សាកលវិទ្យាល័យត្រាវិញ៖ និស្សិតត្រឡប់ចូល​​សិក្សាបន្ទាប់ពីការ​ឈប់សម្រាករោគ​កូវិដរីករាលដាល

(TVU) - នៅព្រឹកថ្ងៃទី១១ ខែឧសភា និស្សិតរាប់ពាន់នាក់បានត្រឡប់វិញ​មក​ចូល​​សិក្សាក្រោយ​​បន្ទាប់ពី​ការឈប់​សម្រាកនៃ​ជំងឺកូវិដ១៩។សាកលវិទ្យាល័យ​នឹង​ត្រួត​ពិនិត្យ​សុខ​ភាព ការវាស់សីតុណ្ហភាពរាងកាយ បំពាក់ប្រព័ន្ធលាងដៃសម្រាប់និស្សិត​ទាំងឡាយ​មុនពេលចូលរៀន។

tvu-sv-04

លោក វ៉ ហ្វាងខាយ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញបានមានប្រសាសន៍ថាសាលាបានត្រៀមសម្ភារៈយ៉ាងពេញលេញ បាញ់ថ្នាំសំលាប់មេរោគ សម្អាត់​បន្ទប់រៀន និស្សិត​ស្ងប់​​ចិត្ត​ ស្ងប់​អារម្មណ៍​​, មានសុវត្ថិភាពក្នុងការត្រឡប់ចូល​សិក្សា។ អន្តេវាសិកដ្ឋានក៏ត្រូវបានសម្អាតនិងត្រួតពិនិត្យសីតុណ្ហភាពរាងកាយជា​ប្រ​ចាំ​ពេល​ចេញ​ចូល​ដែរ។

មិត្ត​ ផាម ធី ធូថាវនិស្សិតនីតិសាស្ត្រមានប្រសាសន៍ថា៖ បន្ទាប់ពីឈប់សម្រាកពីការការពារការរីករាលដាលជំ​ងឺ​កូវីដ យើងពិតជាចង់ត្រឡប់មក​សិក្សានៅសាកលវិទ្យាល័យវិញដើម្បីធានាបាននូវវឌ្ឍនភាពនិងផែនការសិក្សារបស់យើង។ ក្រៅពីនេះខ្ញុំបានចូលរួមរាល់មេរៀនតាម​អនឡាញ​ ដែលសាកលវិទ្យាល័យបានដាក់អនុវត្ត​នាពេលកន្លងមក។ តាមដាននិងធ្វើបច្ចុប្បន្នភាពព័ត៌មាននិងសេចក្តីជូនដំណឹងរបស់សាលាជាទៀងទាត់។

tvu-sv-03

ឧបករណ៍វាស់សីតុណ្ហភាពរាងកាយស្វ័យប្រវត្តិផលិតដោយគ្រូនិស្សិតនៃសាកលវិទ្យាល័យត្រាវិញ

មុនពេលចូលរៀនថ្នាក់យើងត្រូវបានពិនិត្យនិងវាស់សីតុណ្ហភាពរាងកាយ ចែក​របាំងមុខ អនាម័យដៃ ដើម្បីធានាអនាម័យនិងសុវត្ថិភាពហើយត្រូវអនុវត្តយ៉ាងល្អជាមួយកិច្ច​ការពារការរីករាលដាលដូចដែលបានកំណត់។ មិត្ត​ធូថាវ​ឱ្យ​ដឹង​ដូច្នោះ។

សកម្មភាពផ្សព្វផ្សាយដើម្បីធានាសុខភាពនិងសុវត្ថិភាពសម្រាប់និស្សិត។ លោក ថាច់ ​ចាញ់ អាណាព្យាបាលម្នាក់​ដែល​​រស់​នៅស្រុកចូថាញ់ខេត្តត្រាវិញបានប្រាប់​ឱ្យ​ដឹង​ថា៖ យើងមានអារម្មណ៍ទុក​ចិត្តនឹងការរៀបចំអនាម័យ សម្អាត​រោគ​ពិនិត្យសុខភាពរបស់និស្សិត​មុនពេលពួក​គេ​ចូល​ថ្នាក់​រៀន។

tvu-sv-02

tvu-sv-01

លទ្ធផលតេស្តសីតុណ្ហភាពរាងកាយដល់​និស្សិត​មាន​ចំ​នួន​ជាង ៥០០០នាក់ គឺថាមាន​អការៈធម្មតា មិនមានករណីណាមួយដែល​ថា​មិន​ធម្មតាឡើយ។

តាមសេចក្តីរាយការណ៍ សាកលវិទ្យាល័យ​ត្រាវិញបានសហការជាមួយសមាគមសប្បុរសធម៌តៃវ៉ាន់ធីហ្ស៊ីនៅប្រទេសវៀតណាមចែកចាយរបាំងមុខ​ចំនួន ២២.០០០ចំណែក ដោយឥតគិតថ្លៃដល់និស្សិតនៃសាកលវិទ្យាល័យត្រាវិញ។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញ៖ និស្សិតត្រឡប់ចូល​​សិក្សាបន្ទាប់ពីការ​ឈប់សម្រាករោគ​កូវិដរីករាលដាល