្មវិធីដែលដំណើរការលើប្រ​ព័ន្ធ​ទូរសព្ទ​ដើម្បីជួយកសិករត្រួតពិនិត្យនិងគ្រប់គ្រងបរិមាណ​ទឹកឱ្យបានសមហេតុផលនិងគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាពដោយសន្សំសំចៃ និងកាត់បន្ថយការបំភាយឧស្ម័នពីការធ្វើ​ស្រែ​។

បន្ទាប់ពីធ្វើ​បទ​ពិសោធ​នៃ​​រដូវស្រូវ​​ទាំង​ ៤ លើកក្នុង​រយៈ​ពេល​ជិត​​ពីរ​ឆ្នាំ និស្សិតនិងសាស្រ្តាចារ្យនៃសាកលវិទ្យាល័យត្រាវិញបានអនុវត្តគម្រោងលើផ្ទៃដីសរុបចំនួន ៧០ ហិកតានៃការធ្វើ​ស្រែរបស់ប្រជាកសិករតូចៗចំនួន ៨០ គ្រួ​សារ និងសហគ្រាសមួយនៅស្រុក​ទីវកឹនខេត្តត្រាវិញ ស្រុក​វិញ​ថាញខេត្ត​កើង​ធើ និងស្រុក​ហួយសឺនខេត្ត​អានយ៉ាង។ នៅតាមតំ​បន់​នីមួយៗកសិករដែលចូលរួមត្រូវបានចែកចេញ​ជាបីក្រុម​ក្នុង​ការ​ធ្វើ​ស្រែ​ដោយ​​អនុវត្ត​ AWD តាម​ប្រ​ពៃណី​និង​ AWD ជាមួយ loT។ ក្រុម​ AWD ជាមួយ loT ត្រូវបានផ្តល់ជូននូវដំណោះស្រាយបច្ចេកវិទ្យា​រួម​មាន​សែន​ស័រ​បញ្ជា​ពី​ចម្ងាយ ប្រ​ព័ន្ធ​ស្រោច​ស្រព​​ដោយ​ស្វ័យ​ប្រវត្ត អនុវត្ត​កម្មវិធី​ត្រួតពិនិត្យនិង​បញ្ជា​លើ​ប្រ​ព័ន្ធ​ទូរសព្ទ។ ក្រៅពីនេះសាស្ត្រាចារ្យនិស្សិតនិងអ្នកជំនាញជួយកសិកររៀបចំផែនការស្រោចស្រពសមស្របសម្រាប់ប្រភេទដីនិងពូជស្រូវនីមួយៗនៅតាមទីតាំងនីមួយៗ។

Smart-Farming tvu

Smart-Farming tvu 001

Smart-Farming tvu 003

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន Smart Farming – អនុវត្ត​បច្ចេកវិទ្យាក្នុងវិស័យ​កសិកម្ម