ជូន​អំណោយ​​ដល់​​និស្សិត​កម្ពុជា​និង​និស្សិត​ខ្មែរ​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ត្រាវិញ

ព្រឹក​ថ្ងៃ​ទី ១៦ ខែ​មេសា សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាត្រាវិញ​គឺ​សាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត​ ខាញ់ បាន​ទៅ​សួរ​សុខ​ទុក្ខ​និង​​ជូន​អំណោយ​ដល់​និស្សិត​កម្ពុជា និង​និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​និង​ស្នាក់​នៅ​អន្តេវាសិកដ្ឋាន​នៃ​សាកលវិទ្យាល័យ​ត្រាវិញ។

tang-qua-tet-chol-chnam-thmay-2020- tvu

ទាយទាន​មានដូច​ជា​ជូន​អាំង​ប៉ាវ អង្ករ មី ជា​ដើម​។ ដោយ​សារ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ជាតិ​ស្ថិត​ក្នុង​ដំណាក់​កាល​អនុវត្តនៃ​ការ​បង្ខាំង​និង​ធានា​គម្លាត​សង្គមដើម្បី​ទប់​ស្កាត់ការ​​រីក​រាយ​ដាល​ជំ​ងឺ​កូវីដ​១៩។ ហេតុ​ដូច្នោះ សាកលវិទ្យាល័យ​ត្រាវិញ​មិន​រៀប​ចំ​កម្មវិធី​ជួប​ជុំ​ដូច​រៀង​រាល់​ឆ្នាំ។​ ប៉ុន្តែ​ជំ​នួស​មក​វិញ​ គឺ​ថ្នាក់​ដឹក​នាំ​សាកលវិទ្យាល័យ​បានចុះ​​សួរ​សុខ​ទុក្ខ​និង​ជូន​អំណោយ​​ដល់​ប្អូនៗ​ដែល​កំពុង​ស្នាក់​រៀន​នៅ​អន្តេវាសិកដ្ឋាន​។

ទន្ទឹម​នឹង​នោះ​ សាកលវិទ្យាល័យ​ត្រាវិញ​បាន​គាង​គរ​សប្បុរស​ជន​ឧបត្ថម្ភ​ប្រាក់​ចំ​ណាយ និង​អំណោយ​នានា​ មាន​តម្លៃ​ឡើង​ទៅ​ដល់ ៤៥ លាន​ដុងសម្រាប់​សិស្ស​និង​និស្សិតប្រ​មាណ​ជិត ១០០ នាក់ ដែល​កំពុង​ស្នាក់​នៅ​អន្តេវាសិកដ្ឋាន។

ព័ត៌មាន​បន្ថែមដែល​បាន​ជ្រាប ក្នុង​ស្ថានការណ៍​ជំងឺ​រាតត្បាត​បច្ចុប្បន្ន​ សាកលវិទ្យាល័យ​បាន​ដាក់​ចេញ​វិធាន​ការ​ឧបត្ថម្ភ​បញ្ចុះ​តម្លៃ​សិក្សា​ដល់​និស្សិត​។ សាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត ខាញ់ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាយល័យ​ត្រាវិញ​ថ្លែងថា៖ «និស្សិត​មក​ពី​ខេត្តនានា​​ជាច្រើន​នៅ​ទូទាំង​ប្រ​ទេស ភាគ​ច្រើន​គឺ​​និស្សិត​ក្រីក្រ​​ជំ​នះ​ឧបសគ្រ​ និង​និស្សិត​ជន​ជាតិ​ខ្មែរ។ ទស្សនៈ​របស់​សាកលវិទ្យាល័យ​ត្រាវិញ​គឺ​ប្អូនៗ​និស្សិត​សុទ្ធ​សឹង​ត្រូវ​ការ​ទំនុក​បំរុង​ដើម្បី​រួម​ចំណែក​ជា​មួយ​អាណាព្យាបាល​ឆ្លង​កាត់​នូវ​ឧបសគ្រ​ក្នុង​គ្រា​ជំ​ងឺ​រាត​ត្បាត​នេះ​។ ហេតុ​ដូច្នោះ​ សាកលវិទ្យាល័យ​ត្រាវិញបាន​សម្រេច​ចុះ​តម្លៃ​សិក្សា​ ៣០% សម្រាប់​ប្អូនៗ​។ ការកាត់បន្ថយនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ចំណូលនិងសកម្មភាពរបស់សាលា តែយើងខ្ញុំ​លើកទឹកចិត្តកង​ជួរ​បុគ្គលិក​ថា​អ្វីៗ​សម្រាប់ប្អូនៗ​និស្សិត ​កាត់បន្ថយការចំណាយផ្សេងៗ ចែករំលែកនិងយល់​អារម្មណ៍​ចំពោះការលំបាករបស់​និស្សិតគឺជាកត្តាចាំបាច់ហើយគួរតែអនុវត្ត​នៅពេលនេះ។​»

IMG 9186-1

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ជូន​អំណោយ​​ដល់​​និស្សិត​កម្ពុជា​និង​និស្សិត​ខ្មែរ​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ត្រាវិញ