សាកល​វិទ្យាល័យ​ត្រាវិញចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខេត្តបេន​ត្រែ​

(TVU) - នាព្រឹកថ្ងៃទី ២១ ខែ​ធ្នូ លោកបណ្ឌិត ផាម ទៀត ខាញ់ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ​ត្រាវិញ​បានទទួលគណៈប្រតិភូនៃ​មន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខេត្តបេនត្រែមកបំពេញ​ទស្សនកិច្ចនិងធ្វើការនៅសាកលវិទ្យាល័យត្រាវិញ។

2

លោក​បណ្ឌិត ផាម ទៀត​ ខាញ់ រីករាយ​ស្វា​គមន៍​គណៈ​ប្រ​តិភូ​ និង​សម្តែង​ការ​គួរ​សម​។ លោក​បណ្ឌិត​ថ្លែង​ថា​៖សាកលវិទ្យាល័យត្រាវិញតែង​យក​ចិត្ត​ទុក​ដាក់​និង​បង្ក​លក្ខណៈ​ងាយ​ស្រួលដល់​ចំ​ណង​​មិត្ត​ភាព​ សហប្រតិបត្តិការជាមួយអង្គភាព​ និងសហគ្រាស​នានា​​នៅ​ក្នុងនិងក្រៅខេត្ត។

លោក​សង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងបើកចេញ​នូវ​ឱកាសល្អ សម្រាប់​សាកលវិទ្យាល័យត្រាវិញអនុវត្តនិងអភិវឌ្ឍន៍លើការស្រាវជ្រាវវិទ្យាសាស្ត្រ និង​បច្ចេកវិទ្យាឆ្លើយតបតាមតម្រូវ​ការជាក់ស្តែងក្នុងបរិបទ​ថ្មី​របស់​សង្គម។

នៅក្នុងជំនួបនេះលោកបណ្ឌិត ឡាំ វ៉ាន់ តឹង នាយក​នៃ​មន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបេន​ត្រែ​​មានប្រសាសន៍ថាមន្ទីរនឹងសម្របសម្រួលជាមួយអង្គភាពដែលមានមុខងារនៅបេនត្រែដើម្បីបង្កលក្ខណៈ​ងាយ​ស្រួល​សម្រាប់និស្សិតនៃសាកលវិទ្យាល័យត្រាវិញ បានចូលរួមក្នុងកម្មសិក្សាក្នុងគោលបំណងសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការផ្ទេរបច្ចេកវិទ្យាក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។

5

បន្ទាប់​ពីជួប​​សំ​ណេះ​សំណាល​ ភាគី​ទាំង​ពីរ​បាន​ឈាន​ដល់​ចំ​ណុច​ឯក​ភាព និង​​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈនៃកិច្ចសហប្រតិបត្តិការក្នុង​ការអភិវឌ្ឍលើ​វិស័យ​សិក្សា​ ស្រាវជ្រាវវិទ្យាសាស្ត្រ បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់និស្សិតមាន​ទី​កន្លែងចុះ​​កម្មសិក្សាជាក់ស្តែង​ ឆ្ពោះ​ទៅ​គោលបំណងបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពដើម្បីបំពេញតម្រូវការទី​ផ្សារ​​ការ​ងារ​ និងសង្គម​ជាតិ។