ជំនួប​បេក្ខជន​បណ្ឌិត​កំពុង​សិក្សា​ស្រាវជ្រាវ​នៅ​ក្រៅ​ប្រ​ទេស

(TVU) – នៅ​ល្ងាច​ថ្ងៃ​ទី ០៣ ខែ​កុម្ភៈ សាកលវិទ្យាល័យ​ត្រាវិញ​បាន​រៀប​ចំ​កិច្ច​ជំ​នួប​​បេក្ខជន​បណ្ឌិត​កំពុង​សិក្សា​នៅ​ក្រៅ​ប្រទេស​និង​មន្ត្រី​បេសកកម្ម​ពិសេស​នា​ឱកាស​ដើម​ឆ្នាំ​។

IMG 1994

មាន​ប្រសាសន៍​ក្នុង​កិច្ច​ជំ​នួប​ សាស្ត្រាចារ្យ បណ្ឌិត​ ផាម​ ទៀត ខាញ់ សាកលវិទ្យាធិការ​បាន​ទទួល​​សម្គាល់​​ និង​ថ្លែង​អំណរ​គុណ​ចំពោះ​ការខិត​​ខំ​ប្រឹង​ប្រែងរបស់​បេក្ខជន​បណ្ឌិត​កំពុង​សិក្សា​ស្រាវជ្រាវ​នៅ​ក្រៅ​ប្រទេស​ បាន​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍនិង​បាន​លើក​កម្ពស់​កិត្តិសព្ទ​សាកលវិទ្យាល័យ​ត្រាវិញលើ​ឆាក​អន្តរជាតិ។​

លោកបណ្ឌិត​​បាន​លើក​ឡើង​នូវ​សមិទ្ធផល​ដែល​លេច​ធ្លោ​​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ក្នុង​ឆ្នាំ​២០១៩ អំពី​កិច្ច​ការ​បណ្តុះ​បណ្តាល ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ និង​ការបោះពុម្ពផ្សាយអន្តរជាតិ។

សាកលវិទ្យាល័យ​ត្រាវិញបើក​ទូលាយ​នូវ​កិច្ច​សហប្រតិបត្តិការ​ និង​ចុះ​​អនុស្សរណៈ​ជា​មួយ​ដៃ​គូ​ជាច្រើន​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​ ជា​សាកលវិទ្យាល័យ​ទី ៩ ​ទូទាំង​ប្រ​ទេស​ទទួល​ស្គាល់​​ស្តង់​ដារ​គុណ​ភាព​របស់​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​តាម​ស្តង់​ដារ​ថ្មី​ មាន​កម្មវិធី​សិក្សា​ ០៤ បាន​ទទួល​ស្គាល់​​គុណភាព​ FIBAA និង​កម្មវិធី ០២​ ទទួល​ស្គាល់​​កម្រិត​ស្តង់​ដារ AUN-QA,…

ក្នុង​កិច្ច​ជំ​នួប​នេះ​ដែរ អ្នក​ចូល​រួម​មាន​មតិ​​ស្ថាបនា​​​ជា​ច្រើន​បាន​លើក​ឡើង​ជុំ​វិញ​បញ្ហា​កម្មវិធី​សិក្សា កិច្ច​ការ​ជម្រើស​និស្សិត បើក​ទូលាយ​សហប្រតិបត្តិការ​ជាមួយ​ឯកជន​ និង​អង្គ​ភាព​នៅ​ក្នុង​និង​ក្រៅប្រទេស​ ​សំណេះ​សំណាល​ដោយ​បើក​ចំហនិងភាព​​វិជ្ជមាន។​

IMG 2025

ទន្ទឹម​នោះ​ដែរ​ សាកលវិទ្យាល័យ​បាន​ផ្តល់​លិខិត​សរសើរ​ដល់​សមូហភាព និង​ឯកជនដែល​​មាន​ស្នាដៃ​ឆ្នើម​ក្នុង​កិច្ច​ការ​រៀប​ចំ​​សិក្ខាសាលា​វិទ្យាសាស្ត្រ​ នា​ឱកាស​អំណរ​​ខួបអនុស្សាវរីយ៍​ ១២០​ឆ្នាំ​បង្កើត​ខេត្ត​ត្រាវិញ។