សាកលវិទ្យាល័យត្រាវិញចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខេត្តបេនត្រែ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 31 ធ្នូ 2019
- ចុចដង៖ 637
(TVU) - នាព្រឹកថ្ងៃទី ២១ ខែធ្នូ លោកបណ្ឌិត ផាម ទៀត ខាញ់ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញបានទទួលគណៈប្រតិភូនៃមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខេត្តបេនត្រែមកបំពេញទស្សនកិច្ចនិងធ្វើការនៅសាកលវិទ្យាល័យត្រាវិញ។
លោកបណ្ឌិត ផាម ទៀត ខាញ់ រីករាយស្វាគមន៍គណៈប្រតិភូ និងសម្តែងការគួរសម។ លោកបណ្ឌិតថ្លែងថា៖សាកលវិទ្យាល័យត្រាវិញតែងយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួលដល់ចំណងមិត្តភាព សហប្រតិបត្តិការជាមួយអង្គភាព និងសហគ្រាសនានានៅក្នុងនិងក្រៅខេត្ត។
លោកសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងបើកចេញនូវឱកាសល្អ សម្រាប់សាកលវិទ្យាល័យត្រាវិញអនុវត្តនិងអភិវឌ្ឍន៍លើការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឆ្លើយតបតាមតម្រូវការជាក់ស្តែងក្នុងបរិបទថ្មីរបស់សង្គម។
នៅក្នុងជំនួបនេះលោកបណ្ឌិត ឡាំ វ៉ាន់ តឹង នាយកនៃមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបេនត្រែមានប្រសាសន៍ថាមន្ទីរនឹងសម្របសម្រួលជាមួយអង្គភាពដែលមានមុខងារនៅបេនត្រែដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់និស្សិតនៃសាកលវិទ្យាល័យត្រាវិញ បានចូលរួមក្នុងកម្មសិក្សាក្នុងគោលបំណងសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការផ្ទេរបច្ចេកវិទ្យាក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។
បន្ទាប់ពីជួបសំណេះសំណាល ភាគីទាំងពីរបានឈានដល់ចំណុចឯកភាព និងចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍលើវិស័យសិក្សា ស្រាវជ្រាវវិទ្យាសាស្ត្រ បង្កលក្ខណៈងាយស្រួលសម្រាប់និស្សិតមានទីកន្លែងចុះកម្មសិក្សាជាក់ស្តែង ឆ្ពោះទៅគោលបំណងបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពដើម្បីបំពេញតម្រូវការទីផ្សារការងារ និងសង្គមជាតិ។