ត្រាវិញ​៖ ជម្រុញ​ក្នុង​​ការ​ទាញយក​ផល​ប្រយោជន៍​នៃ​​​សក្តានុពលសេដ្ឋកិច្ចសមុទ្រ និង​អន្តរតំបន់

នាព្រឹកថ្ងៃទី ១៤ ខែ​មករា ឆ្នាំ ២០២០ នៅ​ត្រាវិញមានរៀប​ចំ​សិក្ខាសាលាវិទ្យាសាស្ត្រស្តីពី «ការទាញយកផល​ប្រយោជន៍​នៃ​​​សក្តានុពលសេដ្ឋកិច្ចសមុទ្ររបស់ខេត្តត្រាវិញ បង្កើតកម្លាំង​ចលករអភិវឌ្ឍនៅ​តំបន់​វាល​រាប​ទន្លេគឺវ​ឡុង​ប្រកបដោយនិរន្តរភាព។» សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនខេត្តត្រាវិញនិងសាកលវិទ្យាល័យត្រាវិញដើម្បីអបអរសាទរខួបលើកទី ១២០ នៃការបង្កើតខេត្តត្រាវិញ។

Le Van Han

អង្គ​សិក្ខា​សាលា​បានទាក់ទាញការចូលរួមរបស់ថ្នាក់ដឹក​នាំ​មក​ពី​មជ្ឈិម បណ្តា​ខេត្ត អ្នកវិទ្យាសាស្ត្រ អ្នក​ឯកទេស អាជីវករ​ជាង ៤០០ នាក់។ មានបទ​អន្តរាគមន៍​ជាង ៣៦ និងគំនិត​ស្ថាបនា​ជា​ច្រើន​ ព្រម​ទាំង​ស្នើ​អោយ​មាន​គោលនយោបាយ ភារកិច្ច​ និង​ដំណោះស្រាយជុំ​វិញ​សក្តានុពលនៃការទាញ​យក​ផល​ចំ​ណេញ​ពី​សេដ្ឋកិច្ចសមុទ្ររបស់ខេត្តត្រាវិញនិងក្នុង​តំបន់នាពេលខាងមុខ។

លោក ឡេ វ៉ាន់ ហាំង អនុប្រធាន​នៃ​គណៈកម្មាធិការប្រជាជនខេត្តត្រាវិញមានប្រសាសន៍ថា៖ បច្ចុប្បន្នខេត្ត​ត្រាវិញ​រក្សាអត្រាកំណើនប្រចាំឆ្នាំនាំ​មុខ​នៅ​តំ​បន់​វាល​រាប​ទន្លេគឺវ​ឡុង​ដោយមានអត្រាជាមធ្យម ១២.០៦% ជាពិសេសនៅឆ្នាំ ២០១៩ កំណើន GRDP ឈានដល់ ១៤ , ៨៥% ។ គិតមកដល់ពេលនេះ ទំហំសេដ្ឋកិច្ចរបស់ខេត្តមានចំនួន ៥៩.៦៣៦ ពាន់លានដុង, GRDP សម្រាប់មនុស្សម្នាក់គឺ ៥៩,០៩ លានដុង / ម្នាក់ / ឆ្នាំ (ឈរនៅលំដាប់ទី ៣ បន្ទាប់ពីឡុងអាន និងកើង​ធើ​) ។ សេដ្ឋកិច្ចសមុទ្រមានការរីកចម្រើនគួរសមក្នុងវិស័យ​កសិកម្ម ជលផល ដឹកជញ្ជូន ថាមពលកែ​ច្នៃ​ ហេដ្ឋារចនាសម្ពន្ធ័ ឧស្សាហកម្មទេសចរណ៍… រហូតមកដល់ពេលនេះ តម្លៃផលិតផល​សរុបនៅក្នុងតំបន់ឆ្នេរ​សមុទ្រ​រួមចំណែក ៥៩,៧៥% នៃផលិតផលសរុបរបស់ខេត្ត។

លោក ថាច់ ភឿក​ ប៊ិញ សមាជិក​រដ្ឋសភាខេត្តត្រាវិញមានប្រសាសន៍ថា៖ ខេត្តត្រាវិញដើរតួនាទីយ៉ាង​​សំខាន់​ជា​មជ្ឈមណ្ឌល​​ដោយមានលក្ខណៈ​អំណោយផលដល់ការអភិវឌ្ឍផ្នែកកំពង់​ផែ​ ដឹក​ជញ្ជូនទំនិញ ពាណិជ្ជកម្ម សេវាកម្មទេសចរណ៍ និងផ្លាស់​ប្តូរ​វប្បធម៌​ជា​មួយតំបន់ទាំងអស់នៅក្នុងប្រទេសនិងអន្តរជាតិ។ នេះជាគុណសម្បត្តិមិនមែនគ្រប់ខេត្តទាំងអស់ក្នុងតំបន់ដែល​មាននោះ​​ទេ។ ជាពិសេសត្រាវិញជាតំបន់មួយក្នុងចំណោមតំបន់ចំនួន ២ ដែលត្រូវបានជ្រើសរើសដោយរដ្ឋាភិបាលដើម្បីបង្កើតតំបន់សេដ្ឋកិច្ច។ នោះគឺ​ជាតំបន់សេដ្ឋកិច្ចឌិញអាន និង​ក្រុង​យ្វៀនហាយ។ នេះជាតំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រពហុវិស័យ​រួមមានឧស្សាហកម្ម - ពាណិជ្ជកម្ម - សេវាកម្ម - ទេសចរណ៍ - ទីប្រជុំ​ជន និងកសិកម្ម - ព្រៃឈើ - នេសាទ។

ទទួល​ស្គាល់​ដោយ​​សត្យានុម័តនៃ​លក្ខណៈ​អំណោយផល និងការ​ប្រ​ឈម​របស់ខេត្តត្រាវិញ។ លោកសាស្ត្រាចារ្យ បណ្ឌិត ប៊ូយ អាញ់ ទ្វឹង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាណិជ្ជកម្មក្រៅប្រទេស បានស្នើឡើង​នូវ​ដំណោះស្រាយរួមមាន​៖ វិត្ថារូបនីយកម្ម​​​នូវ​សេចក្តីសម្រេចលេខ​ ៣៦ របស់​បក្ស​ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ អភិវឌ្ឍថាមពលកកែ​ច្នៃ​។ កែលម្អប្រព័ន្ធកំពង់​ផែ​ និងដឹកជញ្ជូនយ៉ាងឆាប់រហ័សដើម្បីអភិវឌ្ឍគម្រោងដែលបាន​អនុម័ត និងទៅ​ថ្ងៃ​ខាង​មុខ។ ជំរុញការផ្សព្វផ្សាយដើម្បីទាក់ទាញវិនិយោគក្នុងការអភិវឌ្ឍតំបន់ឧស្សាហកម្ម​កំពង់​ផែ​។ កសាងប្រ​ព័ន្ធ​ផ្គត់ផ្គង់ការនាំចេញគំរូ​របស់ខេត្តនិងអនុតំបន់។ វិនិយោគនិងអភិវឌ្ឍធនធានមនុស្ស។ សហការជាមួយបណ្តា​ខេត្តជិតខាង។ល។

ស្រប​ទៅ​នឹង​គំនិត​ខាង​លើ​ អ្នកស្រាវជ្រាវជាច្រើនក៏ជឿជាក់ដែរថាត្រាវិញនៅតែមានសក្តានុពលជាច្រើនដែលត្រូវការធ្វើអាជីវកម្ម​ ជាពិសេសក្នុងការអភិវឌ្ឍវប្បធម៌និងទេសចរណ៍ដោយផ្សារភ្ជាប់ជាមួយការធ្វើអាជីវកម្មសេដ្ឋកិច្ចសមុទ្រក្នុងតំបន់។ ដោយហេតុនេះ ស្នើនូវ​ដំណោះស្រាយជាក់លាក់មួយចំនួនដើម្បីជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍​សមុទ្រ។ ពង្រឹងការតភ្ជាប់ដើម្បីទាក់ទាញដើមទុនវិនិយោគធ្វើពិពិធកម្មផលិតផលទេសចរណ៍តាមសមុទ្រ និងគោលដៅផលិតផលមានតម្លៃខ្ពស់ជំរុញការបណ្តុះបណ្តាលនិងអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់និងលើកកម្ពស់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ បន្តសហប្រតិបត្តិការក្នុងវិស័យនានាពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើកកម្ពស់សកម្មភាព វិស័យទេសចរណ៍សមុទ្រដោយផ្សារ​ភ្ជាប់​នឹង​ការ​អភិរក្ស​ធនធានធម្មជាតិ​និងបរិស្ថានសមុទ្រ។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ត្រាវិញ​៖ ជម្រុញ​ក្នុង​​ការ​ទាញយក​ផល​ប្រយោជន៍​នៃ​​​សក្តានុពលសេដ្ឋកិច្ចសមុទ្រ និង​អន្តរតំបន់