Baby Sharks, no more bags – សារ​ដ៏មាន​សារៈពី​រាត្រី​ Get together ២០១៩

​នាល្ងាចថ្ងៃទី ១៩ ខែ​ធ្នូ កម្មវិធីរាត្រី Get Together ប្រចាំឆ្នាំលើកទី ១៦ ធ្វើឡើងដោយមហាវិទ្យាល័យភាសាបរទេស​​ចំ​ណុះ​សាកលវិទ្យាល័យត្រាវិញ​បាន​ទាក់ទាញសិស្ស​និស្សិតនិងលោក​គ្រូ​អ្នក​គ្រូ​ចូល​រួម​យ៉ាង​​ឱឡារិក។

DJI 0010

Get Together ឆ្នាំ​នេះ​មានការចូលរួមពីសិស្សានុសិស្ស​មកពីវិទ្យាល័យ វូ ឌីញ ឡីវ វិទ្យាល័យ ង្វៀង ដាំងនិងនិស្សិតជាង ១០០ នាក់នៃមហាវិទ្យា​ល័យ​ភាសាបរទេស ព្រម​ទាំង​សាស្រ្តាចារ្យនិងអ្នកស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក ប្រទេសបារាំង។ ពួក​គាត់​បានរួម​ចំណែក​ក្នុងការរៀបចំនិងអនុវត្តកម្មវិធី Get Together ផ្ទាល់​ជាលើកទី ១៦ ដោយ​មាន​ការសម្តែងយ៉ាង​ពិសេសបំផុត។

ភាព​​ចម្រុះ​វប្បធម៌នៃមុខ​ជំ​នាញ​ភាសាបរទេស កម្មវិធីបាននាំមកនូវការសម្តែងយ៉ាង​សម្បូរ​បែប មាន​ភាសាអង់គ្លេស ចិន និង​បារាំង។

ការសម្តែងមិនត្រឹមតែបង្ហាញសមត្ថភាពភាសាបរទេសរបស់និស្សិត​ប៉ុណ្ណោះ ប៉ុន្តែថែមទាំងនាំឱ្យទស្សនិកជនកាន់តែជិតស្និទ្ធនឹងលក្ខណៈវប្បធម៌នៃបណ្តា​ប្រទេស​ទាំង​នោះ​ផងដែរ។

ថ្លែងមតិនៅរាត្រីបើកការប្រគំ​តន្ត្រី ​សាកលវិទ្យាល័យធិការ​រង​នៃ​សាកលវិទ្យាល័យ​ត្រាវិញលោកបណ្ឌិត ង្វៀន មិញ ហ្វា មានប្រសាសន៍ថា៖ «រៀង​រាល់ឆ្នាំនិស្សិតមហាវិទ្យាល័យភាសាបរទេស​តែងតែ​​រៀបចំការប្រ​គំតន្ត្រី Get Together ដោយមានការគាំទ្រពីសាស្រ្តាចារ្យ និង​អ្នក​ស្ម័គ្រ​ចិត្ត​មក​ពី​បរទេស។»

IMG 0295

ថ្នាក់ដឹកនាំទទួលស្គាល់ពីការខិតខំប្រឹង​ប្រែង​របស់មនុស្សគ្រប់គ្នានិងជូនពរឱ្យរាត្រីប្រ​គំ​តន្ត្រី​ទទួល​បាន​ជោគជ័យ។ លើសពីនេះលោកសូមផ្ញើសារជូនពរដល់សាស្រ្តាចារ្យអ្នកស្ម័គ្រចិត្តនិងនិស្សិតទាំង​ឡាយ​​ទទួល​បុណ្យណូអែលសប្បាយរីករាយនិងសូមស្វាគមន៍ឆ្នាំថ្មី ២០២០ ។

ដោយប្រធានបទ « Baby Sharks, no more bags» ឆ្ពោះទៅរកបរិស្ថានរស់នៅពណ៌​បៃតងដោយនិយាយថាមិនត្រូវចោលសំរាមប្លាស្ទិក អ្នកស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិកលោក Jim Vaughn បានមានប្រសាសន៍ថា «ខ្ញុំពិតជាពេញ​ចិត្តប្រធានបទនេះ​ប្រ​កប​ដោយ​អត្ថន័យ និង​រាល់​ឈុត​សម្តែង​មាន​លក្ខណៈ​ពិសេស​ ធ្វើ​ឱ្យ​ទស្សនិកជនជក់​ចិត្ត​ជក់​អារម្មណ៍​ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងការសម្តែងរបស់ពួក​គេ។»

ឈុត​ច្រៀង​​ជា​ក្រុម Rudolph the Red- Nosed Reindeer សម្តែង​យ៉ាង​ពិសេស​ដោយ​មាន​ការ​ចូល​រួម​របស់​ព្រឹទ្ធបុរស - បណ្ឌិតង្វៀន ធី ភឿង ណាម ព្រម​ទាំង​សាស្រ្តាចារ្យ និងអ្នកស្ម័គ្រចិត្តបរទេស​ជា​ច្រើន​នាក់។

យោងតាមអ្នករៀបចំកម្មវិធី៖ ជោគជ័យនៃកម្មវិធីនេះគឺ​ដោយសារតែការខិតខំប្រឹងប្រែងរបស់សិស្សក្នុងការហាត់​សម​អស់​រយៈពេលជាង ៣ ខែនិងទទួលបានការគាំទ្រពីសាស្រ្តាចារ្យនិងអ្នកស្ម័គ្រចិត្តយ៉ាង​យក​ចិត្ត​ទុក​ដាក់​បំ​ផុត។

IMG 0333

IMG 0483

IMG 0523

IMG 0652

IMG 0834

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន Baby Sharks, no more bags – សារ​ដ៏មាន​សារៈពី​រាត្រី​ Get together ២០១៩