សិក្ខា​សាលា​អន្តរជាតិស្តី​​ពី​វិទ្យាសាស្ត្រ​កុំ​ព្យូទ័រ​និង​គណិត​អនុវត្ត

(TVU) – ថ្ងៃ​​ទទី ១៩ ខែ​ធ្នូ សាស្ត្រាចារ្យ​នៃ​មហាវិទ្យាល័យ​បច្ចេក​ទេស​និង​បច្ចេក​វិទ្យា​ចំ​ណុះ​សាកល​វិទ្យាល័យ​ត្រាវិញ​បានចូល​រួម​សិក្ខា​សាលា​​​ស្តី​ពី​វិទ្យាសាស្ត្រ​កុំ​ព្យទ័រ​និង​គណិត​អនុវត្ត​ឆ្នាំ​២០១៩ (International Conference on Computer Science, Applied Mathematics and Applications – ICCSAMA 2019) រៀប​ចំ​ឡើង​នៅ​ហា​ណូយ។

001

សិក្ខា​សាលា​​អន្ដរជាតិដែលបានធ្វើឡើងនៅប្រទេសវៀតណាមក្នុងរយៈពេលពីរថ្ងៃហើយបានទាក់ទាញអ្នកវិទ្យាសាស្ត្ររាប់រយនាក់មកពី ១២ ប្រទេសជុំវិញពិភពលោក។ សិក្ខាសាលានេះមានគោលបំណងភ្ជាប់សហគមន៍វិទ្យាសាស្ត្រវៀតណាមនិងបង្កើតវេទិកាមួយសម្រាប់អ្នកវិទ្យាសាស្ត្រវៀតណាមដែលកំពុងធ្វើការនៅអឺរ៉ុបដើម្បីបង្ហាញលទ្ធផលស្រាវជ្រាវពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ន បញ្ហាប្រឈមនិង​អភិវឌ្ឍលើ​វិស័យ​កុំ​ព្យូ​ទ័រ​​ គណិតអនុវត្ត​ និងកម្មវិធី​ជាក់ស្តែង។

ក្នុងឱកាសនេះសាកលវិទ្យាល័យត្រាវិញបានធ្វើ​បទបង្ហាញ​ក្នុង​ក្រុម​ជំ​នាញ Machine Learning Techniques in Security នេះគឺការ​រួម​ចំ​ណែក​ក្នុងចំណោម​អត្ថបទ​ទាំង ៤៧ ដែលត្រូវបានលើក​ឡើង​ក្នុង​សិក្ខា​សាលា។

004

ឯកសារវិទ្យាសាស្ត្រនៃសិក្ខា​សាលា​ត្រូវបានចុះផ្សាយនៅក្នុងស៊េរីសៀវភៅរីកចម្រើន​ផ្នែកប្រព័ន្ធឆ្លាតវៃនិងកុំព្យូទ័រហើយត្រូវបានចាត់ចូលក្នុងប្រភេទទស្សនា​វដ្តី​អន្តរជាតិដូចជា ISI Proceedings, DBLP, Ulrich's, EI-Compendex, SCOPUS, Zentralblatt Math , MetaPress, Springerlink ។

002

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សិក្ខា​សាលា​អន្តរជាតិស្តី​​ពី​វិទ្យាសាស្ត្រ​កុំ​ព្យូទ័រ​និង​គណិត​អនុវត្ត