និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​ផលិត​ទឹក​​អនាម័យប្រភេទ​​ស្ងួត​បង្ការ​មេរោគ​ចែកចាយ​ដល់​និស្សិត​និង​ប្រ​ជាជន​ដោយ​អត់​គិត​ថ្លៃ​

(TVU) – ចូល​រួម​​យុទ្ធនា​ការ​​បង្ការ​មេរោគ​ nCoV ដែល​បាន​ផ្ទុះ​ឡើង​ទូទាំង​សាកល​លោក។ ក្នុង​ស្ថានភាព​ដែល​កង្វះ​ខាត់​ទឹក​អនាម័យនោះ សាកលវិទ្យាល័យ​ត្រាវិញ​បាន​ផលិត​ទឹក​អនាម័យប្រភេទ​​ស្ងួត​បង្ការ​មេរោគ​ដើម្បី​ចែក​ចាយ​ដល់​និស្សិត​និង​ប្រ​ជា​ជន​ដោយ​អត់​គិត​ថ្លៃ។

dh-tra-vinh-1-qyao

អ្នក​ស្រី​ ថាច់ ធី យ៉ឹន សាកលវិទ្យាធិការ​រង​បាន​ឱ្យ​ដឹង​ថា៖ រួម​ដៃ​​ដើម្បី​សហគមន៍​ ជា​ពិសេស​ក្នុង​ស្ថានភាព​ជំងឺ​រាតត្បាត​ដោយ​វីរុស​ថ្មី កូរ៉ូណា សិស្ស​និង​សាស្ត្រាចារ្យ​នៃ​មហាវិទ្យាល័យ​គីមី​អនុវត្ត​បាន​ស្រាវជ្រាវ​និង​ផលិត​ទឹក​អនាម័យ​ប្រ​ភេទ​ស្ងួត​បង្ការ​រោគ​ដើម្បីចែក​ជូន​ដល់​និស្សិត​និង​ប្រ​ជាជន​មាន​ជីវភាព​លំបាកនៅ​ទូទាំង​ខេត្ត​ត្រាវិញ។

ក្នុង​ដំ​ណាក់​កាល​ដំ​បូងក្រុម​ការ​ងារ​​បាន​ផលិត​បាន​ ១៥០០បំពង់ (១០០ml) ចែក​ដល់​ ១០០០ គ្រួ​សារ​នៅក្នុង​​ឃុំ​ទាំង​១០ចំណុះ​ខេត្ត​ត្រាវិញ និង​សិស្ស​-និស្សិត​ចំ​នួន ៥០០ បំពង់​ផង​ដែរ។ ដំ​ណាក់​កាល​បន្ត​បន្ទាប់សាកលវិទ្យាល័យ​ត្រាវិញ​នឹង​បន្ត​ផលិត​និង​ដំឡើងឧបករណ៍ដាក់​ទឹក​អនាម័យ​នៅ​តាម​បន្ទប់​ថ្នាក់​រៀន​របស់​សាលា​វិទ្យាល័យក្នុង​ខេត្ត​ត្រាវិញ​​និង​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត ដើម្បី​ឱ្យ​សិស្ស​មាន​អនាម័យ​ល្អ​ - នេះ​គឺ​សម្តី​របស់លោក ង្វៀន ញ៉ឹត ថាញ់ ដែល​ជាលេខាធិការនៃ​សម្ព័ន្ធ​យុវជននៃ​សាកលវិទ្យាល័យ​ត្រាវិញ​ថ្លែង​ឱ្យ​ដឹង​ដូច្នោះ។

dh-tra-vinh-2-tzjg

លោក​ស្រី សឺន ធី សេ យ៉ា រស់​នៅ​សង្កាត់​ទី៩ ទី​ក្រុង​ត្រាវិញ​រីក​រាយ​ពេល​ទទួល​បាន​បំពង់​ទឹក​អនាម័យ​របស់​សាកលវិទ្យាល័យ​ត្រាវិញ​។

អនុបណ្ឌិត ចូវ ង្វៀន ត្រាំ អៀន ព្រឹទ្ធបុរស​រង​នៃ​មហាវិទ្យាល័យ​គីមី​អនុវត្ត​ថ្លែង​ឱ្យ​ដឹង​ថា៖ បំពង់​ទឹក​អនាម័យ​ប្រ​ភេទ​ស្ងួត​ផលិត​ឡើង​ដោយ​រូប​មន្ត​និង​ការ​ណែ​នាំ​តាម​អង្គ​ការ​សុខាភិបាល​ពិភពលោក WHOដែល​បំពង់​នីមួយៗ​មាន​បរិមាណ​ ១០០ mlធានា​សុវត្ថិភាព​សម្រាប់​អ្នក​ប្រើ​។ ដំណាក់​កាល​បន្ត​ទៀត​ យើង​ខ្ញុំ​ផលិត​ប្រមាណ​ជាង ២០០០ លីត្រ ដោយ​ប្រើ​ដប់​ធំ​ជាង​ដើម្បី​ចែក​ជូន​ដល់​សិស្ស​និង​ប្រ​ជាជន​ដែល​នៅ​ក្នុង​ខេត្ត​និង​ក្រៅ​ខេត្ត​ដោយ​អត់​គិត​ថ្លៃ។

dh-tra-vinh-3-eciu

dh-tra-vinh-4-dzee