(TVU) – ថ្ងៃទទី ១៩ ខែធ្នូ សាស្ត្រាចារ្យនៃមហាវិទ្យាល័យបច្ចេកទេសនិងបច្ចេកវិទ្យាចំណុះសាកលវិទ្យាល័យត្រាវិញបានចូលរួមសិក្ខាសាលាស្តីពីវិទ្យាសាស្ត្រកុំព្យទ័រនិងគណិតអនុវត្តឆ្នាំ២០១៩ (International Conference on Computer Science, Applied Mathematics and Applications – ICCSAMA 2019) រៀបចំឡើងនៅហាណូយ។
សិក្ខាសាលាអន្ដរជាតិដែលបានធ្វើឡើងនៅប្រទេសវៀតណាមក្នុងរយៈពេលពីរថ្ងៃហើយបានទាក់ទាញអ្នកវិទ្យាសាស្ត្ររាប់រយនាក់មកពី ១២ ប្រទេសជុំវិញពិភពលោក។ សិក្ខាសាលានេះមានគោលបំណងភ្ជាប់សហគមន៍វិទ្យាសាស្ត្រវៀតណាមនិងបង្កើតវេទិកាមួយសម្រាប់អ្នកវិទ្យាសាស្ត្រវៀតណាមដែលកំពុងធ្វើការនៅអឺរ៉ុបដើម្បីបង្ហាញលទ្ធផលស្រាវជ្រាវពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ន បញ្ហាប្រឈមនិងអភិវឌ្ឍលើវិស័យកុំព្យូទ័រ គណិតអនុវត្ត និងកម្មវិធីជាក់ស្តែង។
ក្នុងឱកាសនេះសាកលវិទ្យាល័យត្រាវិញបានធ្វើបទបង្ហាញក្នុងក្រុមជំនាញ Machine Learning Techniques in Security នេះគឺការរួមចំណែកក្នុងចំណោមអត្ថបទទាំង ៤៧ ដែលត្រូវបានលើកឡើងក្នុងសិក្ខាសាលា។
ឯកសារវិទ្យាសាស្ត្រនៃសិក្ខាសាលាត្រូវបានចុះផ្សាយនៅក្នុងស៊េរីសៀវភៅរីកចម្រើនផ្នែកប្រព័ន្ធឆ្លាតវៃនិងកុំព្យូទ័រហើយត្រូវបានចាត់ចូលក្នុងប្រភេទទស្សនាវដ្តីអន្តរជាតិដូចជា ISI Proceedings, DBLP, Ulrich's, EI-Compendex, SCOPUS, Zentralblatt Math , MetaPress, Springerlink ។